ជាតិ
សង្គមជាតិ
សៀវភៅក្រោមចំណងជើងថា«ប្តូរការគិត ជីវិតរុងរឿង»ត្រៀមចេញផ្សាយ
01, Apr 2022 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សៀវភៅជាង២០០ទំព័រនេះនឹងចេញផ្សាយជា៤ភាសា៖ ខ្មែរ បារាំង អង់គ្លេស ចិន ដោយនិយាយពីជីវិតកុមារភាពរបស់លោក ឃីម សុខហេង ដែលមានឪពុកម្តាយជាអ្នកមិនសូវមានចំណេះ និងក្រីក្រនៅក្នុងខេត្តព្រៃវែង។


 
នេះ គឺជាសៀវភៅដែលនិយាយពីការតស៊ូ និងរបៀបចែករំលែកចំណេះដឹងរបស់លោក ឃីម សុខហេង ទៅកាន់មហាជន ជាពិសេស យុវជន។ មិនមែនជាសៀវភៅនិយាយពីរបៀបធ្វើឲ្យជោគជ័យទេ តែសៀវភៅនេះ គឺជាឧទាហរណ៍មួយនៃបុគ្គលម្នាក់ដែលបានខិតខំតស៊ូសិក្សា រៀនសូត្រ អត់ធ្មត់ ទម្រាំក្លាយជាអ្នកផ្ទេរចំណេះឲ្យអ្នកដទៃវិញម្តង។ សៀវភៅជា៤ភាសានេះ ចង់បង្ហាញថា បុគ្គលសាមញ្ញ សិក្សាតាមបែបសាមញ្ញ តស៊ូតាមបែបសាមញ្ញ តែភាពសាមញ្ញនេះ ក៏អាចធ្វើកិច្ចការអស្ចារ្យបានដែរ។ កិច្ចការសាមញ្ញ បង្កើតសកម្មភាពអស្ចារ្យបាន៕ 





© រក្សាសិទ្ធិដោយ thmeythmey.com