ជាតិ
វីដេអូ
SDP ផ្ដល់ពន្លឺជីវិតដល់យុវជន យុវតី ពីររូបនៅក្រចេះ
07, Apr 2022 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍ជំនាញឬហៅកាត់ថា SDP បានជួយដល់យុវជន ដែលជួបការលំបាកនៅខេត្តគោលដៅចំនួន៥គឺ ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគីរី ឱ្យមានជំនាញបច្ចេកទេស ជំនាញទន់ និងជំនាញសហគ្រិនភាព។ ក្នុងចំណោមយុវជនគោលដៅទាំង ៥ខេត្ត  កញ្ញា ឌឿក ដាណេ និង លោក ឆាន រតនា បានទទួល​បានជោគជ័យ ក្រោយបញ្ចប់ការសិក្សាវគ្គខ្លីលើជំនាញឆុងកាហ្វេ និងបរិក្ខាត្រជាក់ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍។ តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញ ហៅកាត់ថា (SDP)  បានជួយឱ្យយុវជនមកពីខេត្តក្រចេះពីររូបនេះ ទទួលបានជំនាញច្បាស់លាស់ និងការងារ ជាមួយនឹងប្រាក់ខែសមរម្យ។ 


ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖ 
 
 
កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) គឺជាគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី SDP ដំណាក់កាលទី២ (២០២០ - ២០២៤) ត្រូវបានអនុវត្តដោយ ស្វីសខន់ថាក់ (Swisscontact) និងសម្ព័នជាមួយ INBAS ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ កម្មវិធីអនុវត្តសកម្មភាពដោយមានកិច្ចសហការ យ៉ាងជិតស្និទជាមួយរដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ  ទីភ្នាក់ងារជាតិមុខរបរ និងការងារ គ្រឹះស្ថានផ្តល់សេវាបណ្តុះបណ្តាលទាំងរដ្ឋ និងឯកជន ក៏ដូចជាក្រុមហ៊ុន និងសហគ្រាសធុនតូចក្នុងវិស័យ បដិសណ្ឋារកិច្ច និងវិស័យផ្សេងទៀត៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com