ពីនេះ ពីនោះ
«ស្ងាត់ច្រៀប» មិនមែន «ស្ងាត់ជ្រាប» នោះឡើយ
26, Apr 2022 , 7:29 am        
រូបភាព
យោងតាម​វចនានុក្រមខ្មែរ​ សម្តេចព្រះសង្ឃរាជ ជួន ណាត «ច្រៀប» មានន័យថា ដែលស្ងាត់ឈឹងឥតមានឮសូរសព្ទអ្វី, សូន្យឈឹង។ ដូច្នេះ «ស្ងាត់ច្រៀប» ជាពាក្យ​ត្រឹមត្រូវ មិនមែន «ស្ងាត់ជ្រាប» នោះឡើយ។

 
ទោះបីពាក្យ «ជ្រៀប» មិនត្រូវបាន​លើកយកមកពន្យល់ក៏ដោយ ប៉ុន្តែយើងពិនិត្យឃើញថា វចនានុក្រម​ បាន​លើកយក​ពាក្យនេះ ដែលជាសទិសន័យ​នឹងពាក្យ ឈឹង, សូន្យសូរសព្ទ និង ជ្រងំ។ ក្នុងន័យនេះ យើង​ក៏អាចសន្និដ្ឋាន​បានដែរថា ការ​សរសេរថា «ស្ងាត់ជ្រៀប» ក៏មិន​ខុសដែរ។
 
យើងអាចសរសេរបានថា «ស្ងាត់ច្រៀប» ឬ «ស្ងាត់ជ្រៀប» ប៉ុន្តែ​មិនមែន «ស្ងាត់ជ្រាប» នោះឡើយ។ «ជ្រាប» មានន័យ​ផ្សេងពីនេះ គឺ​ចូលសព្វសាច់, ហូរស្រក់, ទឹកជា្រប។ ដឹង (ជម្រាប), សូមទ្រង់ជ្រាប, សូមទានជ្រាប, សូមជ្រាប, បានជ្រាប ( ប្រើចំពោះតែអ្នកដទៃ ) ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com