ពីនេះ ពីនោះ
សរសេរ «ខ្ចង» ដោយយល់ថាជាគូនឹង «ខ្ចៅ» តែតាមពិតពាក្យត្រូវ គឺ «ខ្យង»
× ឈ្មោះសត្វសន្តាននឹងស័ង្ខ សំបកសន្ដានខ្ចៅតែរូបធំជាងខ្ចៅជាងគ្រែង ខ្លះមានពុកមាត់, ខ្លះគូទស្រួច, ខ្លះទាល។ បើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ វាជាសត្វ «ខ្យង»។
ប្រភេទនៃសត្វខ្យង មានដូចជា ប្រភេទគូទស្រួចហៅ ខ្យងគូទស្រួច, គូទទាលហៅថា ខ្យងគូទទាល ដោយមានទឹកជាលំនៅខ្លះ, នៅលើគោកខ្លះ ។
វចនានុក្រមក៏កត់សម្គាល់ផងដែរថា ស្រុកខ្លះហៅ «ខ្ចង» ព្រោះគេយល់ថាគូនឹង ខ្ចៅ, គេនិយាយថា ខ្ចងខ្ចៅ, ប៉ុន្ដែតាមពិត «ខ្យង» នេះប្រើមកយូរណាស់ហើយ ៕
© រក្សាសិទ្ធិដោយ thmeythmey.com