ពីនេះ ពីនោះ
«សាទរ» ជាពាក្យ​ត្រូវ មិនមែន «សារទរ» ឬ «សារទ» នោះឡើយ
28, Apr 2022 , 7:29 am        
រូបភាព
បើចូលក្នុង Google ហើយ​វាយ​ពាក្យ សាទរ, សារទរ, សារទ យើង​ច្បាស់ជាឃើញ​ មនុស្ស​មួយចំនួន​បាន​ធ្លាប់​សរសេរពាក្យ​ទាំងនេះ ហើយថែមទាំងមាន​អ្នកខ្លះ បានសរសេរ​ សារទោ ថែមទៀតផង។ តាម​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត «សាទរ» ជាពាក្យត្រឹមត្រូវ។

 
សាទរ ដែលពីភាសាបាលី-សំសង្ក្រឹត «សហ» [ព្រម, ជាមួយ] + «អាទរ» [សេចក្ដីអើពើ, សេចក្ដីគោរព, ការយកចិត្តទុកដាក់។  និយាយរួមពាក្យនេះ មានន័យថា ការសម្ដែងសេចក្ដីអើពើ, គោរព; សេចក្ដីរាក់ទាក់, រួសរាយ។ មានសាទរ, ទទួលភ្ងៀវដោយសាទរ។
 
បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃអានថា «សាទៈរៈ» ដូចជា សាទរកថា ឬ –វាចា សម្ដីរាក់ទាក់, រួសរាយ; សម្ដីសម្ដែងសេចក្ដីគោរព ។ សាទរភាព ភាពនៃសេចក្ដីគោរព; ការរាក់ទាក់, រួសរាយ ។ សាទរវាទី អ្នកពោលពាក្យសាទរ ( បើស្រ្តីជា សាទរវាទិនី ) ។ ល ។
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com