កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ប្រាប់កូនក្រុមឱ្យផ្តោតអារម្មណ៍ជំនួប El Clásico ក្រោយឡើងវគ្គបន្ត Europa
18, Mar 2022 , 4:50 pm        
រូបភាព
ក្រោយឈ្នះក្រុមខ្លាំងរបស់តួកគី Galatasaray ក្នុងពានរង្វាន់ Europa League ហើយឆ្លងទៅវគ្គ ៨ក្រុមចុងក្រោយ គ្រូបង្វឹកក្រុម Barcelona និយាយថា ជំនួប El Clasico នៅថ្ងៃទី២០ខែមីនា ជារឿងដែលមិនអាចមើលស្រាលបាន។


ជាមួយជ័យជម្នះលើក្រុមតួកគីក្នុងលទ្ធផល ២-១ នាថ្ងៃទី១៨ ខែមីនារួចរាល់មក ក្រុមអ្នកមានបុណ្យ មានពេលវេលា សម្រាកមិនច្រើនឡើងដើម្បីបន្តការប្រកួតជាក្រុមគូប្រជែងដ៏ខ្លាំងក្នុងលីគ La Liga គឺក្រុម Real Madrid នាកីឡដ្ឋាន Santiago Bernabéu។
 
មុនជំនួប El Clasico មកដល់ គ្រូបង្វឹកក្រុមអ្នកមានបុណ្យលើកឡើងថា ការជួប Real Madrid នឹងជាជំនួបដ៏ពិបាកបំផុតមួយដែលមិនអាចមើលស្រាលបាន។
 
«ពិតណាស់ពេលនេះយើងកំពុងតែស្ថិតនៅក្នុងទម្រង់លេងមួយដ៏ល្អមុនជំនួប El Clasico ប៉ុន្តែវាគ្មានន័យអ្វីឡើយ។ ខ្ញុំធ្លាប់មានបទពិសោធច្រើនដងហើយសម្រាប់ការប្រកួតនេះ ពេលខ្លះយើងលេងខ្សោយវាបែរជាឈ្នះ ពេលយើងលេងខ្លាំង ពួកគេបំបាក់យើង ការប្រកួតនេះគឺជាការប្រកួតដ៏ពិបាកមួយ។» Xavi បានលើកឡើងបែបនេះប្រាប់អ្នកកាសែតក្រោយជំនួបទល់ក្រុមតួកគី។
 
មុនជំនួបមកដល់ Barcelona កំពុងតែជួបបញ្ហាកីឡាសំខាន់២រូបរួមមានដូចជាខ្សែការពារស្លាប Sergino Dest និង Gerard Pique ដែលសុទ្ធសឹងតែរងរបួសអំឡុងការប្រកួតនៅតួកគីរួចមក៕
 
 

Tag:
 Xavi Hernandez
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com