អត្ថបទពាណិជ្ជកម្ម
OPPO Reno7 តម្លៃល្អ ដំបូងគេបង្អស់ ដែលបំពាក់ដោយកម្លាំងខ្លាំងនិងទំហំផ្ទុកធំ និងបច្ចេកវិទ្យាសាកថ្មលឿនអស់ស្ទះ!
26, Mar 2022 , 4:59 pm        
រូបភាព
កំពុងស្វែងរកស្មាតហ្វូនតម្លៃខ្ទង់ $300+ ជាមួយសមត្ថភាពខ្លាំងមែនទេ? OPPO Reno7 បំពាក់កម្លាំងខ្លាំង 13GB RAM+256GB ROM ជាមួយបច្ចេកវិទ្យាសាកថ្មលឿន SuperVOOC
កំពុងស្វែងរកស្មាតហ្វូនតម្លៃខ្ទង់ $300+ ជាមួយសមត្ថភាពខ្លាំងមែនទេ? OPPO Reno7 បំពាក់កម្លាំងខ្លាំង 13GB RAM+256GB ROM ជាមួយបច្ចេកវិទ្យាសាកថ្មលឿន SuperVOOC
ដោយ: ថ្មីៗ
បច្ចុប្បន្នស្មាតហ្វូនដែលដាក់លក់នៅលើទីផ្សារមានតម្លៃខ្ពស់ៗ ទៅតាមការឌីហ្សាញរូបរាងខុសៗគ្នា និងលក្ខណៈសម្បត្តិប្លែកៗគ្នាតាមស៊េរីនីមួយៗ។ ហើយឥឡូវនេះតើអ្នកកំពុងស្វែងរកស្មាតហ្វូនក្នុងកម្រិតតម្លៃសមរម្យខ្ទង់ $300 បូករួមជាមួយសមត្ថភាពខ្លាំងដ៏អស្ចារ្យមែនទេ? យើងសូមណែនាំស្មាតហ្វូនស៊េរីថ្មីត្រៀមបង្ហាញខ្លួន OPPO Reno7 បំពាក់ល្បឿនដំណើរការខ្លាំង និងទំហំ Memory ក្នុងម៉ាស៊ីនធំជាងមុនទ្វេដង ដោយពុំចាំបាច់ខ្វាយខ្វល់ដូចមុនទៀតទេ ដែលអាចនិយាយបានថានេះគឺជាទូរស័ព្ទស៊េរីថ្មី Flagship ដំបូងគេបង្អស់ស្ថិតក្នុងតម្លៃប្រហែលជាង $300 តែប៉ុណ្ណោះ។
 
ស្មាតហ្វូនកូនពៅ OPPO Reno7 ស៊េរីថ្មីចុងក្រោយបង្អស់បាននាំយកនូវមុខងារបន្ថែម RAM ដែលអាចបន្ថែមទំហំ RAM (5GB) តាមការចង់បានរហូតដល់ទៅ 13GB បន្ថែមពីលើទំហំ RAM ដែលមានស្រាប់ឲ្យបានច្រើនជាងមុន ដើម្បីជួយដល់ដំណើរការទូរស័ព្ទឲ្យកាន់តែរលូន និងជៀសឆ្ងាយពីភាពរអាក់រអួលផ្សេងៗ។ ចំណែក ROM 256GB ទំហំផ្ទុកធំជាងមុនអាចរក្សាទុក និងផ្តិតយករូបភាពទោះច្រើនយ៉ាងណាក៏មិនបាច់ខ្វាយខ្វល់បារម្ភពីទំហំ Memory ក្នុងម៉ាស៊ីនទៀតឡើយ។ 

ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 តម្លៃល្អ $300+ ចំណែកលក្ខណៈពិសេសកាន់តែល្អដំបូងគេបង្អស់ ជាមួយកម្លាំងម៉ាស៊ីន 13GB RAM+256GB ROM រួមទាំងបច្ចេកវិទ្យាសាកថ្មលឿន SuperVOOC 
 
សមត្ថភាពខ្លាំងបែបនេះភាគច្រើនឃើញបំពាក់តែនៅលើស្មាតហ្វូនតម្លៃថ្លៃៗកប់ៗប្រភេទ Flagship កម្រិតកំពូលៗ តែពេលនេះចំណុច Flagship ទាំងនេះបានបំពាក់នៅលើ Reno7 ស៊េរីថ្មីហើយជាមួយកម្រិតតម្លៃសមរម្យ ប៉ុន្តែសមត្ថភាពលើសពីតម្លៃទៅទៀត។ 
 
រីឯថាមពលថ្មសល់តិច? បញ្ចូលថ្មយឺត? គ្មានបញ្ហាទៀតទេ! OPPO Reno 7 បំពេញថាមពលជីវិតកាន់តែរហ័សពីបច្ចេកវិទ្យាសាកថ្មលឿន 33W SUPERVOOC ដែលជាបច្ចេកវិទ្យាសាកថ្មដ៏ពេញនិយមជាមួយបណ្តូលថ្មភ្លោះប្រៀបបានទៅនឹងការសាកថ្ម 2 គ្រាប់ក្នុងពេលតែមួយ មិនត្រឹមតែរហ័សគឺថែមទាំងមិនធ្វើឲ្យទូរស័ព្ទឡើងកម្តៅខ្ពស់ ធានាបាននូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែប្រសើរ អនុភាពសាកថ្មរហ័សទាន់ចិត្តជាមួយប្រព័ន្ធការពារ 5 ស្រទាប់ធានាបាននូវកម្រិតសុវត្ថិភាពខ្ពស់យ៉ាងពេញលេញ សម្រាប់ការប្រើប្រាស់។


 
បន្ថែមពីនេះ ថតពេលយប់ងងឹត និងកុងពន្លឺមែនទេ? OPPO Reno7 ត្រូវបានគេឲ្យងារជាកាមេរ៉ាមានលំនាំដូចទៅនឹងភ្នែកឆ្មា ដោយសារកាមេរ៉ាមុខស្មាតហ្វូននេះបានបំពាក់នូវសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់ ដែលអាចផ្តិតយកសម្រស់នាពេលរាត្រីបានយ៉ាងច្បាស់ល្អ ព្រមទាំងអាចបង្កើនពន្លឺខ្ពស់ជាងមុនដល់ទៅ 60% និងកាត់បន្ថយគ្រាប់ល្អិតដល់ 35% ទោះស្ថិតក្នុងស្ថានភាពងងឹតបែបណាក៏ដោយ។
 
អ្វីដែលទាក់ចិត្តទាក់បេះដូង OPPO Reno7 ឌីហ្សាញរូបរាងខុសពីស៊េរីមុនទាំងស្រុងជាមួយការរចនាបែបអ្នកជំនាញប្រកបដោយភាពច្នៃប្រឌិតខ្ពស់រូបរាងស្តើង ទម្ងន់ស្រាល និងគែមជ្រុងរលោង 2.5D លេចធ្លោជាងមុនទ្វេដងជាមួយនឹងជម្រើស 2 ពណ៌គឺ ពណ៌ទឹកក្រូចផលិតចេញពីស្បែកគុណភាពខ្ពស់ រីឯពណ៌ខ្មៅរចនាបែបកញ្ចក់និងលោហៈធាតុស្ទីលរចនាបែប Reno Glow។
 
ប្រាកដជាចង់ដឹងហើយស្មាតហ្វូន OPPO Reno7 Series មកដល់ពេលណា? ឥឡូវនេះលោកអ្នកអាចកក់ទុកមុន ឬ Blind Order ស្មាតហ្វូន OPPO Reno7 Series ចាប់ពីថ្ងៃនេះតទៅ។ ចំពោះតម្លៃនិងកាដូ ក្រុមហ៊ុន OPPO នឹងជម្រាបជូននៅថ្ងៃទី28 មីនា 2022 ម៉ោង 7 យប់ ក្នុងកម្មវិធីសម្ពោធជាផ្លូវការ OPPO Reno7 Seies និងមានការផ្សាយជូនទស្សនាលើផេគហ្វ៊េសប៊ុកផ្លូវការ OPPO។ ដូចនេះ កុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់ដើម្បីទទួលបានចម្លើយ រួមទាំងមានឱកាសឈ្នះរង្វាន់ស្មាតហ្វូនស៊េរីថ្មី OPPO Reno7 | កាសឥតខ្សែ OPPO Enco Air 2 | នាឡិកាវៃឆ្លាត OPPO Watch Free ជាច្រើនរង្វាន់៕ ចាំជួបគ្នាឆាប់ៗនេះណា៎! 









(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com