អត្ថបទពាណិជ្ជកម្ម
RMA CAMBODIA ជាក្រុមហ៊ុនដំបូងបំផុត ដែលទទួលបានការទទួលស្គាល់ស្តង់ដារសុវត្ថិភាព យានយន្តកម្រិតខ្ពស់
01, Apr 2022 , 2:28 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពីពេលថ្មីៗនេះ វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលស្គាល់ក្រុមហ៊ុន RMA CAMBODIA PLC. ជាក្រុមហ៊ុននាំចូលនូវរថយន្ត ដែលមានស្តង់ដារសុវត្ថិភាពយានយន្តកម្រិតខ្ពស់មកកម្ពុជា។
 
បច្ចុប្បន្ននេះ ក្រុមហ៊ុនបានកំពុងនាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្តថ្មីម៉ាកល្បីៗរួមមាន FORD, JAGUAR, LAND ROVER, និង CHANGAN មកកាន់ទីផ្សារកម្ពុជា។ សូមគូសបញ្ជាក់ដែរថា ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនដំបូងគេបំផុត ដែលទទួលបានការទទួលស្គាល់ពី វិទ្យាស្ថានស្តង់ដារកម្ពុជា ក្នុងការអនុវត្តស្តង់ដារសុវត្ថិភាពយានយន្តបានកម្រិតខ្ពស់ ដោយការទទួលស្គាល់នូវកម្រិតអនុលោមភាពខ្ពស់នេះ បានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបានអនុវត្តច្បាប់ និងលិខិតបទដ្ឋានបច្ចេកទេសយានយន្តផ្សេងៗទៀត របស់រាជរដ្ឋាភិបាលបានយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ 


 
វិទ្យាស្ថានស្តង់ដារកម្ពុជា បានប្រគល់លិខិតសរសើរជូន ក្រុមហ៊ុន RMA CAMBODIA បន្ទាប់ពីបានចុះពិនិត្យមើលដំណើរការ នៃការត្រៀមដំឡើងរថយន្ត FORD នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ។ លិខិតសរសើរនេះ បានបញ្ជាក់ឱ្យដឹងថា  ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ត្រូវបានទទួលស្គាល់ថា បានចូលរួមអនុវត្តស្តង់ដារជាតិ និងបទប្បញ្ញតិ្តបច្ចេកទេសល្អប្រសើរ រួមទាំងការអនុលោមតាមស្តង់ដារសុវត្តិភាពបានកម្រិតខ្ពស់ សម្រាប់ផលិតផលយានយន្ត និងផ្នែកបង្គុំយានយន្ត។ 
 
ក្រុមហ៊ុន RMA CAMBODIA នឹងបន្តចូលរួមខិតខំអនុវត្តស្តង់ដារជាតិ និងបទប្បញ្ញតិ្តបច្ចេកទេសយានយន្តនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីធានាឱ្យបាននូវស្តង់ដារ និងសុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់៕












 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com