ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រោយ​រាប់បាត្រ​ព្រះ​សង្ឃរួច តើគ្រហស្ថ​គួរ​ឈរ​ ឬ​អង្គុយ​ស្ដាប់ព្រះ​សង្ឃសូត្រ​ធម៌​?
15, Apr 2022 , 9:20 am        
រូបភាព
ភ្នំពេញ​៖ ជា​ទូទៅ​គេ​​​សង្កេត​ឃើញ​ថា​ ក្រោយ​ពីការ​​រាប់​បាត្រ​ព្រះ​សង្ឃ​នៅ​តាម​មុខ​គេ​ហដ្ឋាន​​​រួច​ ​គ្រហស្ថខ្លះ​ឈរ​ស្ដាប់​​ព្រះ​សង្ឃ​សូត្រ​ធម៌​ ហើយ​គ្រហស្ថ​ខ្លះ​ទៀត​អង្គុយ​ស្ដាប់។ តើ​កិរិយា​ទាំង​ពីរ​នេះ​ ពុទ្ធ​បរិស័ទ​ គួរ​គប្បី​ប្រកាន់​យក​មួយ​ណា​ ដើម្បី​សម​ស្រប​តាម​ពុទ្ធ​វិន័យ​?  ព្រះ​វិជ្ជាកោវិទ សាន ភារ៉េត បាន​មាន​ថេរដីកា​ប្រាប់​សារព័ត៌​មានថ្មី​ៗ​ថា​ នៅ​ពេល​ដែល​រាប់​បាត្រ​រួច​ ​គ្រហស្ថមិន​​ត្រូវ​​ឈរ​​ស្ដាប់​ព្រះ​សង្ឃ​សូត្រ​ធម៌​ឡើយ​។

 
ដើម្បីជ្រាបច្បាស់ សូមអស់លោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញស្ដាប់បទសម្ភាស រវាងកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗ ជាមួយព្រះវិជ្ជាកោវិទ សាន ភារ៉េត ដោយក្ដីសោមនស្សរីករាយ៖

 


 
តាម​ពុទ្ធ​វិន័យ​ ព្រះ​សង្ឃ​មិនត្រូវ​ឈរ​សម្ដែង​ធម៌​ ​ផ្ដល់​ឱវាទ ឬ​សូត្រ​ធម៌​ ឱ្យ​ដល់បរិស័ទ​​ដែលអង្គុយ បុគ្គល​មិន​​​ដោះ​មួក ឬ​មិន​យក​ឆ័ត្រ​ចេញ​ពី​ក្បាល​ បុគ្គល​កាន់​អាវុធ​នៅ​ក្នុង​ដៃ​​ បុគ្គល​ស្ថិត​នៅ​ទី​ខ្ពស់​ជាង​ និង​បុគ្គល​អង្គុយ​ខ្ពស់​ជាង​ព្រះ​សង្ឃ​​ជា​ដើម ប៉ុន្តែ​អនុគ្រោះ​ដល់​មនុស្ស​ឈឺ ឬ​ចាស់​ជរា​​។ ប្រសិន​បើ​ព្រះ​សង្ឃ​សម្ដែង​ធម៌​ដល់​បុគ្គល​ទាំង​នោះ​ គឺ​ព្រះ​សង្ឃ​នឹង​មាន​ទោស​៕
 
 

Tag:
 ព្រះ​សង្ឃ
  សាសនា​
  គ្រហស្ថ
© រក្សាសិទ្ធិដោយ thmeythmey.com