ជាតិ
CDC អនុម័តគម្រោងបង្កើតរោងចក្រផលិតស្បែកជើងមួយកន្លែង នៅខេត្តកំពង់ចាម
05, Mar 2022 , 1:29 pm        
រូបភាព
រូបភាពពី​CDC។
រូបភាពពី​CDC។
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងបង្កើតរោងចក្រផលិតស្បែកជើងមួយកន្លែង ក្នុងខេត្តកំពង់ចាម។ រោងចក្រផលិតស្បែកជើងនេះ មានទុនវិនិយោគប្រមាណ ២,៥លានដុល្លារ។


 
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន SKUON SHOES MANUFACTURE CO., LTD។ បើតាមការចេញផ្សាយរបស់ CDC កាលពីថ្ងៃទី៤ មីនា ក្រុមហ៊ុននេះ នឹងបង្កើតរោងចក្រផលិតស្បែកជើងមួយកន្លែង ស្ថិតនៅផ្លូវជាតិលេខ 6A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានទុនវិនិយោគប្រមាណ ២,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៣៦កន្លែង៕ 
 

Tag:
 CDC
  កំពង់ចាម
  ស្បែកជើង
© រក្សាសិទ្ធិដោយ thmeythmey.com