កីឡាជាតិ
ជាតិ
AFF Futsal ៖ កម្ពុជា ហាលអាវ ខណៈ ថៃ ប៉ះវៀតណាម, មីយ៉ាន់ម៉ា ជួប ឥណ្ឌូណេស៊ី
07, Apr 2022 , 10:57 am        
រូបភាព
ជម្រើសជាតិកម្ពុជា ត្រៀមប្រកួតបាល់Futsal រូបពីCambodian Futsal
ជម្រើសជាតិកម្ពុជា ត្រៀមប្រកួតបាល់Futsal រូបពីCambodian Futsal
អូស្ដ្រាលី និងទីម័រខាងកើត ធ្លាក់ចេញពីពូល B ក្រោយពេល កម្ពុជា ម៉ាឡេស៊ី និងព្រុយណេ ធ្លាក់ចេញពីពូល A  នៃការប្រកួតព្រឹត្តិការណ៍ AFF Futsal Championship 2022 នៅទីក្រុងបាងកក ។ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី៨ ខែមេសា មីយ៉ាន់ម៉ា ត្រូវប៉ះ ឥណ្ឌូណេស៊ី ខណៈ វៀតណាម ត្រូវប្រកួតជាមួយម្ចាស់ផ្ទះ ថៃ ។


កាលប្រកួតនៅទីក្រុងបាងកក ដែលមានរយៈពេល៨ថ្ងៃនេះ កម្ពុជា បានចាញ់៣ និងស្មើ១ប្រកួត ។ ក្នុងប្រកួតចុងក្រោយ របស់កម្ពុជា បានចាញ់ ឥណ្ឌូណេស៊ី ២-១១ កាលពីថ្ងៃទី៦ ខែមេសា ។ 


ជម្រើសជាតិវៀតណាម រូប Futsal Vietname

ក្នុងថ្ងៃជាមួយគ្នានេះ ម្ចាស់ផ្ទះ ថៃ បានទម្លាក់ ម៉ាឡេស៊ី ក្នុងលទ្ធផល ៤-២ ។ ដោយឡែក ព្រុយណេ ចំពោះ៤ប្រកួតនេះ ក៏ធ្វើមិនបានល្អដូចកម្ពុជាដែរ ដោយចាញ់៣ ស្មើ១ប្រកួត ។
 
សម្រាប់ពូលB វិញ មីយ៉ាន់ម៉ា បានទម្លាក់អូស្ដ្រាលី ដោយលទ្ធផល ១-៦ កាលពីថ្ងៃទី៥ មេសា។ ជ័យជម្នះនេះ នាំឲ្យមីយ៉ាន់ម៉ា មាន៧ពិន្ទុសើ្ម វៀតណាម ដឹកដៃគ្នាឡើងទៅប្រកួតវគ្គបន្តទៀត។ ក្នុងពូលB នេះ ទីម័រខាងកើត ចាញ់គ្រប់ប្រកួត ខណៈ អូស្ដ្រាលី ឈ្នះ១ ចាញ់២ ។ 
  

ជម្រើសជាតិថៃ រូប Futsal Thailand

គួរបញ្ជាក់ដែរថា ការប្រកួតពានរង្វាន់នេះ កន្លងមក កម្ពុជាបានចូលរួមប្រកួត ៧លើក ដោយក្នុងនោះ កម្ពុជា ធ្លាប់បានឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រត័្រ និងបានចំណាត់ថ្នាក់លេខ៤ នៅក្នុងឆ្នាំ២០០៣ និងឆ្នាំ២០០៦ ។ សម្រាប់ការប្រកួត AFF Futsal Championship 2022 កម្ពុជា បានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល ៕
 

Tag:
 បាល់ទាត់
  Futsal
  AFF Futsal Championship
© រក្សាសិទ្ធិដោយ thmeythmey.com