ជាតិ
តំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ មួយសប្ដាហ៍
27, Apr 2022 , 5:09 pm        
រូបភាព
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ នៅតាមបណ្ដាខេត្តនានា នឹងមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២៧ មេសា-ថ្ងៃទី៣ ឧសភា។ នេះបើតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក។



]កម្ពុជា នឹងទទួល​ឥទ្ធិពលពី​ទ្រនុងសម្ពាធខ្ពស់​ខ្សោយពី​ប៉ាស៊ីហ្វិក ជាមួយ​នឹងឥទ្ធិពល​ពីជ្រលង​សម្ពាធទាប​រុញ​ច្រានពី​មហាសមុទ្រឥណ្ឌា។ ស្ថានភាពបែបនេះ ធ្វើឱ្យ​បណ្ដាខេត្ត​នៅ​តំបន់វាល​ទំនាប​កណ្ដាល, តំបន់បណ្ដាខេត្ត​ជាប់ជួរ​ភ្នំដងរែក និង​ខ្ពង់រាប​ឦសាន នឹងអាច​មាន​ភ្លៀងធ្លាក់​ដោយអន្លើក្នុង​កម្រិតពីខ្សោយទៅ​មធ្យម។ ជាមួយគ្នានេះ បរិមាណ​ភ្លៀងនឹងកើនឡើង លាយឡំផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់ ចាប់ពីថ្ងៃទី២៧-២៨ មេសា។
 
ដោយឡែកតំបន់មាត់សមុទ្រវិញ នឹងអាច​មាន​ភ្លៀងធ្លាក់​ក្នុង​កម្រិត​ពី​តិចទៅ​ច្រើន លាយឡំ​ដោយ​ផ្គរ រន្ទះ និងខ្យល់​កន្រ្តាក់។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្នគ្រោះថ្នាក់ ដែល​អាច​កើត​ឡើង​ដោយ​យថាហេតុ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com