ជាតិ
សង្គមជាតិ
កម្ពុជា ចាត់ទុក «ទឹក ជាមាស ស»
23, Apr 2022 , 12:39 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងបញ្ហាទឹក នៅប្រទេសជប៉ុន នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច
សម្តេច ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងបញ្ហាទឹក នៅប្រទេសជប៉ុន នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច
«កម្ពុជា ចាត់ទុកទឹក ជាមាស ស ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព»។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រើពាក្យនេះទៅកាន់អន្តរជាតិ ក្នុងកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលប្រព្រឹត្តទៅនៅទីក្រុងគឹម៉ាមូតូ ប្រទេសជប៉ុន នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។



សម្តេចនាយករដ្ឋមន្រ្តី ថ្លែងងបន្តថា រដ្ឋាភិបាលកម្ពុជា តែងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឲ្យកាន់តែប្រសើរ និងធានាបានសន្តិសុខទឹកក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ មេដឹកនាំកម្ពុជា បន្ថែមថា កម្ពុជា នឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្រោមយន្តការតំបន់និសាកល ក្នុងការគ្រប់គ្រងធនធានទឹកឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅ «ទឹកដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»។

កិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងបញ្ហាទឹកនេះ នឹងប្រព្រឹត្តទៅ១ថ្ងៃទៀត គឺថ្ងៃទី២៤ ខែមេសា៕

Tag:
 ហ៊ុន សែន
  ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com