អត្ថបទពាណិជ្ជកម្ម
រថយន្ត Discovery Sport សេរីឆ្នាំ 2022 មកជាមួយនាឡិកាអេឡិចត្រូនិច ដែលអាចបញ្ជាជំនួសសោរឡាន
02, Mar 2022 , 4:19 pm        
រូបភាព
Discovery Sport ជារថយន្ត SUVដ៏ប្រណិតដែលមានសមត្ថភាពឈានមុខគេ ក្នុងការបើកបរបានគ្រប់ស្ថានភាពផ្លូវ។ ទម្រង់របស់ Discovery Sport ត្រូវបានយកមកពីការចាក់បំពេញពីDNAរបស់ម៉ូដែលLand Rover Discovery។ 
 
តាមរយៈរូបរាងនេះគេអាចសម្គាល់បានយ៉ាងច្បាស់ថា ជាវាសមាជិកនៃត្រកូល Land Rover។
កាន់តែទំនើប និងងាយស្រួល ការដោះសោរ ចាក់សោរ បើកឃ្លុបខាងក្រោយ និងបំពងសម្លេង (Alarm Alerting) អាចធ្វើការបញ្ជាដោយនាឡិកាអេឡិចត្រូនិច (Activity Key) ជំនួសកូនសោររថយន្តបាន។ 
 
រថយន្តនេះប្រើម៉ាស៊ីន turbocharged កម្លាំង 200PS ចំណុះ 1.5 លីត្រម៉ាស៊ីនសាំង 3 ស៊ីឡាំង Ingenium។ ពី0-100km/h ប្រើពេលត្រឹមតែ 6.6 វិនាទី ប៉ុណ្ណោះជាមួយប្រសិទ្ធភាពខ្ពស់ និងប្រតិបត្តិការស្ងាត់ល្អ។
 
Discovery Sport ត្រូវបានបង្កើតឡើងដោយស្ថាបត្យកម្ម Premium Transverse Architecture (PTA) កម្រិតខ្ពស់ ដែលប្រើប្រាស់ការលាយបញ្ចូលគ្នានៃសមាសធាតុដែក និងអាលុយមីញ៉ូម ធ្វើអោយប្រសិទ្ធិភាពនៃការបើកបរ កាន់តែល្អប្រសើរ រួមជាមួយការកាត់បន្ថយសំលេងរំខាន និងរំញ័រអោយនៅកម្រិតទាប។ 
 


ចំពោះផ្នែកខាងមុខ Discovery Sport ផ្តល់ជូននូវការរចនាយ៉ាន់កង់បែបស្ព័រទំហំ 21 អ៊ីញដ៏ប្លែក និងទាក់ទាញដែលផ្តល់នូវជំហរអោយកាន់តែរឹងមាំ និងមានសុវត្ថិភាពល្អសម្រាប់ការបើកបរ។ សម្រាប់ម៉ូដែល 2022 នេះផងដែរ អំពូលភ្លើងត្រូវបានអាប់ដេតទៅជាអំពូលប្រភេទ Matrix LED Headlight ដែលធ្វើអោយពន្លឺមានសភាពភ្លឺច្បាស់ជាងមុននិងអាចប្រើប្រាស់ភ្លើងបំភ្លឺពេលថ្ងៃ (DRLs) ដែលមិនចាំងភ្នែកដល់អ្នកបើកបរដទៃ ។  
 
រីឯផ្នែកខាងក្នុងគោលបំណងរបស់ Discovery Sport គឺផ្ដល់នូវផ្ទៃខាងក្នុងដែលអាចបត់បែនបានតាមតម្រូវការរបស់អ្នកបើកបរ រួមបញ្ចូលនិងបច្ចេកវិទ្យាទំនើបដែលអនុញ្ញាតឱ្យអ្នកបើកបរ និងអ្នកដំណើរទទួលបានបទពិសោធន៍ដ៏ពិសេស ពីការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាព។ Discovery Sport បំពាក់មកជាមួយនឹងដៃចង្កូតជំនាន់ថ្មីស្រោបដោយស្បែក កៅអីចំនួន5 អេក្រង់ 10 អ៊ីញអាចបញ្ជាជាមួយមុខងារ Apple Car Play និង Android Auto បានយ៉ាងងាយស្រួល។ 
 

 
ចំពោះមុខងារសុវត្ថិភាព ចំណុចដែលចាប់អារម្មណ៍ជាងគេគឺប្រព័ន្ធហ្វ្រាំង។ ហ្វ្រាំងរបស់ Discovery Sport ត្រូវបានគេស្គាល់ថាជាប្រភេទប្រព័ន្ធហ្វ្រាំងកម្រិតខ្ពស់ដែលបំពាក់នូវ Emergency Braking System សម្រាប់ការពារហានិយភ័យ និងគ្រោះថ្នាក់ផ្សេងៗ។ នៅពេលមានយានយន្តណាមួយបើកកាត់ ឬឈប់ពីមុខរថយន្តកំឡុងពេលបើកបរ ហ្វ្រាំងនឹងបញ្ជាអោយរថយន្តឈប់ដោយស្វ័យប្រវិត្ត ដើម្បីរក្សានូវគម្លាតទៅនឹងយានយន្តខាងមុខ និងការពារការប៉ះទង្គិច។ នេះពិតជាអស្ចារ្យមែន ព្រោះបច្ចេកវិជ្ជានៃរថយន្តនេះ បានជួយឱ្យការបើកបរកាន់តែងាយស្រួល និងសុវត្ថិភាព។
 
Jaguar Land Rover Cambodia ដែលជាក្រុមហ៊ុនរបស់ RMA Cambodia និងជាភ្នាក់ងារដែលទទួលបានសិទ្ធិផ្ដាច់មុខស្របច្បាប់ ក្នុងការនាំចូល និងចែកចាយរថយន្តម៉ាក Jaguar និង Land Rover ពីចក្រភពអង់គ្លេសតែមួយគត់ ក្នុងប្រទេសកម្ពុជា។ ឥឡូវនេះលោក លោកស្រីអាចធ្វើការមកទស្សនារថយន្ត Land Discovery Sport និងបើកបរសាកល្បងដោយផ្ទាល់បាន ដោយគ្រាន់តែទូរស័ព្ទមកកាន់លេខ៖ 070 999 111 ឬទំព័រហ្វេសប៊ុកផ្លូវការ Land Rover Cambodia និងគេហទំព័រផ្លូវការ www.landrovercambodia.com
 
ចុចទីនេះ ដើម្បីកក់ការបើកបរសាកល្បងនៃរថយន្តម៉ូដែលណាមួយរបស់ Jaguar និង Land Rover ដែលអ្នកពេញចិត្ត។
 

 

© រក្សាសិទ្ធិដោយ thmeythmey.com