ជាតិ
លោក ញាណ ភឿន៖«ចេក​ណាំវ៉ា ជា​ផ្លែឈើដ៏​មាន​មង្គលពិសេស​ក្នុង​សង្គម​ខ្មែរ»
15, Apr 2022 , 8:40 am        
រូបភាព
ភ្នំពេញ​៖ គ្រប់​ពិធី​ទាំង​អស់​ ទាំង​ពិធី​មង្គល​ និង​ពិធី​អមង្គល​នៅ​ក្នុង​សង្គម​ខ្មែរ មិន​ដែ ល​ចោល​ឡើយ ផ្លែ​ចេក​ណាំវ៉ា​។ តើ​ដោយ​មូល​ហេតុ​អ្វី​ បាន​ជា​ខ្មែរ​តែង​ដាក់​ផ្លែ​ចេកណាំវ៉ា ​គ្រប់​ពិ​ធី​ទាំង​អស់​? តើ​ហេតុ​អ្វី​ បាន​ជា​ក្នុង​សង្គម​ខ្មែរ​ ឱ្យ​តម្លៃ​ចេក​ណាំវ៉ា ជា​ផ្លែ​ឈើ​​ដ៏​មាន​មង្គលពិសេស​​​?


លោក ញាណ ភឿន រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ​ និង​សាសនា និង​ជា​ទី​ប្រឹក្សា​គណៈ​កម្មាធិការរៀប​ចំ​បុណ្យ​ជាតិ​ និង​អន្តរជាតិ​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា មូល​ហេតុ​ដែល​ក្នុង​សង្គម​ខ្មែរ​ ឱ្យ​តម្លៃ​ចេក​ណាំវ៉ា ជា​ចេក​ដ៏​មាន​មង្គលពិសេស​​ រហូត​ដល់​យក​ទៅ​ប្រើ​ប្រាស់​ ​គ្រប់​ពិធី​កម្ម​ទាំង​អស់​ ទាំង​តូច​ ទាំង​ធំ ទាំង​ពិធី​បែប​សាស​នា​ ទាំង​ពិធី​បែប​ ប្រពៃណី​ ទំនៀម​ទម្លាប់នោះ​​ ព្រោះ​ចេក​ណាំវ៉ា ជា​ផ្លែ​ឈើដែលមានគ្រប់​​រដូវកាល​។ មិន​ព្រោះ​​តែ​ជា​​ផ្លែ​ឈើដែល​គ្មាន​រដូវ​ ទើប​​ហ៊ាន​កំណត់​ថា​ ចេក​ណាំវ៉ាជា​ផ្លែ​ឈើ​ដ៏​មាន​មង្គល​ពិសេស​ឡើយ​ ប៉ុន្តែ​លោក ញាណ ភឿន អះអាង​ថា ​​ចេកណាំវ៉ា​​គឺ​ជា​រុក្ខជាតិ​ ដ៏​មាន​គុណ​ប្រយោជន៍បំផុត​។​​  
 
រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ​ និង​សាសនា ពន្យល់​បន្ថែម​៖ «ចេក​គឺ​ជា​ផ្លែឈើ​ដ៏​មាន​មង្គល​ពិសេស ព្រោះ​ជា​ផ្លែ​មិន​មាន​រដូវ។​ ម្យ៉ាង​វិញ​ទៀត​វា​​ជា​ឆ្នាំបុរាណ។ ផ្លែចេក​​ខ្ចី​ ដើមចេក ត្រយូង​ចេក ​​យក​ទៅ​​ស្ល​​​។ ទុំធ្វើ​បង្អែម ឬ​ទទួល​ទាន​ឆៅក៏​បាន​​​។ ពេលក្រខ្លាំង​ ​គល់​ចេក​អាច​ដាំលាយ​ជា​មួយ​​បាយ​បាន។​ ផ្លែ​ចេក​ខ្ចី​ ធ្វើ​ជា​ឱសថ​កែរោគ​ក្រពះ។ ស្លឹក​យក​វេច​នំ ធាង​ធ្វើ​ខ្សែ​។ ដើម​ចេក​ខ្ចី​ ដែល​​កាប់​ផ្លែរួច ​យក​ទៅ​ច្នៃ​ធ្វើ​របស់​របរ​ប្រើ​ប្រាស់​បាន​ច្រើន​យ៉ាង ដូច​ជា​ធ្វើ​ចាន​បាយ​ជា​ដើម​។ នៅ​មានប្រយោជន៍​​ច្រើន​ទៀត​»។
 
សូម​អញ្ជើញ​ទស្សនា សេច​ក្ដី​ពន្យល់​លម្អិត​បន្ថែម ដោយ​លោក ញាណ ភឿន រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ​និង​សាសនា និង​ជា​ទី​ប្រឹក្សា​គណៈ​កម្មាធិការរៀប​ចំ​បុណ្យ​ជាតិ​ និង​អន្តរជាតិ​ ​​ក្នុង​វីដេអូខាង​ក្រោម៖​ 
 
 

Tag:
 ប្រពៃណី​
  ចេក​
  ញាណ ភឿន
  ចូល​ឆ្នាំ​
  ចេកណាំវ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com