កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo រកបាន Hat-tricks ៥០ដងសម្រាប់អាជីពនៅក្លិប និងគ្រាប់ទី៩៩ នៅ Premier League
17, Apr 2022 , 3:39 pm        
រូបភាព
Cristiano Ronaldo បំបែកកំណត់ត្រាថ្មីដោយធ្វើបានគ្រាប់បាល់ Hat-tricks ចំនួន៥០ដង សម្រាប់អាជីពលេងនៅក្លិប បន្ទាប់ពីជួយ Manchester United យកឈ្នះលើក្រុម Norwich City លទ្ធផល ៣-២ នាថ្ងៃទី១៥ ខែមេសា។


ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល បានក្លាយជាកីឡាករដំបូងគេក្នុងពិភពលោកដែលធ្វើបានកំណត់ត្រារកបាន ​Hat-tricks ដល់ទៅ៦០ដង (៥០ដងសម្រាប់អាជីពលេងឱ្យក្លិប) ត្រឹមវ័យ ៣៧ឆ្នាំ។ 
 
នេះជាការធ្វើបាន Hat-tricks លើកទីបីសម្រាប់អាជីពនៅក្រុមបិសាចក្រហម ដោយពីរលើកនៅឆ្នាំ ២០០៨ និង ២០២២ ហើយនៅក្លិបសេះបង្កង់ Juventus បីលើកដូចគ្នា។ ចំណែក ៤៤ លើកផ្សេងទៀតគឺនៅក្លិប Real Madrid ដែលជាទីកន្លែងដែលជួយឱ្យ​ Ronaldo ឈ្នះពានរង្វាន់ Ballon d’Or ៥លើក និង Champions League លើកតី៥ក្នុងអាជីព។
 
លើសពីនេះទៅទៀត ៣គ្រាប់ជ័យជម្នះលើក្រុម Norwich City ក៏ជាគ្រាប់បាល់ទី៩៩ សម្រាប់អាជីពនៅ Premier League ដោយក្នុងរដូវកាលនេះ Ronaldo រកបាន២១គ្រាប់រាល់គ្រប់ការប្រកួតក្នុងរដូវកាលនេះ។
 
អំឡុងលេងនៅ Real Madrid ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យធ្វើបាន Hat-tricks ចំនួន៣៤ដងនៅ La Liga ៧ដងនៅ Champions League ២ដងនៅ Copa del Rey និង១ដងនៅ FIFA Club World Cup។ កាលនៅក្លិប Juventus ២លើកធ្វើបានក្នុងក្របខណ្ឌ Serie A និង១ដង ក្នុង Champions League៕
 
 

Tag:
 Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com