កីឡាអន្តរជាតិ
អន្តរជាតិ
លោក Tuchel អះអាងថា Rudiger បានស្នើសុំចាកចេញពីក្លិប
25, Apr 2022 , 2:52 pm        
រូបភាព
ក្លិបតោខៀវ Chelsea នឹងត្រូវបាត់បង់ខ្សែការពារដ៏រឹងមាំ Antonio Rudiger ដែលទើបបានសុំចាកចេញ នារដូវកាល ២០២២-២៣ ខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោក Thomas Tuchel។


កិច្ចសន្យារបស់ Rudiger នៅ Chelsea នឹងផុតកំណត់ក្រោយបញ្ចប់រដូវកាលនេះ ហើយខ្សែការពារសញ្ជាតិអាល្លឹម៉ង់បានច្រានចោលសំណើរបន្តកិច្ចសន្យាថ្មីជាមួយក្លិប និងស្នើសុំចាកចេញ។
លោក Tuchel ផ្ទាល់ ចេញមុខបញ្ជាក់ថា ព័ត៌មានទាំងនោះសុទ្ធតែជាការពិត។ ក្លិប Real Madrid, Juventus និង Paris Saint Germain សុទ្ធសឹងជាក្លិបដែលបានបង្ហាញការចាប់អារម្មណ៍លើខ្សែការពាររបស់ Chelsea រូបនេះ។ 
 
«យើងបានផ្តល់គ្រប់យ៉ាង ខ្ញុំនិងក្លិប ប៉ុន្តែយើងមិនអាចបន្តប្រយុទ្ធទៀតឡើយព្រោះតែទណ្ឌកម្ម។ បើសិនគ្មានទណ្ឌកម្ម យើងក៏នឹងបន្តការប្រយុទ្ធរបស់យើងបន្តទៀត តែយើងពិតជាហត់ខ្លាំងណាស់ ហើយការសម្រេចចិត្តរបស់ Rudiger គឺយើងមិនអាចហាមឃាត់ឡើយ»។ លោក Tuchel និយាយប្រាប់ទូរទស្សន៍ Sky Sports បែបនេះ។
 
កាលពីដើមខែមីនាកន្លងទៅ រដ្ឋាភិបាលអង់គ្លេសបានដាក់ទណ្ឌកម្មលើម្ចាស់ក្លិប Roman Abramovich ដែលជាការឆ្លើយតបចំពោះការវាយប្រហារប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ី។ 
បើតាមលោក Tuchel ដោយសារទណ្ឌកម្ម ក្លិបតោខៀវពេលនេះមិនអាចផ្តល់កិច្ចសន្យាថ្មីកីឡាករបានទៀតឡើយ៕
 
 
 

Tag:
 Thomas Tuchel
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com