ជាតិ
មនុស្សប្រមាណ២,៥លាននាក់ចេញដើរកម្សាន្តនាពីរថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំ
16, Apr 2022 , 1:05 pm        
រូបភាព
រយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅទូទាំងប្រទេសមានភ្ញៀវទេសចរដើរកម្សាន្តជាង ២លាន៤៤ម៉ឺននាក់។

 
ក្រសួងទេសចរណ៍បានចេញរបាយការណ៍ឲ្យដឹងថា ភ្ញៀវទេសចរជាតិមានច្រើនលើសលុបជាងភ្ញៀវអន្តរជាតិនាពិធីបុណ្យចូលឆ្នាំខ្មែរ។ អ្នកដើរកម្សាន្តទូទាំងប្រទេស ក្នុងរយៈពេលថ្ងៃនេះ មានជាង២លាននាក់ ក្នុងនោះមានភ្ញៀវជាតិ១,៥លាននាក់ ចំណែក ភ្ញៀវអន្តរជាតិមានជាង៩៧០០នាក់ ។ 
 
ជាមួយគ្នាដែរ ក្រសួងក៏បញ្ជាក់ឲ្យដឹងថា ក្នុងទីមួយនៃពិធីបុណ្យចូលឆ្នាំថ្មី គឺមានអ្នកដើរកម្សាន្តជាតិនិងអន្តរជាតិជាង៨៦ម៉ឺននាក់។ រីឯ ថ្ងៃទីពីរវិញ មានភ្ញៀវជាតិ និងអន្តរជាតិជាង១លាន៥៧ម៉ឺននាក់។ ចំនួនកើនឡើងនៃថ្ងៃទី១និងថ្ងៃទី២ បើធៀបគ្នាទៅ គឺកើនជាង៨០ភាគរយ។ 
 
គោលដៅដែលភ្ញៀវទេសចរណ៍ដើរកម្សាន្តច្រើនជាងគេ មាននៅខេត្តបាត់ដំបងគឺមានជាង២៤ម៉ឺននាក់ ព្រៃវែង១៥ម៉ឺននាក់ បន្ទាយមានជ័យ១៣ម៉ឺននាក់ កំពង់ចាម១២ម៉ឺននាក់ ពោធិ៍សាត់១២ម៉ឺននាក់ កំពត១០ម៉ឹននាក់ សៀមរាប១០ម៉ឺននាក់ ហើយកំពង់ស្ពឺ១០ម៉ឺននាក់ផងដែរ។ 
 
ពលរដ្ឋដែលដើរកម្សាន្ត ភាគច្រើនបានសប្បាយជាមួយការបាញ់ទឹកលេងកម្សាន្ត ចាក់ភ្លេង និងរាំលេងកម្សាន្ត រួមជាមួយការលេងល្បែងប្រជាប្រិយជាដើម៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com