អត្ថបទពាណិជ្ជកម្ម
ឡឺហ្រ្កង់ខេមបូឌា សម្ពោធសាលតាំងបង្ហាញឡឺហ្រ្កង់ថ្មីនៅអេឃ្វើសិន អូហ្វីស ផាក (Aquation Office Park) ក្នុងទីក្រុងកោះពេជ្រ
04, Mar 2022 , 7:28 am        
រូបភាព
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ឡឺហ្រ្កង់ខេមបូឌា បានប្រារព្ធនូវពិធីសម្ពោធសាលតាំងបង្ហាញឡឺហ្រ្កង់ថ្មី នៅអេឃ្វើសិន អូហ្វីស ផាក (Aquation Office Park) ក្នុងទីក្រុងកោះពេជ្រ។
 
ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា។ ក្រុមការងារឡឺហ្រ្កង់ ត្រូវបានតំណាងដោយ លោក Alexandre MENU ដែលជានាយកប្រតិបត្តិក្រុមហ៊ុនឡឺហ្រ្កង់ ប្រចាំនៅអាស៊ីអាគ្នេយ៍ (CEO LEGRAND SEA) និងលោក Kovi VALOO ដែលជានាយកគ្រប់គ្រងប្រចាំប្រទេស របស់ក្រុមហ៊ុនឡឺហ្រ្កង់។
 
កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំ អតិថិជន និងដៃគូ អ្នកតំណាងមុខជំនួញ និងសមាជិក នៃប្រព័ន្ធអេកូអចលនទ្រព្យខ្មែរប្រមាណ២០០នាក់។ ក្នុងឱកាសនេះ ឡឺហ្រ្កង់ខេមបូឌា បានប្រកាសបញ្ចេញជួរផលិតផលថ្មីចំនួន២ ក្នុងព្រះរាជាណាចក្រកម្ពុជា៖
 
- បណ្តាឧបករណ៍ភ្ជាប់ខ្សែ៖ Mallia Senses ជាស៊េរីនៃការផ្គុំដ៏ឆ្លាតវៃ ដែលមានកុងតាក់ បន្ទះគ្រប់គ្រងសីតុណ្ហភាព និងព្រីភ្លើងសម្រាប់គេហដ្ឋាន ការិយាល័យ និងសណ្ឋាគារទំនើបៗ
- បណ្តាដំណោះស្រាយផ្ទះឆ្លាតវៃម៉ាក Arteor With Netatmo ដែលអនុញ្ញាតឲ្យលោកអ្នកគ្រប់គ្រងគេហដ្ឋាន និងគ្រឿងបរិក្ខារអគ្គិសនី ពីចម្ងាយបានដោយងាយស្រួលតាមរយៈស្មាតហ្វូន       ថេប្លេត និងថែមទាំងអាចបញ្ជាដោយសំឡេងបានទៀតផង។
-
 
ឡឺហ្រ្កង់នៅកម្ពុជា៖ ២០ឆ្នាំពោរពេញដោយការខិតខំប្រឹងប្រែង និងរឿងរ៉ាវនៃការលូតលាស់
 
ក្នុងនាមជាក្រុមហ៊ុនជំនាញលំដាប់ថ្នាក់ពិភពលោកមួយ ផ្នែកអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសំណង់ឌីជីថល ឡឺហ្រ្កង់មានវត្តមាននៅប្រទេសកម្ពុជា អស់រយៈពេលជាង២០ឆ្នាំមកហើយ។ ដោយចាប់ផ្តើមពីការលក់ តាមរយៈបណ្តាញដេប៉ូលក់បន្តក្នុងស្រុក ឡឺហ្រ្កង់ បានបើកការិយាល័យតំណាងរបស់ខ្លួន កាលពីឆ្នាំ២០១៥ ហើយឥឡូវនេះ មានវត្តមានក្នុងប្រទេសកម្ពុជា ជាមួយការិយាល័យតំណាង និងសាលតាំងបង្ហាញក្នុងរាជធានីភ្នំពេញ។ ការសម្ពោធផ្លូវការនេះ ជាការកត់ចំណាំនៃខួបទី៧ នៃវត្តមានរបស់ឡឺហ្រ្កង់ខេមបូឌា ក្នុងប្រទេសមួយនេះ។
 
ដោយសម្លឹងឃើញពីខឿនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់កម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ កំណើននៃតម្រូវការផលិតផល និងបរិក្ខារអគ្គិសនីឆ្លាតវៃគុណភាពខ្ពស់ សម្រាប់ការប្រើប្រាស់តាមសណ្ឋាគារ មន្ទីរពេទ្យ អាគារខុនដូ និងអាផាតម៉ិន ផ្សារទំនើបៗធំៗ ផ្សារលក់ទំនិញទូទៅ និងគម្រោងអចលនទ្រព្យធំៗជាច្រើនផ្សេងទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យការរីកលូតលាស់របស់ឡឺហ្រ្កង់ខេមបូឌា មានសន្ទុះឡើងខ្លាំងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
 
ឡឺហ្រ្កង់ខេមបូឌា ក៏ជាក្រុមហ៊ុនសកម្ម និងពោរពេញដោយមោទកភាពមួយ ក្នុងវឌ្ឍនភាពប្រកបដោយនិរន្តរភាពរបស់ប្រទេសកម្ពុជា តាមរយៈការផ្តួចផ្តើមជាច្រើន ដូចជាការចាប់ដៃគូជាមួយបណ្តាសាកលវិទ្យាល័យ ដើម្បីផ្តល់ការអប់រំលើផ្នែកវិស្វកម្មជំនាន់ថ្មី (រួមទាំង Ecam LaSalle) មូលនិធីជំនួយសប្បុរសធម៌ និងការចូលរួមគាំទ្រដល់សមាគមជនមានពិការភាពផងដែរ។ 
 
«យើងមើលឃើញនូវការរីកលូតលាស់ឥតឈប់ឈរ របស់ទីផ្សារកម្ពុជាឆ្ពោះទៅកាន់ដំណោះស្រាយ ដែលកាន់តែមានភាពជឿនលឿនឆ្លាតវៃ។ ឧទាហរណ៍ ការបង្កើតនូវស្តង់ដាកាន់តែខ្ពស់ៗ ដែលផ្តល់នូវប្រសិទ្ធភាពថាមពលកាន់តែប្រសើរជាងមុន (វិញ្ញាបនបត្រ LEED ជាដើម) និងការប្រើនូវដំណោះស្រាយបច្ចេកទេស (ដូចជា Busways ត្រង់ស្វូប្រភេទស្ងួត (Dry type Transformers) និងទូរបញ្ជរបំណែងចែកតង់ស្យុងទាប (LV distribution boards) ជាមួយដំណោះស្រាយមានឧបករណ៍វាស់ស្ទង់) គឺសុទ្ធតែជាការពេញនិយមថ្មីៗដែលគួរឲ្យចាប់អារម្មណ៍ និងមានអត្ថប្រយោជន៍។ ខ្ញុំពិតជាមានក្តីភ្ញាក់ផ្អើលជាមួយនឹងដំណើរការលូតលាស់ទៅមុខរបស់ ឡឺហ្រ្កង់ខេមបូឌា ដែលកំពុងតែក្លាយជាផ្នែកដ៏សំខាន់មួយ ក្នុងសកម្មភាពទាំងអស់នៅអាស៊ីអាគេ្នយ៍។» (Alexandre Menu នាយករងក្រុមហ៊ុនឡឺហ្រ្កង់ ប្រចាំអាស៊ីអាគ្នេយ៍)។
 
«ដំណោះស្រាយ និងផលិតផលរបស់យើង ត្រូវបានផលិតឡើងដើម្បីបង្កើនគុណភាពនៃការរស់នៅ តាមរយៈការផ្លាស់ប្តូរទីកន្លែងដែលមនុស្សរស់នៅ ធ្វើការ និងជួបជុំ។ ផលិតផលយើងត្រូវបានដំឡើងយ៉ាងពិសេស តាមទីតាំងជាក់លាក់ដើម្បីចូលរួមក្នុងវឌ្ឍនភាពរបស់ទីផ្សារអចលនទ្រព្យ និងលំនៅដ្ឋានក្នុងប្រទេសកម្ពុជា។ បើទោះបីជាមានជំងឺរាតត្បាតក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះក្តី ការលក់របស់យើង បានកើនឡើងយ៉ាងឆាប់រហ័សក្នុងឆ្នាំ២០២០ និង២០២១។ ហើយបច្ចុប្បន្ននេះ យើងពិតជាមោទកភាពក្រៃលែង ចំពោះសាលតាំងបង្ហាញថ្មីរបស់យើង។ សាលនេះមានតាំងបង្ហាញរាល់ផលិតផលបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ របស់ម៉ាកឡឺហ្រ្កង់ រួមទាំងដំណោះស្រាយផ្ទះឆ្លាតវៃដូចជា Arteor With Netato ហើយយើងសូមស្វាគមន៍អញ្ជើញរាល់អ្នកជំនាញវិជ្ជាជីវៈទាំងអស់ ឲ្យមកសាលរបស់យើង។» លោក Kovi VALOO (នាយកគ្រប់គ្រងប្រចាំផ្ទៃប្រទេសរបស់ក្រុមហ៊ុនឡឺហ្រ្កង់ (LEGRAND Country Manager))
 
«ឡឺហ្រ្កង់ខេមបូឌា មិនត្រឹមតែជាសមាជិកសកម្មមួយក្នុងសភាពាណិជ្ជ និងឧស្សាហកម្មបារាំងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្រុមហ៊ុនគំរូមួយ ក្នុងចំណោមក្រុមហ៊ុនជាច្រើនរបស់បារាំង ដែលនាំយកនូវការផ្លាស់ប្តូរវិជ្ជមានក្នុងស្រុក ដែលបង្កើតទាំងការងារផ្ទាល់ និងដោយប្រយោលជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា។ (លោក Philippe Baudry សេដ្ឋកិច្ចវិទូនៅស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា)
 
«ឡឺហ្រ្កង់មាននូវការផ្តល់ជូនយ៉ាងធំទូលាយក្នុងដំណោះស្រាយរៀបខ្សែភ្លើងដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ហើយដែលត្រូវបានសម្របសម្រួលយ៉ាងល្អទៅនឹងតម្រូវការទីផ្សារខ្មែរ។ ក្នុងនាមជាដៃគូរបស់ឡឺហ្រ្កង់ដែលបានទទួលវិញ្ញាបនបត្រត្រឹមត្រូវ យើងមានសមត្ថភាពក្នុងការពិនិត្យបញ្ជាក់លើការដំឡើងឧបករណ៍បច្ចេកវិទ្យាព័ត៌មាន និងផ្តល់ការធានារហូតដល់២៥ឆ្នាំ ដែលផ្តល់ជូនលោកអ្នក នូវគុណសម្បត្តិប្រកបដោយភាពប្រកួតប្រជែង លើសពីផលិតផលម៉ាកផ្សេង។ ឡឺហ្រ្កង់ខេមបូឌា មានក្រុមការងារជំនួយក្នុងស្រុកដ៏អស្ចារ្យ ដែលជាអត្ថប្រយោជន៍ប្រកួតប្រជែងដ៏ខ្លាំងមួយ។ ការចាប់ដៃគូសហការនេះ អនុញ្ញាតឲ្យយើងអាចក្លាយជាក្រុមហ៊ុននាំមុខគេ ក្នុងវិស័យទីផ្សារនេះ។» (លោកវិន សីហា នាយកគ្រប់គ្រងក្រុមហ៊ុន GES Cambodia)
 
ព័ត៌មានបន្ថែមអំពីសាលតាំងបង្ហាញថ្មី ការិយាល័យ និងផលិតផលថ្មីៗរបស់ឡឺហ្រ្កង់ខេមបូឌា 
   

 







 
ទីតាំង៖ សាលតាំងបង្ហាញ និងសាខាក្រុមហ៊ុនឡឺហ្រ្កង់ អេស ភីធី អិលធីឌី ខេមបូឌា (Legrand (S) Pte Ltd Cambodia)៖ អេឃ្វើសិន អូហ្វីស ផាក #៥៤០ ផ្លូវកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
 
  • ព័ត៌មានជាក់ស្តែង និងតួលេខ
  • ១៥០ម៉ែត្រការ៉េ
  • មានជួរផលិតផលចំនួន៩ប្រភេទរួមទាំងផលិតផលអគ្គិសនី និងបច្ចេកវិទ្យាព័ត៌មាន
  • ផលិតផល៣សែនមុខ
  • ការិយាល័យតំណាងបង្កើតក្នុងឆ្នាំ២០១៥
 
អំពីផលិតផលថ្មី
បណ្តាឧបករណ៍ភ្ជាប់ខ្សែ៖ Mallia Senses [Mallia Senses™ | Legrand Export]
បណ្តាដំណោះស្រាយផ្ទះឆ្លាតវៃម៉ាក Arteor With Netatmo [Arteor with Netatmo, connected life made easy | Legrand Export]
 
ទស្សនាវីដេអូពិធីបើកសម្ពោធសាលតាំងបង្ហាញថ្មីរបស់យើង
 
 
អំពី ឡឺហ្រ្កង់
 
ឡឺហ្រ្កង់គឺជាក្រុមហ៊ុនជំនាញលំដាប់ថ្នាក់ពិភពលោកមួយផ្នែកអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធសំណង់ឌីជីថល។ ការផ្តល់ជូនដំណោះស្រាយយ៉ាងធំទូលាយរបស់ក្រុមហ៊ុនមួយនេះសម្រាប់ទីផ្សារពាណិជ្ជកម្ម ឧស្សាហកម្ម និងលំនៅដ្ឋានបានក្លាយជាយីហោលេចធ្លោមួយសម្រាប់អតិថិជននៅជុំវិញពិភពលោក។ ក្រុមហ៊ុននេះផ្តល់នូវការពេញនិយមក្នុងសង្គម និងបច្ចេកវិទ្យាថ្មីៗជាមួយការផ្លាស់ប្តូរដែលមាននិរន្តរភាពយូរអង្វែងលើសំណង់អាគារ ដោយមានគោលបំណងក្នុងការបង្កើនគុណភាពនៃការរស់នៅតាមរយៈការផ្លាស់ប្តូរទីកន្លែងដែលមនុស្សរស់នៅ ធ្វើការ និងជួបជុំ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីបែបឌីជីថល និងដំណោះស្រាយតំណរភ្ជាប់ដែលមានភាពសាមញ្ញ ច្នៃប្រឌិតថ្មី និងនិរន្តរភាព។ ជាមួយនឹងការគូសទិសដៅដែលរួមបញ្ចូលក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ ឡឺហ្រ្កង់កំពុងតែបន្តយុទ្ធសាស្រ្តនៃកំណើនប្រាក់ចំណេញ និងភាពទទួលខុសត្រូវរបស់ខ្លួន ដែលផ្អែកលើការទិញភាគហ៊ុនរបស់ក្រុមហ៊ុននានា និងការច្នៃប្រឌិតថ្មី ជាមួយនឹងលំហូរនៃការផ្តល់ជូនថ្មីៗប្រកបដោយភាពទៀងទាត់នឹងនរ ដែលរួមមានផលិតផលជាមួយគុណតម្លៃកាន់តែប្រសើរក្នុងការប្រើប្រាស់ (ផ្នែកដែលកំពុងលូតលាស់ជាងគេ៖ មជ្ឈមណ្ឌលទិន្នន័យ ការផ្តល់ជូនផលិតផលតំណភ្ជាប់គ្នា និងកម្មវិធីប្រសិទ្ធិភាពថាមពល។)  ក្នុងឆ្នាំ២០២១ ឡឺហ្រ្កង់បានបញ្ចេញរបាយការណ៍លក់ដែលមានចំនួនដល់ទៅ ៧ពាន់លានយូរ៉ូ។ ក្រុមហ៊ុននេះត្រូវបានដាក់ចូលក្នុងបញ្ជី Euronext Paris និងមួយទៀតដែលគួរឲ្យកត់សម្គាល់នោះ គឺភាគហ៊ុន (component stock) ក្នុងសន្ទស្សន៍របស់ CAC 40 និងCAC 40 ESG។ (លេខកូដ ISIN FR0010307819) 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com