ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គន្លឹះ​ដើម្បី​ត្រៀមខ្លួន​ធ្វើ​ជា​ឪពុក​ដ៏​ល្អ​ម្នាក់​
30, Mar 2022 , 6:59 am        
រូបភាព
ការ​ក្លាយ​ខ្លួន​ជា​ឪពុក​របស់​គេ​អាច​នាំ​មក​នូវ​សេចក្តី​រីករាយ​ផង​ និង​ស្ត្រេ​ស​ផង​ដែរ​។​ សូម​ស្វែង​យល់​ថា​ធ្វើ​យ៉ាងណា​ក្នុង​ការ​ដោះស្រាយ​ជាមួយនឹង​ការ​លំបាក​ក្នុង​ភាព​ជា​ឪពុក​ម្តាយ​ និង​ការ​វិវត្តន៍​នៃ​ការ​ទំនាក់ទំនង​ជាមួយនឹង​ទារក​ដែល​ទើបនឹង​កើត​របស់​អ្នក​។​ការ​ត្រៀមខ្លួន​ជា​មុន​នឹង​អាច​ជួយ​អ្នក​ប្រឈម​មុខ​នឹង​បញ្ហា​ទាំងឡាយ​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​វិ​ថី​ជីវិត​ក្នុង​នាម​ជា​ឪពុក​ម្នាក់​។​

 
ការ​ក្លាយ​ខ្លួន​ជា​ឪពុក​អាច​ជា​រឿង​រំភើប​ និង​បទ​ពិសោធន៍​មួយ​ដែល​ល្អ​លើស​លុបនៃ​ឆាកជីវិត​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​,​ នៅ​ពេល​ក្លាយជា​ឪពុក​គេ​ថ្មីថ្មោង​,​ អ្នក​ត្រូវ​ឆ្លងកាត់​ការ​លំបាក​ជា​ច្រើន​ដែល​តម្រូវ​អោយ​អ្នកចេះ​ដោះស្រាយ​ដើម្បី​រៀបចំ​អារម្មណ៍​  និង​ទំនាក់ទំនង​ជាមួយ​កូន​ដែល​ទើបនឹង​កើត​។​ សូម​ស្វែង​យល់​វិធី​ដើម្បី​ធ្វើ​អោយ​ភាព​ជា​ឪពុក​គេ​ក្លាយជា​ក្តី​រំភើប​ច្រើន​ជាង​ភាព​តានតឹង​ផ្នែក​អារម្មណ៍​។​
 
ដំបូង​អ្នក​គួរតែ​ពិនិត្យ​មើល​បញ្ហា​ដូច​តទៅ​នេះ​:
 
-ប្រភព​នៃ​ស្ត្រេ​ស​ឬ​ភាព​តានតឹង​អារម្មណ៍គ្មាន​នរណា​ម្នាក់​និយាយ​ថា​ការ​មើលថែ​ទាំ​ក្មេង​ដែល​ទើបនឹង​កើត​គឺជា​រឿង​ងាយស្រួល​នោះ​ទេ​។​ ភាព​ជា​ឪពុក​ថ្មីថ្មោង​ម្នាក់​,​ អ្នក​អាច​បារម្ភ​
-​ច្បាប់​ឈប់​សម្រាក​សំរាប់​ឪពុក​តិច​:​ ប្រសិនបើ​អ្នក​មិន​អាច​រក​ពេល​បាន​ទេ​នៅ​ពេល​ដែល​កូន​របស់​អ្នក​ត្រូវ​បាន​ចាប់កំណើត​,​ វា​អាច​ជា​រឿង​ពិបាក​ដើម្បី​រក្សា​នូវ​កាលវិភាគ​ការងារ​របស់​អ្នក​អោយ​ទៀងទាត់​ និង​រក​ពេល​ដើម្បី​ចំណាយពេល​ជាមួយ​កូន​ដែល​ទើបនឹង​កើត​របស់​អ្នក​។​
 
-​ការ​ទទួលខុសត្រូវ​ថ្មីៈ​ ទារក​ដែល​ទើបនឹង​កើត​ថ្មី​តម្រូវ​អោយ​មានការ​ថែទាំ​ជា​ទៀងទាត់​ និង​ប្រុង​ប្រយ័ត្ន​។​ ការ​ចិញ្ចឹម​បីបាច់​,​ ការ​ផ្លាស់​ប្តូរ​កន្ទប​ និង​ការ​ថែទាំ​ពេល​យប់​ គឺជា​ការ​លំបាក​ថ្មី​ សំរាប់​បុរស​។​ ឪពុក​ម្តាយ​ត្រូវ​តែ​រក​ពេល​ដើម្បី​ធ្វើ​ការងារ​ផ្ទះ​ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​ផ្សេង​ទៀត​។​ អ្នក​ត្រូវ​ចែក​រំ​លែង​ការ​ទទួលខុសត្រូវ​ថែទាំ​កូន​។​ប្រសិនបើ​អ្នក​ធ្លាប់​ជា​មនុស្ស​ដែល​មិន​មាន​បន្ទុក​ទទួល​ថែទាំ​និង​ជីវិត​រស់នៅ​ដោយ​ឯករាជ្យ​,​ អ្នក​អាច​មាន​បញ្ហា​ទៅ​នឹង​ការ​ទទួលយក​នូវ​ការ​ទទួលខុសត្រូវ​ថ្មី​របស់​អ្នក​នេះ​។​
 
-​រំខាន​ដំណេក​:​ ទារក​ដែល​ទើបនឹង​កើត​អាច​ ធ្វើ​អោយ​ឪពុក​ម្តាយ​ថ្មីថ្មោង​ពិបាក​នឹង​ដេក​លក់​បាន​ដូច​ពី​មុន​។​ការ​ដេក​មិន​គ្រប់​អាច​នាំ​អោយ​មាន​ផល​ប៉ះពាល់​ដល់​ពួក​គេ​។​
 
-​ បញ្ហា​ហិរញ្ញវត្ថុៈ​ តម្លៃ​នៃ​ការ​ប្រសូត​កូន​,​ ការ​ថែទាំ​សុខភាព​,​ កន្ទប​,​ សម្លៀក​បំពាក់​ និង​របស់​ផ្សេងៗ​ទៀត​អាច​បង្កើន​ដល់​ការ​ចំណាយ​របស់​អ្នក​យ៉ាងច្រើន​។​ បញ្ហា​ហិរញ្ញវត្ថុ​អាច​អាក្រក់​ទៅៗ​ប្រសិនបើ​អ្នក​ប្តូរ​ផ្ទះ​ដែល​ធំ​ជាង​មុន​ ឬ​ចំណាយ​ទៅ​លើ​អ្នក​ដែល​ជួយ​ថែទាំ​កូន​របស់​អ្នក​នៅ​ពេល​ដែល​អ្នកធ្វើការ​ ឬ​មួយ​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​ត្រូវ​ឈប់​សំរាក​ ឬ​ឈប់​ធ្វើការ​ដើម្បី​មក​មើលថែ​កូន​។​
 
-​មាន​ពេល​តិច​ជាមួយ​ប្រ​ព​ន្ឋ​:​ ការ​មានកូន​មាន​ន័យ​ថា​ ចែករំលែក​ការ​យក​ ចិត្ត​ទុកដាក់​ ជាមួយ​ប្រ​ព​ន្ឋ​ទៅ​អ្នក​ទី​៣​ដែល​ត្រូវជា​កូន​របស់​អ្នក​។​ អ្នក​អាច​មាន​អារម្មណ៍​ថា​នៅ​ឆ្ងាយ​ ជា​ពិសេស​ប្រសិនបើ​ដៃគូ​របស់​អ្នក​(​ប្រពន្ធ​)​បំបៅ​ដោះ​កូន​។​
 
-​បាត់បង់​សកម្មភាព​ផ្លូវភេទៈ​ គ្រូពេទ្យ​អាច​ណែនាំ​អ្នក​មិន​អោយ​មានការ​រួម​ភេទ​ ២​ ឬ​៣​ស​ប្តា​ហ៍​បន្ទាប់​ពី​ប្រ​ព​ន្ឋ​បាន​សំរាលកូន​រួច​។​ សូ​ម្បី​តែ​អ​ញ្ចឹ​ង​ក៏​ដោយ​,​ ដៃគូ​របស់​អ្នក​អាច​នឹង​មិន​ចាប់អារម្មណ៍​ទៅ​នឹង​ការ​រួម​ភេទ​ដោយសារ​តែ​ការ​អស់កំលាំង​រា​ង្គ​កាយ​ និង​ស្ត្រេ​ស​។​ នេះ​អាច​នាំ​អោយ​មានការ​អន់ចិត្ត​ និង​ប៉ះពាល់​ទំនាក់ទំនង​។​
 
-​ការ​ធ្លាក់ទឹក​ចិ​ត្តៈ​ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ដូច​ជា​ម្តា​យក​ដែរ​ឪពុក​អាច​មានការ​ធ្លាក់​ទឹកចិត្ត​មួយ​រយៈពេល​ខ្លី​បន្ទាប់​ពី​កូនរ​របស់​គេ​ចាប់កំនើត​។​
 
ធ្វើ​សកម្មភាព​មួយ​ចំនួន​មុន​នឹង​កូន​របស់​អ្នក​ចាប់កំនើត
ប្រសិនបើ​ដៃគូ​របស់​អ្នក​កំពុង​តែ​មាន​ផ្ទៃពោះ​,​ ចូរ​អ្នក​សម្រាល​ការ​ព្រួយបារម្ភ​ដោយ​ត្រៀម​ធ្វើ​ជា​ឪពុក​គេ​ដូច​ខាងក្រោម​:​
-​ចូលរួម​ជាមួយ​ប្រ​ព​ន្ឋ​:
 
អំឡុង​ពេល​មាន​ផ្ទៃពោះ​ បុរស​មិន​មានការ​រំលឹក​ជា​រៀងរាល់ថ្ងៃ​ថា​គាត់​នឹង​ ក្លាយជា​ ឪពុក​ ម្តាយ​គេ​ដូចនឹង​ស្ត្រី​នោះ​ទេ​។​ សូម​ដាក់​ដៃ​របស់​អ្នក​ទៅ​លើ​ពោះ​ប្រ​ព​ន្ឋ​ដើម្បី​ទទួល​បាន​អារម្មណ៍​ទៅ​នឹង​ការ​រើ​របស់​កូន​របស់​អ្នក​,​ សូម​ចាំ​ពី​ការ​ចាប់កំនើត​ និង​និយាយ​អំពី​ការ​មាន​ផ្ទៃពោះ​នេះ​ ជាមួយ​ អ្នក​ផ្សេង​ដែល​អាច​ជួយ​អ្នក​បាន​។​
 
-​ស្វែង​យល់​ចំណេះដឹង​អំពី​តម្រូវការ​សំរាប់​ការ​ធ្វើ​ជា​ឪពុក​:​ អ្នក​ត្រូវ​ស្វែង​យល់​អោយ​ដឹង​ថា​អ្វី​នឹង​កើតឡើង​ពេល​ប្រ​ព​ន្ឋ​កើតកូន​និង​ការ​ថែទាំ​កូន​។​
 
-​ពិភាក្សា​គម្រោង​ហិរញ្ញវត្ថុៈ​ ការ​និយាយ​ពី​គម្រោង​ហិរញ្ញវត្ថុ​អាច​ជួយ​កំណត់​មធ្យោបាយ​ដោះស្រាយ​ការ​ចំណាយ​ដែល​កើត​មាន​ដោយសារ​តែ​ការ​មានកូន​។​
 
-​រក​ការ​គាំទ្រ​:​ អំឡុង​ពេល​មាន​ផ្ទៃពោះ​,​ ដៃគូ​របស់​អ្នក​អាច​ទទួល​ការ​គាំទ្រ​ ពី​អ្នក​ថែទាំ​ សុខភាព​,​ គ្រួសារ​ និង​មិត្ត​ភិ​ក្ត​ជាដើម​។​ វា​ជា​រឿង​សំខាន់​ផង​ដែរ​សំរាប់​បុរស​ ជា​ស្វាមី​ជួយ​ គាំទ្រ​ក្នុងអំឡុងពេល​នេះ​ ជា​ពិសេស​ប្រសិនបើ​ការ​មាន​ផ្ទៃពោះ​នេះ​មិន​មាន​គម្រោង​ ឬ​ អ្នក​ បានលឺ​នូវ​រឿង​អវិជ្ជមាន​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ឪពុក​ម្តាយ​គេ​។​ សូម​ស្វែងរក​នូវ​មិត្ត​ភិ​ក្ត​ ឬ​គ្រួសារ​ដែល​អាច​ជួយ​ផ្តល់​ដំបូន្មាន​ ឬ​លើកទឹកចិត្ត​អ្នក​នៅ​ពេល​ដែល​អ្នក​រៀប​ ចំ​នឹង​ ក្លាយ​ខ្លួន​ជា​ឪពុក​របស់​គេ​។​
 
-​និយាយ​លេង​ជាមួយ​ប្រ​ព​ន្ឋ​:​ សូម​និយាយ​អំពី​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ និង​អំពី​ទំនាក់ទំនង​ទាំង​ល្អ​និង​អាក្រក់​។​
 
-​សូម​ពិចារណា​ថា​តើ​អ្នក​ចង់​ក្លាយជា​ឪពុក​ប្រភេទ​ណា​:​ សូម​ចំណាយពេល​ដើម្បី​ គិត​ថា​តើ​អ្នក​នឹង​គួរ​ក្លាយជា​ឪពុក​បែប​ណា​របស់​កូន​។​ សូម​ពិចារណា​នូវ​ទិដ្ឋភាព​នៃ​ទំនាក់ទំនង​របស់​អ្នក​ជាមួយនឹង​ឪពុក​របស់​អ្នក​ ដែល​អ្នក​ចង់​យក​វា​មក​ប្រើប្រាស់​ជាមួយ​កូន​របស់​អ្នក​ដែរ​ និង​អ្វី​ដែល​អ្នក​អាច​ខុស​ប្លែក​ពី​ឪពុក​របស់​អ្នក​។​
 
បន្ត​ចូលរួម​បន្ទាប់​ពី​កូន​របស់​អ្នក​បាន​ចាប់កំនើត
នៅ​ពេល​ដែល​កូន​របស់​អ្នក​បាន​ចាប់កំនើត​,​ សូម​រិ​:​រកម​ធ្យោ​យ​បាយ​ដើម្បី​ទាក់ទង​ជាមួយ​កូន​ដែល​ទើបនឹង​កើត​នោះ​។​ ឧទាហរណ៍ៈ​
 
-​នៅ​បន្ទប់​ជាមួយ​គ្រួសារ​នៅ​ឯ​មន្ទីរពេទ្យៈ​ ប្រសិនបើ​មន្ទីរពេទ្យ​ និង​ពេលវេលា​ការងារ​របស់​អ្នក​អនុញ្ញាត​បាន​នោះ​,​ សូម​នៅ​ជាមួយ​ប្រ​ព​ន្ឋ​និង​កូន​របស់​អ្នក​រហូត​ដល់​ពេល​យក​កូន​ទៅ​ផ្ទះ​។​ នេះ​អាច​ជួយ​អ្នក​អោយ​មាន​អារម្មណ៍​ថា​អ្នក​នៅ​ជិត​ និង​ហាក់ដូចជា​ការ​ចូលរួម​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​ពីរ​បី​ថ្ងៃ​ដំបូង​នៃ​ជីវិត​របស់​កូន​របស់​អ្នក​។​
 
-​ផ្លាស់​ប្តូ​រវេ​ណ​ដើម្បី​មើលថែ​ទាំ​កូន​:​ អ្នក​ត្រូវ​តែ​ចេះ​ជួយ​មើលថែ​ទាំ​កូន​របស់​អ្នក​។​ម្យ៉ាង​វា​ជា​សន្តាន​ចិត្ត​រួមចំណែក​របស់​ប្តី​និង​ម្យ៉ាងទៀត​វា​ជា​ការ​ចាប់ផ្តើម​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​និង​កូន​តូច​នោះ​។​
 
-​លេង​ជាមួយ​កូន​ :​ខណ​:​ដែល​ស្ត្រី​ចូល​ចិត្ត​លេង​ជាមួយ​កូន​តិចៗ​និង​ស្ងាត់ស្ងៀម​ជាង​នោះ​ បុរសៗ​ច្រើន​ចូល​ចិត្ត​លេង​មាន​សម្លេង​លឺ​ជាង​។​សកម្មភាព​ទាំង​ពីរ​សុ​ទ្ឋ​តែ​សំខាន់​។​
 
-​បង្ហាញ​ការ​ស្រលាញ់​ចំពោះ​ប្រ​ព​ន្ឋ​:​ ដោយសារ​តែ​ការ​រួម​ភេទ​គឺ​មានការ​ផ្អាក​ជា​បណ្តោះ​អាស​ន្ត​ ដែល​មិនមែន​មាន​ន័យ​ថា​ អ្នក​និង​ដៃគូរ​របស់​អ្នក​មិន​អាច​ថ្នាក់ថ្នម​ ឬ​ថើប​គ្នា​បាន​នោះ​ទេ​។​ សូម​ចាំ​ក្នុង​ចិត្ត​ថា​គ្រួសារ​របស់​អ្នក​នឹង​វិវត្តន៍​ជា​ប្រចាំ​ ហើយ​អ្នក​ និង​ដៃគូរ​របស់​អ្នក​នឹង​មាន​ពេល​ជាមួយ​គ្នា​សារ​ជា​ថ្មី​ម្តងទៀត​។​អ្នក​គួរ​ថ្នាក់ថ្នម​ប្រ​ព​ន្ឋ​ជាមួយ​ការ​ថើប​ដោយ​ថ្នាក់ថ្នម​និង​ការ​បបោសអង្អែល​។​
 
-​និយាយ​លេង​ជាមួយ​ប្រ​ព​ន្ឋ​:​ បន្ត​នូវ​ការ​និយាយ​ទៅ​កាន់​ដៃគូ​របស់​អ្នក​អំពី​ការ​ផ្លាស់​ប្តូរ​ដែល​អ្នក​កំពុង​ធ្វើ​ និង​អ្វី​ដែល​អ្នក​នឹង​គាំទ្រ​នៅ​ពេល​ដែល​កូន​របស់​អ្នកធំ​ឡើង​។​
-​សូម​ស្វែងរក​ជំនួយៈ​ ប្រសិនបើ​អ្នកមាន​បញ្ហា​ទៅ​នឹង​ការ​ដោះស្រាយ​ជាមួយ​ នឹង​ការ​ផ្លាស់​ ប្តូរ​នៃ​ទំនាក់ទំនង​របស់​អ្នក​ ឬ​អ្នក​គិត​ថា​អ្នក​អាច​បាក់ទឹកចិត្ត​,​ សូម​និយាយ​ទៅ​កាន់​អ្នក​ផ្តល់​ដំបូន្មាន​ ឬ​អ្នក​អាជីព​ខាង​សុខភាព​ផ្លូវចិត្ត​។​
 
ការ​ក្លាយជា​ឪពុក​ម្នាក់​គឺជា​ការ​ផ្លាស់​ប្តូរ​នូវ​បទ​ពិសោធន៍​ជីវិត​។​ ដោយ​ការ​ស្គាល់​ និង​មាន​គម្រោង​ទៅ​នឹង​ការ​ប្រែប្រួល​ជា​មុន​,​ អ្នក​អាច​កាត់​បន្ថយ​ស្ត្រេ​ស​(​ភាព​តានតឹង​អារម្មណ៍​)​ហើយ​ទទួល​ការ​រីករាយ​ជាមួយ​គ្រួសារ​ថ្មី​របស់​អ្នក​។​
 
ចូរ​ចាប់ផ្តើម​ធ្វើ​ឪពុក​ដ៏​ល្អ​ពី​ពេល​នេះ​ទៅ​។​កូន​និង​ប្រ​ព​ន្ឋ​របស់​អ្នក​នឹង​ញញឹម​ដាក់​អ្នក​គ្រប់ពេល​ហើយ​អ្នក​ក៏​ក្លាយជា​មេ​គ្រួសារ​ដ៏​ជោគជ័យ​ម្នាក់​នៅ​ពេល​អនាគត​។
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com