ជាតិ
សង្គមជាតិ
ប្រឡងសិស្សពូកែទូទាំងប្រទេសឆ្នាំនេះ ធ្វើនៅវិទ្យាល័យ១០មករា១៩៧៩ ខេត្តសៀមរាប
24, Apr 2022 , 10:59 am        
រូបភាព
សកម្មភាពប្រឡងសិស្សពូកែ របស់វិទ្យាល័យ ហ៊ុន សែន តាខ្មៅ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេប៊ុក វិទ្យាល័យ ហ៊ុន សែន តាខ្មៅ។
សកម្មភាពប្រឡងសិស្សពូកែ របស់វិទ្យាល័យ ហ៊ុន សែន តាខ្មៅ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេប៊ុក វិទ្យាល័យ ហ៊ុន សែន តាខ្មៅ។
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចយកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅវិទ្យាល័យ១០មករា១៩៧៩ ខេត្តសៀមរាប ជាកាលបរិច្ឆេទ និងជាទីតាំង នៃការប្រឡងសិស្សពូកែទូទាំងប្រទេស។ ការប្រឡងនេះ​ ធ្វើឡើងដើម្បីជ្រើសរើសសិស្សពូកែផ្នែកអក្សរសិល្បខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២។


ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ តែងរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេស ដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹង។ ការប្រឡងនេះ ក៏លើកកម្ពស់ជំនាញប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិ ឱ្យបានរឹងមាំ។ 
 
ពិធីបើកការប្រឡង នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែមិថុនា នាវេលាម៉ោង៨ព្រឹក។ ឯពិធីបិទ និងចែកវិញ្ញាបនបត្រ និងរង្វាន់ជ័យលាភី នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នាវេលាម៉ោង ៨:ព្រឹក។ 
 
ជាមួយគ្នានេះ ក្រសួងអប់រំ បានអំពាវនាវ ដល់សាធារណជន ឲ្យជួយឧបត្ថម្ភជាថវិកា សម្ភារៈ សម្រាប់ជារង្វាន់ និងការលើកទឹកចិត្តបន្ថែម ដល់ម្ចាស់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ដើម្បីជំរុញចលនានេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នៅឆ្នាំបន្ទាប់៕
 
 

Tag:
 Thmeythmey25
  អប់រំ
  ប្រឡងសិស្សពូកែ
© រក្សាសិទ្ធិដោយ thmeythmey.com