ពីនេះ ពីនោះ
«ពន្លិច» ធ្វើឲ្យលិច, «បន្លិច» ធ្វើ​ឲ្យ​លេច​មក
29, Apr 2022 , 6:59 am        
រូបភាព
«ពន្លិច» និង «បន្លិច» សុទ្ធតែមានន័យរៀងៗ ដែលយើងមិន​ត្រូវ​សរសេរ​ឡូកឡំ​គ្នានោះឡើយ ពីព្រោះពាក្យទាំងពីរ មានន័យផ្ទុយគ្នា។ នេះ​បើតាម​ការ​ពន្យល់​ក្នុង​វចនានុក្រម​ ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
«ពន្លិច» មានន័យថា ធ្វើឲ្យលិច, ជ្រមុជឲ្យលិចចុះទៅក្នុងទឹក។ ពន្លិចទឹក ។ ពាក្យ​ប្រៀបធៀប៖ ធ្វើឲ្យហិនហោច, ឲ្យវិនាស ដូចគេពន្លិចអ្វីៗទៅក្នុងទឹក ។ ពន្លិចពន្លង់ បង្ហិនបំផ្លាញឲ្យវិនាសដូចគេពន្លិចពន្លង់ក្នុងទឹក ។
 
«បន្លិច» មានន័យថា ធ្វើឲ្យលេចមក។ បន្លិចគ្រាប់ខ្នុរ; បន្លិចសម្ដី ។ និយាយ​ពាក្យនេះ មានន័យ​ដូចពាក្យ «បញ្ចេញ»។ តែ​បើជានាមសព្ទ «បន្ទិច» សំដៅ​លើ មាត់ព្រែកឬមាត់ស្ទឹងដែលចេញទៅចួបនឹងទន្លេឬបឹង ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com