ជាតិ
លះ​ហើយ កុំជំពាក់!
14, Apr 2022 , 10:59 pm        
រូបភាព
​ឱ្យ​ទ្រព្យ​ជាទាន ដល់​អ្នក​អត់​ឃ្លាន ព្រោះ​ក្ដី​មេត្តា
សន្ដោស​ប្រណី​ ស្មោះ​ស្ម័គ្រ​ចិន្តា​ កុំ​បាច់​ប្រាថ្នា
បុណ្យ​កើត​ឡើង​ហើយ​។



បុណ្យ​កើត​ក្នុង​ចិត្ត​ ព្រោះ​គ្មាន​​​ហ្មងឋិត​ កៀក​កិតជិត​កើយ
ក្ដី​ជ្រះ​ថ្លាពិត បាន​ឃើញ​គេស្បើយ ឆ្អែត​ពេញ​ពោះ​ហើយ​
ញញឹម​ផ្ចង់​ទុក​​។
ព្រះពុទ្ធទូន្មាន​ ​ការ​លះជា​ស្ពាន​ ចម្លង​ផុត​ទុក្ខ​
​ថ្លៃ​ថ្លាបវរ កំចាត់​​ជជ្រុក កាម​គុណ​បិទខ្ទប់​
កើត​ចាស់​ឈឺ​ស្លាប់​៕
 
 

Tag:
 កំណាព្យ​
  ទាន
  ការឱ្យ​ទាន
  ចូល​ឆ្នាំ
 
© រក្សាសិទ្ធិដោយ thmeythmey.com