ជាតិ
បទសម្ភាសន៍
វប្បធម៌ និងអាហារខ្មែរ ទាក់ចិត្តកញ្ញា លីនដា ជនជាតិអេហ្ស៊ីប ឱ្យបន្តរស់នៅកម្ពុជាច្រើនឆ្នាំទៀត
19, Mar 2022 , 12:59 pm        
រូបភាព
កញ្ញា លីនដា អាហ្សា អាប់ដាឡា ស្រ្តីរបាំ គ្រូរបាំ និងជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ ជនជាតិ អេហ្ស៊ីប..
កញ្ញា លីនដា អាហ្សា អាប់ដាឡា ស្រ្តីរបាំ គ្រូរបាំ និងជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ ជនជាតិ អេហ្ស៊ីប..
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ នារីរបាំ និងជាគ្រូបង្រៀនរាំ«របាំក្បាលពោះ» ជនជាតិអេហ្ស៊ីប កញ្ញា លីនដា អាហ្សា អាប់ដាឡា បានមករស់នៅកម្ពុជាប្រមាណ១០ឆ្នាំហើយ។ ក្រៅពីភាសាកំណើត កញ្ញាអាចប្រើប្រាស់ភាសាបរទេសជាច្រើនទៀតយ៉ាងជំនាញ មានទាំងភាសាខ្មែរ ចិន និងអង់គ្លេស។  តាមរយៈកម្មវិធី«គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ កញ្ញា លីនដា ដែលធ្លាប់បានទៅប្រទេសជាច្រើនទាំងអាស៊ី អឺរ៉ុប និងអាហ្រិ្វកផង បានអះអាងថា ថាចង់រស់នៅកម្ពុជាយូរឆ្នាំបន្តទៀតដែរ ព្រោះតែកញ្ញាស្រឡាញ់របៀបរស់នៅ តែវប្បធម៌ និងម្ហូបអាហារខ្មែរដែលមានរសជាតិឆ្ងាញ់។

 
កញ្ញា លីនដា អាហ្សា អាប់ដាឡា ស្រ្តីរបាំ គ្រូរបាំ និងជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ ជនជាតិ អេហ្ស៊ីប..


ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាបទសម្ភាសន៍រវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ជាមួយ កញ្ញា លីនដា អាហ្សា អាប់ដាឡា ដូចតទៅ៖


 
កញ្ញា លីនដា អាហ្សា អាប់ដាឡា ជាជនជាតិអេហ្ស៊ីបមួយរូប ដែលបានមករស់នៅក្នុងប្រទេសកម្ពុជា ប្រមាណ១០ឆ្នាំមកហើយ។ មានអាជីពជាគ្រូបង្រៀនរាំ «របាំក្បាលពោះ» កញ្ញា លីនដា ក៏អាចប្រើប្រាស់ភាសាខ្មែរបានយ៉ាងស្ទាត់ផងដែរ។ គ្រូបង្រៀនរាំ «របាំក្បាលពោះ» រូបនេះ បានប្រាប់កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗថា កញ្ញា ស្រឡាញ់ចូលចិត្តបរិយាកាសរស់នៅវប្បធម៌ ម្ហូបអាហារ និងអាកាសធាតុនៅប្រទេសកម្ពុជា។ កត្តាទាំងនេះហើយ បានធ្វើឱ្យស្ត្រីជនជាតិអេហ្ស៊ីបរូបនេះ ចង់ចាកចេញពីកម្ពុជា ទៅរស់នៅប្រទេសផ្សេងទៀតនោះឡើយ។
 


កញ្ញា លីនដា អាហ្សា អាប់ដាឡា ស្រ្តីរបាំ គ្រូរបាំ និងជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ ជនជាតិ អេហ្ស៊ីប..

មានវ័យ ៣៣ឆ្នាំ កញ្ញា លីនដា អះអាងថា នាងចង់រស់នៅកម្ពុជាយូរឆ្នាំបន្តទៀតដែរ។ កញ្ញា លីនដា អាហ្សា អាប់ដាឡា រៀបរាប់បន្ថែមដូច្នេះ៖៖«ខ្ញុំធ្លាប់ទៅប្រទេស នៅអាស៊ី  នៅអឺរ៉ុប នៅអាហ្រិ្វក តែអត់ដឹងហេតុអី នៅស្រុកខ្មែរ មានអារម្មណ៍ថាចូលចិត្តនៅនេះតែម្តង។ មានអាហារឆ្ងាញ់ មនុស្សល្អ អាកាសធាតុក្តៅ ខ្ញុំចូលចិត្តដែរ»។
 
ក្រៅពីបង្រៀនរាំរបាំក្បាលពោះ នៅមជ្ឍមណ្ឌល Belly Dance Cambodia ស្ត្រីអេហ្ស៊ីបវ័យ ៣៣ឆ្នាំរូបនេះ ក៏ជាអ្នកច្នៃម៉ូដសម្លៀកបំពាក់បែបបស្ចឹមប្រទេសផងដែរ៕


កញ្ញា លីនដា អាហ្សា អាប់ដាឡា ស្រ្តីរបាំ គ្រូរបាំ និងជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ ជនជាតិ អេហ្ស៊ីប..

 កញ្ញា លីនដា អាហ្សា អាប់ដាឡា ស្រ្តីរបាំ គ្រូរបាំ និងជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ ជនជាតិ អេហ្ស៊ីប..
 
 
 
 
 
 

Tag:
 SMEs
  របាំក្បាលពោះ
© រក្សាសិទ្ធិដោយ thmeythmey.com