ជាតិ
សម្តេច ហ៊ុន សែន ធៀបការអបអរចូលឆ្នាំកន្លងមកសប្បាយដូចពេលអបអរ៧មករា៧៩
20, Apr 2022 , 8:53 am        
រូបភាព
ដោយ: រួបរួម
ក្រោយការខកខានរយៈពេល២ឆ្នាំ ដោយសារកូវីដ-១៩ កម្ពុជា បានអបអរពិធីចូលឆ្នាំលើកដំបូងកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា កន្លងមក។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រៀបធៀបភាពសប្បាយរីករាយរបស់ពលរដ្ឋខ្មែរនាពិធីចូលឆ្នាំខ្មែរនៅឆ្នាំនេះ ដូចជាពេលអបអរជ័យជម្នះ៧ មករា ១៩៧៩ យ៉ាងដូច្នោះដែរ។



អត្ថបទទាក់ទង
 
សម្តេច ហ៊ុន សែន ដែលបានទៅអបអរពិធីចូលឆ្នាំ នៅខេត្តព្រះសីហនុ និងបានលេងល្បែងកម្សាន្តវាយក្អមនៅលើឆ្នេរផងដែរនោះ បានកោតសរសើរថ្នាក់ដឹកនាំរាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធ ចំពោះដំណើរការរៀបចំយ៉ាងរលូននៅតាមមូលដ្ឋានរបស់ខ្លួន។
 
 
តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ មនុស្សជាង៥លាននាក់បានចេញដើរកម្សាន្តនាអំឡុងពិធីចូលឆ្នាំកន្លងមក។ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ សម្តេច បានលើកឡើងពីកត្តា៦ចំណុចដែលពលរដ្ឋខ្មែររីករាយខ្លាំងនាពិធីចូលឆ្នាំកន្លងមក។
 
កត្តាទាំងនោះ មាន សុខសន្តិភាព, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, មធ្យោបាយធ្វើដំណើរកាន់តែច្រើន, ប្រាក់ចំណូល, ការកើតឡើងនូវតំបន់ទេសចរណ៍ថ្មី (ទេសចរណ៍ផ្សារភ្ជាប់ទឹកដី) និងភាពសាំសហគមន៍ (ដោយសារការចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ-១៩)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com