អត្ថបទពាណិជ្ជកម្ម
ទីបំផុត ស្មាតហ្វូនស៊េរីថ្មីសម្រាប់ថតវីដេអូ Vlog Huawei nova 9 SE កាមេរ៉ាAIភ្នែកបួន 108MP តម្លៃត្រឹមតែ $329 មានលក់នៅក្នុងប្រទេសយើងជាផ្លូវការហើយ
31, Mar 2022 , 5:12 pm        
រូបភាព
ទីបំផុតអ្វីដែលគ្រប់គ្នាទន្ទឹមរង់ចាំ បានមកដល់ហើយ ស្មាតហ្វូនស៊េរីថ្មី HUAWEI nova 9 SE ដាក់លក់ជាផ្លូវការ ជាមួយនឹងតម្លៃត្រឹមតែ $329 ថែមកាដូកក្រើកគឺ Huawei Entertainment Gift Box តម្លៃ $59 ភ្លាមៗ។
 


រាល់អតិថិជនអាចរកជាវ ស្មាតហ្វូនស៊េរីថ្មី Huawei nova 9 SE តម្លៃ $329 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ហាងដៃគូសហការ ហាងដែលមានភ្នាក់ងារលក់ ឬស្លាកសញ្ញាហួវៃ ដែលនៅក្បែរលោកអ្នកជាងគេ។ 


 
ស្មាតហ្វូនស៊េរីថ្មី ត្រកូល Nova ស៊េរីលើកនេះ ត្រូវបានក្រុមហ៊ុនខិតខំផ្ចិតផ្ចង់ ជាមួយនឹងរូបរាងល្អឯក មើលទៅទាក់ទាញនឹងមានភាពស៊ីវិល័យ ជាមួយនឹងបីពណ៌ស្អាតប្លែក គឺ ពណ៌គជ់ខ្យង, ពណ៌ខៀវ និងពណ៌ខ្មៅ ជាមួយនឹងការមេរ៉ា AI ភ្នែកបួន តម្រៀបគ្នា ស្រដៀងទៅនឹង P50 Pro & P50 Pro Pocket អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចថតវីដេអូ Vlog ម៉ាឆ្ងាញ់។ 


 




Huawei nova 9 SE មានកាមេរ៉ាមេទំហំ 108MP High-Resolution Photography (f/1.9 aperture) សម្រាប់ថតរូបប្លង់ទូទៅ ថតរូបច្បាស់ស្អាតកម្រិតអាជីព, កាមេរ៉ាទី2 ទំហំ 8PM (f/2.2 aperture) សម្រាប់ថតរូបប្លង់ទូលាយបានច្បាស់ស្អាត ថតរូបមនុស្សឃើញជើងស្រឡូនៗ ខ្ពស់ស្អាត ថតទេសភាពកាន់តែទូលាយពេញភ្នែកតែម្តង, កាមេរ៉ាទី3 ទំហំ 2 MP (f/2.4 aperture) សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ បានច្បាស់នឹងដាក់ល្អស្អាត, និងកាមេរ៉ាទី4 ទំហំ 2MP (f/2.4 aperture)  សម្រាប់ថតរូបជិតៗ កៀកបែប Macro។ ចំណែកឯកាមេរ៉ាមុខAIជំនាន់ថ្មី ចំកណ្តាលខាងលើអេក្រង់ ទំហំ16 MP (f/2.2 aperture) ថតរូបស៊ែលហ្វីច្បាស់ស្អាតមិនសក្បោះ និងថតរូបប្លង់ព្រាលផ្ទៃខាងក្រោយបានស្អាតដាច់ល្អ។ Huawei nova 9 SE បំពាក់នូវថាមពលថ្មធំមហិមាទំហំ 4000mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនរហ័សទាន់ចិត្ត 66W HUAWEI SuperCharge មាន អេក្រង់ 6.78” FHD + (2388 x 1080 Pixels) កម្រិតបង្ហាញ16.7 លានពណ៌ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV របស់ប្រទេសអាល្លឺម៉ង់ មាន រ៉េម 8G និងអង្គផ្ទុកទិន្នន័យ 128GB ប្រតិបត្តិការដោយបន្ទះឈីប Qualcomm Snapdragon™ 680 EMUI 12។ 






 
មាន Huawei nova 8i ប្រើប្រាស់កម្មវីធីអ្វីក៏បាន ងាយស្រួលយកកម្មវិធីល្បីៗរហ័សទាន់ចិត្ត ដែលកំពុងពេញនិយមរួមមាន Facebook, Tiktok, Telegram,  Instagram,  YouTube, Google Search, Google Maps, Gmail, ABA, ACLEDA, Pass Apps, Grab លេងហ្គេមបានយ៉ាងរលូន ដូចជា PubG, Mobile Legend និងដោនឡូដកម្មវិធីតាមចិត្តចង់ តាមរយៈ HUAWEI  AppGallery។ 
 
សរុបមកជ្រើសរើស ស្មាតហ្វូន Huawei nova 9 SE តម្លៃ $329 ពណ៌ គុជខ្យង, ខៀវ ឬ ខ្មៅ ពិតជាពុំខកបំណងឡើយ ហើយសម្រាប់ការជាវឥឡូវនេះ នឹងទទួលបាន Huawei Entertainment Gift Box តម្លៃ $59 ភ្លាមៗ៕
 






(អត្ថបទពាណិជ្ជកម្ម) 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com