កីឡាជាតិ
ជាតិ
អ្នកគាំទ្រវិស័យបាល់ទាត់ អាចចូលទស្សនាផ្ទាល់វិញ ១០០ភាគរយ នៅគ្រប់កីឡដ្ឋាន
27, Apr 2022 , 3:59 pm        
រូបភាព
អ្នកគាំទ្រអាស៊ីអឺរ៉ុប មុនពេលបើកឲ្យទស្សនាពេញនៅក្នុងកីឡដ្ឋាន រូបពី យឹម ហ្កេចហួរ
អ្នកគាំទ្រអាស៊ីអឺរ៉ុប មុនពេលបើកឲ្យទស្សនាពេញនៅក្នុងកីឡដ្ឋាន រូបពី យឹម ហ្កេចហួរ
ក្រុមហ៊ុន Cambodian Premier League (CPL) បានចេញសេចក្ដីប្រកាស នៅថ្ងៃទី២៧ មេសា ស្ដីពីការអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាឡើងវិញ នៅក្នុងកីឡដ្ឋាន  ។ ចំណែកមន្ត្រី និងកីឡាករ ក៏មានការធ្វើតេស្តរកសំណាកឡើយ សម្រាប់ការប្រកួតដែលរៀបចំដោយក្រុមហ៊ុន CPL ផ្ទាល់។



ដោយមើលឃើញការរីករាលដាលនៃជំងឺកូវីដ-១៩ មានថមថយកាន់តែខ្លាំង ខណៈសន្ទុះនៃអ្នកគាំទ្របាល់ទាត់កាន់តែច្រើនឡើងនោះ ក្រុមហ៊ុន Cambodian Premier League ក៏បានសម្រេចឲ្យអ្នកស្នេហាវិស័យបាល់ទាត់ អាចចូលទស្សនាការប្រកួតផ្ទាល់ ១០០ភាគរយឡើងវិញ នៅក្នុងកីឡដ្ឋាន។ ប៉ុន្តែការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដូចជា ការបាញ់អាកុល និងសម្អាតអនាម័យផ្សេងៗ ត្រូវតែបន្ដអនុវត្ត។
 
ជាមួយគ្នានេះ ក្រុមហ៊ុនលីគកម្ពុជា ក៏ជំរុញឲ្យក្លិបបាល់ទាត់ទាំងអស់ រក្សាការការពារ ដូចជា ការរៀបចំវាស់កម្ដៅ និងលាងដៃជាប្រចាំ ដល់មន្ដ្រី កីឡាករ និងក្រុមការងារពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាព ក្នុងវិស័យបាល់ទាត់។


 អ្នកគាំទ្រអាស៊ីអឺរ៉ុប មុនពេលបើកឲ្យទស្សនាពេញនៅក្នុងកីឡដ្ឋាន រូបពី យឹម ហ្កេចហួរ

ក្រុមហ៊ុន CPL ចេញសេចក្ដីប្រកាសនេះ ក្រោយពេលដែល សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា សម្រេចលុបចោលនូវការពាក់ម៉ាស់នៅទីសាធារណៈ កាលពីថ្ងៃទី២៦ ខែមេសា។
 
គួរបញ្ជាក់ថា សម្រាប់ការប្រកួត៧សប្ដាហ៍ នៃក្របខ័ណ្ឌCambodian Premier League 2022 កន្លងមក មានតែអ្នកគាំទ្រត្រឹមតែ៥០ភាគរយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលទស្សនាការប្រកួតផ្ទាល់ នៅក្នុងកីឡដ្ឋាននីមួយៗ ៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com