ជាតិ
ចូលឆ្នាំ៖ អាជ្ញាធរ ដាស់តឿនពលរដ្ឋ មិនឱ្យបើកបរក្នុងស្ថានភាពស្រវឹង
14, Apr 2022 , 2:19 pm        
រូបភាព
គ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមចំពោះមុខ ដែលអាចកើតឡើងភ្លាមៗក្នុងករណីពលរដ្ឋធ្វេសប្រហែស ឬខ្ជីខ្ជាមិនគោរពច្បាប់។ នាពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦មេសានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានហាមដាច់ខាតមិនឱ្យពលរដ្ឋបើកបរម៉ូតូ ឬរថយន្តក្នុងស្ថានស្រវឹង ដើម្បីកាត់បន្ថយករណីស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។

 
មិនតែប៉ុណ្ណោះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានដាក់ចេញវិធានការមួយចំនួនទៀតដូចជា តម្រូវឱ្យពលរដ្ឋពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរតាមទោចក្រយានយន្ត, មិនត្រូវបើកបរលើសល្បឿនកំណត់, ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ ដោយប្រកាន់ស្ដាំជានិច្ច, ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព ក្នុងពេលធ្វើដំណើរតាមរថយន្ត, មិនត្រូវបត់ ឬវ៉ាជែង ក្នុងស្ថានភាពប្រថុយប្រថាន ឬប្រើទូរសព្ទដោយប្រើឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង ជាពិសេស ត្រូវពិនិត្យលក្ខណបច្ចេកទេសដូចជាកង់ ចង្កូត ហ្រ្វាំង ភ្លើងបំភ្លឺ, មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសកំណត់ និងកុំបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។ 
 
យោងតាម របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេសនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ មានមនុស្សស្លាប់ និងរបួសចំនួន១៩នាក់៕ 
 

Tag:
 ចរាចរណ៍
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com