កីឡាអន្តរជាតិ
អន្តរជាតិ
ដកឈ្មោះ Zouma ចេញពីក្រុមបារាំង, លោក Deschamps ថាជាការសម្រេចចិត្តក្នុងកីឡាប៉ុណ្ណោះ
19, Mar 2022 , 9:29 am        
រូបភាព
រូបភាព៖ Sky News
រូបភាព៖ Sky News
លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង បានបញ្ជាក់ថ្ងៃទី១៧ខែមីនា អំពីការសម្រេចចិត្តដកកីឡាករ Kurt Zouma ពីបញ្ជីក្រុម។ លោក Deschamps អះអាងថា វាគ្រាន់ជាជម្រើសកីឡាតែប៉ុណ្ណោះមិនពាក់ព័ន្ធអាកប្បកិរិយារបស់កីឡារូបនេះដែលវាយសត្វចញ្ចឹមនោះឡើយ។


ខ្សែការពារវ័យ២៧ឆ្នាំរបស់ West Ham United មិនមានឈ្មោះក្នុងបញ្ជីកីឡាករចុងក្រោយរបស់លោក Didier Deschamps ចេញថ្ងៃទី១៧ ខែមីនាឡើយ។ ប៉ុន្តែលោកអះអាងថា រឿងនេះមិនទាក់ទងសកម្មភាពហិង្សារបស់ Zouma លើសត្វឆ្មាមួយក្បាល។ បើតាមសេចក្តីរាយការណ៍នានា Zouma ត្រូវរងពិន័យប្រមាណ៣៤០០០០ដុល្លារ។
 
«ខ្ញុំមិនដឹងថានេះជាជម្រើសខ្លាំងឬក៏អត់ ខ្ញុំមិនដឹងឡើយ ព្រោះខ្ញុំមិនបានកោះហៅគាត់។ កាលពីខែវិច្ឆិកាគាត់ត្រូវបានកោះហៅ ព្រោះ Raphael Varane រងរបួស។ នេះហើយគឺជាជម្រើសនៃកីឡា និងតម្រូវការនៃកីឡាតែប៉ុណ្ណោះ ទើបខ្ញុំសម្រេចចិត្តបែបនេះ»។ លោក Deschamps បានឆ្លើយប្រាប់អ្នកកាសែតបែបនេះ។
 
ក្រុមជម្រើសជាតិបារាំងនឹងត្រូវប្រកួតជំនួបមិត្តភាពជាមួយកូតឌីវ័រនៅថ្ងៃទី២៥ និង អាហ្រ្វិកខាងត្បូងនៅថ្ងៃទី២៩ខែមីនា។
 
ខាងក្រោមនេះជាឈ្មោះកីឡាករស្ថិតក្រោមការកោះហៅពីសំណាក់លោក Didier Deschamps៖
 
អ្នកចាំទី ៖ Alphonse Areola (West Ham),Hugo Lloris (Tottenham),Mike Maignan (Milan)។
 
ខ្សែការពារ ៖ Jonathan Clauss (Lens),Lucas Digne (Aston Villa), Lucas Hernandez (Bayern Munich), Theo Hernandez (Milan),Presnel Kimpembe (Paris Saint-Germain),Jules Kounde (Sevilla),Benjamin Pavard (Bayern Munich),Raphael Varane (Manchester United)។
 
ខ្សែបម្រើ ៖Matteo​ Guendouzi (Marseille),Ngolo Kante (Chelsea),Pual Pogba (Manchester United),Andrien Rabiot (Juventus), Aurélien Tchouaméni (Monaco)
 
ខ្សែប្រយុទ្ធ ៖ Wissam Ben Yedder (Monaco),Karim Benzema (Real Madrid),Kingsly Coman (Bayern Munich),Moussa Diaby (Bayer Leverkusen),Antoine Griezmann (Atletico Madrid),Kylian Mbappe (Paris Saint-Germain),christopher Nkunku (RB Leipzig)៕
 

Tag:
 Didier Deschamps
  Kurt Zouma
© រក្សាសិទ្ធិដោយ thmeythmey.com