កីឡាអន្តរជាតិ
អន្តរជាតិ
កូឡុំប៊ី បណ្តេញគ្រូបង្វឹកចោលក្រោយខកខានទៅ World Cup កាតា
19, Apr 2022 , 5:29 pm        
រូបភាព
រូបភាព៖Reuters
រូបភាព៖Reuters
ក្រុមជម្រើសជាតិកូឡុំប៊ីបានចែកផ្លូវជាមួយគ្រូបង្វឹក Reinaldo Rueda នាថ្ងៃទី១៨ ខែមេសា បន្ទាប់ពីក្រុមធ្លាក់ចេញពីការប្រកួតជម្រុះ World Cup 2022 ។



លោក Rueda វ័យ៦៥ឆ្នាំ បានចូលកាន់កាប់តំណែង បន្តពីលោក Carlos Queiroz កាលពីខែមករា កាលពីឆ្នាំ ២០២១ កន្លងទៅ។ ប៉ុន្តែក្នុងចំណោម ២២ប្រកួតក្រោយលោកចូលដឹកនាំ កូឡុំប៊ីបានឈ្នះការប្រកួតត្រឹមតែ៧ប្រកួតប៉ុណ្ណោះ ហើយក្រុមបានបញ្ចប់ត្រឹមចំណាត់លេខ៦ ក្នុងពូលប្រកួតជម្រុះតំបន់ទ្វីបអាម៉េរិកខាងត្បូង។
 
បើទោះបីជាមានកីឡាករខ្លាំងដូចជា James Rodriguez, Luis Diaz និង Juan Cuadrado កូឡុំប៊ីពិបាកក្នុងការស្វែងរកគ្រាប់បាល់បញ្ចូលទីដោយក្នុងចំណោម៩ប្រកួត ពួកគេស៊ុតចូលត្រឹមតែ៤គ្រាប់។ 
 
សម្រាប់ការប្រកួតជម្រុះទ្វីបអាម៉េរិកខាងត្បូង ៤ក្រុមស្ថិតនៅកំពូលតារាង មានសិទ្ធិទៅកាតា និងប្រទេសប៉េរូ ឈ្នះកៅអី Play-Off អន្តរទ្វីប។
 
«គណៈកម្មាធិការរបស់សហព័ន្ធបាល់ទាត់កូឡុំប៊ី នឹងសម្រេចជ្រើសរើសអ្នកដែលសក្ដិសមសម្រាប់តំណែងគ្រូបង្វឹកបន្ទាប់ទៀត»។ នេះបើតាមសេចក្តីថ្លែងការណ៍ពីសំណាក់សហព័ន្ធបាល់ទាត់កូឡុំប៊ី៕
 
 

Tag:
 FIFA World Cup Qatar
© រក្សាសិទ្ធិដោយ thmeythmey.com