កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ៖ គោលដៅបានសម្រេចហើយ ! World Cup ប្រទេសកាតា ជាកន្លែងត្រឹមត្រូវសម្រាប់យើង
× ខ្សែបម្រើ Bruno Fernandes ស៊ុត២គ្រាប់ជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ យកឈ្នះម៉ាសេដ្វានខាងជើង ហើយទទួលបានកៅអីទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup 2022 នៅប្រទេសកាតា នាថ្ងៃទី៣០ ខែមីនា។
សម្រាប់ព័រទុយហ្គាល់ខ្សែបម្រើ Bruno Fernandes ស៊ុតពីរគ្រាប់នៅនាទី៣២ ជាការបញ្ជូនពីសំណាក់ Cristiano Ronaldo និង នាទី៦៥ ជាការបញ្ជូនរបស់ Diego Jota នៅវគ្គទីពីរលើក្រុមម៉ាសេដ្វានខាងជើង ដែលទើបទម្លាក់ម្ចាស់ Euro 2020 អ៊ីតាលី កាលពីថ្ងៃទី២៥ខែមីនា។
ក្រោយក្រុមទទួលបានជ័យជម្នះទៅកាន់ការប្រកួត World Cup ខ្សែប្រយុទ្ធ Ronaldo អះអាងថា ក្រុមព័រទុយហ្គាល់គឺស្ថិតនៅទីកន្លែងដែលត្រឹមត្រូវបំផុតនៅកាតា។
«គោលដៅបានសម្រេចហើយ យើងគឺស្ថិតនៅការប្រកួត World Cup នៅប្រទេសកាតា ទីនេះគឺជាកន្លែងដែលត្រឹមត្រូវមួយសម្រាប់យើង។ អរគុណសម្រាប់ការគាំទ្ររបស់អ្នកគាំទ្រព័រទុយហ្គាល់ទាំងអស់ដែលតែងគាំទ្រយើង យើងជាព័រទុយហ្គាល់»។ Ronaldo បានសរសេរលើ Instagram បែបនេះ។
ការប្រកួតសម្រាប់កៅអីពានរង្វាន់ ១កៅអីផ្សេងទៀត សម្រាប់ក្រុមមកពីតំបន់អឺរ៉ុប ដែលជាការប្រកួតរវាងក្រុមវែលស៍ រង់ចាំការប្រកួតរវាងក្រុមស្កុតឡែនទល់អ៊ុយក្រែន ដែលបានផ្អាកការប្រកួត ហើយមិនទាន់កំណត់ថ្ងៃជួបគ្នាជាថ្មីឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com