ជាតិ
លោក ញាណ ភឿន៖«​ការគោរព​អ្នក​មាន​គុណ នាំឱ្យកូនចៅមាន​មង្គល​ពេញ​មួយ​ឆ្នាំ »
14, Apr 2022 , 6:59 pm        
រូបភាព
ភ្នំពេញ៖ លោក ញាណ ភឿន រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ និង​សាសនា បាន​បញ្ជាក់​ថា ម្ដាយ​​ឪពុក​មាន​នាម​រហូត​ដល់​ទៅ​៩ ព្រោះ​តែ​គុណ​របស់​លោក​ទាំង​ពី​រ​មាន​ចំពោះ​កូន​ៗ​។ លោក​ថា មាន​រឿងជា​​ច្រើន​ដែល​កូន​ៗ​អាច​តប​គុណ ដល់​អ្នក​មាន​គុណ​វិញ​។


 
​លោក ញាណ ភឿន រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ និង​សាសនា បាន​សំណូមពរ​ដល់​គ្រប់​កូន​ចៅ​ទាំង​អស់​ ​ថ្វាយ​បង្គំ​មាតាបិតាដែល​​ជា​ព្រះ​របស់​ខ្លួន នៅពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​ ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ​ ក្នុង​ឱកាសពិធី​បុណ្យ​​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​។ លោក ញាណ ភឿន បន្ថែម​ថា ការ​រួប​​រួម​សាមគ្គីគ្នា​​​ និង​ការ​ស្រុះ​​ស្រួល​គ្នា​រវាង​បង​និង​ប្អូន​ ក៏​ទុក​ជា​ការ​គោរព​ស្រឡាញ់ និង​តប​គុណ​ទៅ​​ម្ដាយ​ឪពុក​វិញ​​ដែរ​។ 
 
ដើម្បី​ជ្រាប​ច្បាស់​ ពី​នាម​ទាំង​៩​របស់​មាតាបិតា ថា​មាន​​អ្វី​ខ្លះ​ តទៅ​នេះ​ សូម​អស់​លោក​ លោក​ស្រី អញ្ជើញ​ទស្សនា​វីដេអូ​ខាង​ក្រោម​ដូច​តទៅ​៖
 
 
បន្ថែម​ពី​នោះ ក្នុង​ឱកាស​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​នេះ រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ និង​សាសនា លោក ញាណ ភឿន​ ក៏​បាន​ ស្នើ​ដល់​ពុទ្ធ​បរិស័ទ ពិសេស​យុវជន​ ​កុំ​នាំ​ស្រា​ស្រវឹង​ចូល​វត្ត។
«​បើ​មាន​ស្រា​ចូល​ខ្លួន​ នឹង​មាន​ការ​ប្រហែស​ នាំ​​ឱ្យ​មានកើត​រឿង​ផ្សេង​ៗ​។ ​ព្រះ​ពុទ្ធ​ព្រះ​អង្គ​បាន​សម្ដែង​ថា សេច​ក្ដី​មិនធ្វេស​ប្រហែស ជា​ផ្លូវ​មិន​ស្លាប់​​។ ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ ​កុំ​ជែង​ ត្រូវ​ធ្វើ​ដំណើរ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។ បំណង​ចេញ​ទៅ​ ដើម្បី​ទៅ​ជួប​ម្ដាយ​ឪពុក​នៅ​ផ្ទះ ដូច្នេះ​ធ្វើ​យ៉ាង​ណា​ឱ្យ​ទៅ​ដល់​ ឱ្យ​មាន​សេចក្ដី​សុខ​ក្នុង​គ្រួសារ​។ ពេល​មក​វិញ​ ឱ្យ​មក​ដល់​កន្លែង​ធ្វើ​ការ​វិញ​៕ 
 

Tag:
 វប្បធម៌​
  ចូល​ឆ្នាំ​
  មង្គល​
  អ្នក​មាន​គុណ​
 
© រក្សាសិទ្ធិដោយ thmeythmey.com