អត្ថបទពាណិជ្ជកម្ម
”ពេលវេលាល្អក្នុងថ្ងៃមង្គលរបស់អ្នក ជាមួយស្រាបៀរគ្រុឌ”​ នឹងស្វែងរកគូស្វាមីភរិយាដំបូង​ ​ ដែលមានសំណាងឈ្នះ ​”៥០លានរៀល”
02, Apr 2022 , 9:06 am        
រូបភាព
ដោយ: ថ្មីៗ
ស្រាបៀរគ្រុឌ នឹងផ្តល់ពេលវេលា​ល្អ ស្វែងរកគូស្វាមីភរិយាដំបូងបង្អស់​ ដែលមានឱកាសឈ្នះ ប្រាក់សុទ្ធ “៥០លានរៀល”។​ តើលោកអ្នក ក៏ដូចជាអតិថិជនស្រាបៀរគ្រុឌទាំងអស់ ចង់ដឹងទេថា គូស្វាមីភរិយាមួយណា ដែលមានសំណាង ឈ្នះរង្វាន់លើកដំបូងពី យុទ្ធនាការ​ ”ពេលវេលាល្អក្នុងថ្ងៃមង្គលរបស់អ្នក ជាមួយស្រាបៀរគ្រុឌ”?​ សូមចូលរួមតាមដានទាំងអស់គ្នាសប្តាហ៍នេះ ក្នុងកម្មវិធី​​ Krud Idol Concert នាថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨​យប់តទៅ ដែលមានការផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សរស្មីហង្សមាស និងផេកផ្លូវការ របស់ស្រាបៀរគ្រុឌ​​​​​។
 
គ្រុឌ ជាស្រាបៀរគុណភាពខ្ពស់លំដាប់អន្តរជាតិ មានរសជាតិឈ្ងុយឆ្ងាញ់ ដែលស័ក្តិសមបំផុត សម្រាប់ពិធីមង្គលការ​របស់លោកអ្នក។​ ស្រាបៀរគ្រុឌ ផលិតឡើងយ៉ាងសម្រិតសម្រាំង ពីវត្ថុធាតុដើម និងគ្រឿងផ្តល់ល្អបំផុតនាំចូលពីបរទេស ដែលនឹងធ្វើឲ្យការជួបជុំរបស់លោកអ្នក ក្នុងថ្ងៃពិសេសនេះកាន់តែអស្ចារ្យ សប្បាយរីករាយ មិនអាចបំភ្លេចបាន។ 
 
ដោយសារតែស្រាបៀរគ្រុឌ តែងតែចែករំលែកពេលវេលាល្អ។ ដូច្នេះហើយគ្រប់គូស្វាមីភរិយាដែលជ្រើសរើស ស្រាបៀរគ្រុឌ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ នឹងទទួលបានចំណងដៃភ្លាមៗដូចជា​សៀវភៅកត់ចំណងដៃ ធុងក្លាសេ និងឆ្នោតផ្សងសំណាង ដែលមានឱកាស ឈ្នះប្រាក់សុទ្ធចាប់ពី ៥០លានរៀល រហូតដល់ ២៥០លានរៀល ព្រមទាំងរង្វាន់ជាច្រើនទៀត។ ចែករំលែកពេលវេលាល្អ ជាមួយស្រាបៀរគ្រុឌ ។ ស្រាបៀរគ្រុឌ ពេលវេលាល្អ ពេលវេលាជាមួយគ្រុឌ។


 
សូមស្វែងរកជាវស្រាបៀរ គ្រុឌ តាមរយៈបណ្ដាដៃគូចែកចាយ និង ហាងលក់ភេសជ្ជៈទូទាំងប្រទេស ដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០៨៨ ៨៦៦ ៦២៩៨
 
លក្ខខណ្ឌត្រូវបានអនុវត្តន៍
 
សន្លឹកឆ្នោតដែលបានបំពេញរួច ត្រូវដាក់ក្នុងធុងឆ្នោត របស់ស្រាបៀរគ្រុឌ នៅតាមភ្នាក់ងារចែកចាយ។
សន្លឹកឆ្នោតដែលខូច ឬរហែក​ មិនត្រូវបានយកមកចាប់ឆ្នោតឡើយ។
សម្រាប់ការប្តូរយករង្វាន់ធំ អ្នកឈ្នះសូមទាក់ទងមកកាន់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឬភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន។
រង្វាន់នឹងប្រគល់ជូនដល់អ្នកឈ្នះទាំងអស់ បន្ទាប់ពីធ្វើការចាប់រង្វាន់ចប់សព្វគ្រប់។
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី​ សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ​ និងកែប្រែនូវលក្ខខណ្ឌណាមួយ​ ដោយពុំចាំបាច់ការយល់ព្រម និងជូនដំណឹងទុកជាមុន៕




 
(អត្ថបទពាណិជ្ជកម្ម) 
 

Tag:
 Krud Beer
© រក្សាសិទ្ធិដោយ thmeythmey.com