COVID-19
ជាតិ
សម្ដេច ហ៊ុន សែន មិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ហួសសុពលភាពឱ្យពលរដ្ឋឡើយ
07, Mar 2022 , 9:47 am        
រូបភាព
សម្ដេច ហ៊ុន សែន ប្រកាសមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ហួសសុពលភាពឱ្យពលរដ្ឋឡើយ។ សម្ដេច ថ្លែងបែបនេះ នៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ មីនា។



នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ឱ្យក្រសួងសុខាភិបាល និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវពិនិត្យលើសុពលភាពវ៉ាក់សាំង ដែលប្រទេសជាដៃគូ ផ្ដល់មកឱ្យកម្ពុជាឱ្យបានត្រឹមត្រូវ។ ក្នុងន័យនេះ សម្ដេច បានបញ្ជាក់ថា បើវ៉ាក់សាំងនោះ ជិតដល់ពេលអស់សុពលភាពហើយ គឺមិនត្រូវទទួលយកមកទុកចាក់ឱ្យពលរដ្ឋឡើយ។
 
ប្រមុខរដ្ឋាភិបាល បានប្រកាសថា កម្ពុជា មិនមែនជាកន្លែងប្រមូល និងស្តុកទុកវ៉ាក់សាំងហួសសុពលភាព របស់ម្ចាស់ជំនួយ និងដៃគូណាមួយឡើយ។

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com