ជាតិ
ស្ថាបត្យកម្មដែលមានអាយុ១០០ឆ្នាំ នៅស្រុកឆ្លូង
28, Apr 2022 , 7:59 am        
រូបភាព
ដោយ៖ ឡុង តូន

ពេលទេសចរធ្វើដំណើរតាមផ្លូវជាតិលេខ៧៣  ប្រមាណ៣០គីឡូម៉ែត្រមុនដល់ក្រុងក្រចេះ ស្រុកឆ្លូងក៏ជាទីប្រជុំជនមួយដែលសភាពអ៊ូអរមិនខុសពីទីដទៃ។ កាលសម័យអាណានិគមបារាំង ស្រុកឆ្លូងក៏ជាតំបន់មួយដែលមានភាពល្បីល្បាញខាងគមនាគមន៍តាមដងទន្លេមេគង្គ ជំនួញឈើ និងពាណិជ្ជកម្មផ្សេងៗ។



បច្ចុប្បន្ន អ្វីដែលទាក់ទាញភ្នែកទេសចរបរទេស គឺសំណល់នៃសំណង់អគារមួយចំនួនដែលមានរចនាបថស្ថាបត្យកម្មបែប “បារ៉ុក” (Baroque)។ ក្នុងចំណោមអគារដែលកសាងតាំងពីដើមសតវត្សរ៍ទី២០ សារព័ត៌មានថ្មីៗសូមបង្ហាញជូននូវរូបភាពនៃសំណង់មួយខ្នងដែលសង់អំពីឥដ្ឋតាំងពីឆ្នាំ១៩២២។ អគារនេះស្ថិតនៅខាងក្រោយផ្សារឆ្លូង ប្របមាត់ទន្លេមេគង្គ។ ដ្បិតមានសភាពចាស់ទ្រុឌទ្រោម ប៉ុន្តែមួយផ្នែកខ្លះនៃអគារនេះក៏មានមនុស្សរស់នៅ៕
 
សូមអញ្ជើញទស្សនារូបភាព​ខាងក្រោម​ដូចតទៅ៖
 






















© រក្សាសិទ្ធិដោយ thmeythmey.com