អត្ថបទពាណិជ្ជកម្ម
តម្លៃ OPPO Reno7 Series នឹកស្មានមិនដល់ អតិថិជននាំគ្នាឈរតម្រង់ជួរ Pre order គ្រប់គ្នាក្រោយពីដាក់សម្ពោធយប់មិញ!
29, Mar 2022 , 4:37 pm        
រូបភាព
តម្លៃស្មាតហ្វូន OPPO Reno7 Series ដែលបានដាក់សម្ពោធ និងប្រកាស កាលពីយប់មិញ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល លើសពីការគិត និងហួសចិត្តមិនស្ទើរ មិនគួរឲ្យជឿថា Reno7 មានតម្លៃពិតប្រាកដ $369 | Reno7 Z 5G មានតម្លៃ $429 នោះទេ។ មូលហេតុក៏ព្រោះថា បើប៉ាន់ស្មាន គឺវាអាចមានតម្លៃលើសពីតម្លៃពិតប្រាកដច្រើន ប៉ុន្តែជាក់ស្តែង គឺមិនដូចអ្វីដែលយើងទាំងអស់គ្នាគិតឡើយ។
 
ថ្ងៃនេះជាថ្ងៃដំបូង នៃការបើកកក់ទុកមុន ឬ Preorder របស់ OPPO Reno7 Series។ គេសង្កេតឃើញថា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃ មានអតិថិជនជាច្រើន សម្រុកទៅកក់ និងសួរនាំពីព័ត៌មានលម្អិត ពីស្មាតហ្វូនស៊េរីថ្មីនេះ ណែនពេញៗហាង។ នេះសបញ្ជាក់ថា Reno7 Series មានសន្ទុះគាំទ្រលើសលប់ ដោយសារតម្លៃលើសពីការរំពឹងទុក។ ចំណែកគុណភាព និងសមត្ថភាពរបស់វា លើសពីតម្លៃទៀត។ 
 


ចង់ដឹងថាវាមានអ្វីពិសេសខ្លះ លើស្មាតហ្វូនស៊េរីថ្មីនេះ? សម្រាប់លក្ខណៈសម្បត្តិ Reno7 លើកាមេរ៉ាមុខ បានបំពាក់នូវសេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់លើពិភពលោក និងជាការសហការគ្នាជាមួយក្រុមហ៊ុន Sony ដើម្បីបង្កើនសមត្ថភាពកាមេរ៉ា ឲ្យមានប្រសិទ្ធភាពខ្ពស់ និងផ្តល់នូវបទពិសោធន៍ថតរូបស៊ែលហ្វី បានយ៉ាងស្រស់ស្អាត ភ្លឺច្បាស់ និងលេចធ្លោគ្រប់ពេលទោះ ស្ថិតនៅទីងងឹត ឬកុងពន្លឺយ៉ាងណាក៏ណាដោយ។
 


ភាពប្លែកភ្នែកមួយទៀត លើកាមេរ៉ាក្រោយ Reno7 បំពាក់នូវកងបំភ្លឺដំណឹងលោតជុំវិញលើលេនកាមេរ៉ាដ៏ទាន់សម័យ ដើម្បីផ្តល់ដំណឹងពីការខលចូល ឬសារដំណឹងផ្សេងៗ ដែលការរចនាបែបនេះ អាចនិយាយបានថាឡូយ និងពិសេសប្លែកខុសពីគេ។ ងាកដល់ចំណុចរសើប ទាក់ចិត្តចង់ប្តូរទូរស័ព្ទឡើងស៊េរីភ្លាមៗ ដោយសារ Reno7 បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ដែលឌីហ្សាញគែមកោង 2.5D ប្រកបដោយភាពច្នៃប្រឌិត និងរចនាបែបអ្នកជំនាញជាមួយទម្ងន់ស្រាល កម្រាស់ស្តើង ងាយស្រួលកាន់ប្រើដៃម្ខាង។ Reno7 មកជាមួយជម្រើស ២ ពណ៌ ដោយនៅលើតួខ្នងពណ៌ Sunset Orange គឺវាបានរចនាយ៉ាងប្រណិតឥតខ្ចោះ ជាមួយស្បែកគុណភាពខ្ពស់ Fiberglass បង្ហាញពីភាពស៊ីវិល័យប្រកបដោយប្រណិតភាព។ ចំណែកពណ៌ Cosmic Black រចនាបែបកញ្ចក់ និងលោហធាតុ បង្ហាញពីភាពសាមញ្ញនិងរឹងមាំ អមដោយស្ទីលរចនាបែប OPPO Glow។
 


ដោយឡែក Reno7 Z 5G មានលក្ខណៈពិសេសបំពាក់បន្ទះឈីប Qualcomm Snapdragon 5G ជាមួយខ្នាតដំណើរការ 6nm ដែលជាបន្ទះឈីបល្បីល្បាញ សមត្ថភាពឈានមុខគេ បច្ចេកវិទ្យាទំនើប ប្រើប្រាស់ថាមពលថ្មតិច និងផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាពផ្សេងៗ ទាំងការលេងហ្គេម មើលវីដេអូមិនរអាក់រអួល ជាមួយល្បឿនអ៊ីនធឺណិត 5G។ 
 
មិនតែប៉ុណ្ណោះលើ Reno7 Series ទាំងពីរម៉ូដែលនេះ បង្កប់ថាមពលថ្ម 4500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្ម SuperVOOC 33W ជួយបំពេញថាមពលកាន់តែរហ័ស ជាមួយបណ្តូលថ្មភ្លោះ ប្រព័ន្ធការពារ ៥ស្រទាប់ សុវត្ថិភាពខ្ពស់ ផ្តល់នូវសេរីភាពក្នុងការកម្សាន្តដ៏យូរដោយមិនបាច់បារម្ភរឿងទូរស័ព្ទឆាប់អស់ថ្ម និងចំណាយពេលសាកថ្មយូរឡើយ។


 
វេបសាយល្បីៗក្នុងស្រុកជាច្រើន តារាល្បីៗ និងអតិថិជននៅគ្រប់ទិសទី ក្នុងប្រទេសកម្ពុជា បានលាន់មាត់សរសើរស្រដៀងៗគ្នា យ៉ាងដូច្នេះថា បើនិយាយពីស្មាតហ្វូនថតរូបស្អាត គឺទុកចិត្តលើស្មាតហ្វូន OPPO ពិសេសនៅលើ Reno Series ប៉ុន្តែឥឡូវនេះ OPPO  កំពុងធ្វើឲ្យអ្នករាល់គ្នា ជ្រួលជ្រើមលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ OPPO Reno7 Series ជាមួយការឌីហ្សាញរូបរាងថ្មីគែមជ្រុង កម្រាស់ស្តើង ទម្ងន់ស្រាល ដែលជារូបរាងទូរស័ព្ទស្ថិតក្នុងក្តីស្រមៃរបស់អ្នកប្រើប្រាស់។
 
មួយវិញទៀត នៅលើកាមេរ៉ាមុខ Reno7 បានបំពាក់សេនស័រស៊ែលហ្វីកំពូល IMX709 ដំបូងគេបង្អស់ក្នុងពិភពលោក ដែលកាមេរ៉ានេះ គឺគេប្រៀបបានដូចនឹងភ្នែកឆ្មា ដែលអាចថតរូបភ្លឺ និងច្បាស់បានគ្រប់ពេល ទោះស្ថិតក្នុងទីងងឹត ឬកុងពន្លឺក៏ដោយ។
 
ចំណុចមួយទៀតបង្ហាញភាពប្លែកខុសគេលើ Reno7 Series គឺវាបានបំពាក់នូវកងបំភ្លឺដំណឹង បង្ហាញពន្លឺជុំវិញលេនកាមេរ៉ា ដែលគ្រប់គ្នាលាន់មាត់សរសើរថា មិននឹកស្មានថាគេអាចធ្វើបាន។ អ្វីដែលចាប់អារម្មណ៍លើ Reno7 Sunset Orange ផ្នែកខាងក្រោយ គឺរចនាឡើងពីស្បែកគុណភាពខ្ពស់ Fiberglass ដែលវាបង្ហាញពីភាពស៊ីវិល័យ និងកាលីបឈ្នះអស់គេឯង រាល់ពេលចាប់កាន់។ ប៉ុណ្ណឹងនៅមិនទាន់អស់ទេ Reno7 Series នៅមានមុខងារថ្មីៗ បច្ចេកវិទ្យាទំនើបៗ និងសមត្ថភាពអស្ចារ្យដ៏សម្បូរបែបជាច្រើនទៀត។


 
ឥឡូវនេះ បើស្រលាញ់ និងចង់ដូរទូរស័ព្ទឡើងស៊េរី អាចកក់ OPPO Reno7 Series បានណា៎ ចាប់ពីថ្ងៃទី ២៩ មីនា ដល់០៥ មេសា ២០២២ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ទូទាំងប្រទេសកម្ពុជា ជាមួយនឹងការថែមជូនកាដូពិសេសយ៉ាងច្រើនរួមមាន៖
Reno 7 តម្លៃ $369 ថែមកាដូតម្លៃ $187 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។
Reno 7 Z 5G តម្លៃ $429 ថែមកាដូតម្លៃ $272 រួមមាន៖ ជញ្ជីងវៃឆ្លាត (តម្លៃ $29) កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) បណ្ណធានាអេក្រង់រយៈពេល 6ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។
OPPO Watch Free នាឡិកាវៃឆ្លាតចុងក្រោយបង្អស់ភ្ជាប់មកនូវមុខងារការពារសុខភាព រួមទាំងសមត្ថភាពផ្នែកកីឡាដ៏ពេញលេញ អាចទិញបានហើយក្នុងតម្លៃត្រឹមតែ $89 ប៉ុណ្ណោះ។
OPPO Enco Air2 កាសឥតខ្សែជំនាន់ថ្មីដែលមាន Dynamic Bass ខ្នាត 13.4mm សំឡេងពិរោះច្បាស់ជាមួយនឹងការរចនាគម្របថ្លាបែបចាហួយដ៏ស្អាតទាក់ទាញ អាចទិញបានក្នុងតម្លៃ $49៕
 






(អត្ថបទពាណិជ្ជកម្ម) 
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com