ជាតិ
គ្រូបង្រៀនល្អ​ និងនាយកសាលាល្អ ចំនួន១៨រូប ទទួលបានពាន​រង្វាន់សម្តេច ហ៊ុន សែន​
29, Apr 2022 , 7:59 am        
រូបភាព
 រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ យុវជន នីងកីឡា
រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ យុវជន នីងកីឡា
ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ គ្រូបង្រៀនល្អ និងនាយកសាលាល្អ ចំនួន១៨រូប ទទួលបានពានរង្វាន់សម្តេចតេជោ សែន ឆ្នាំសិក្សា ២០២០-២០២១។ ចំពោះជ័យលាភី មានដូចជា នាយកសាលាល្អ គ្រូបង្រៀនល្អ  គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១ ទី២ និងទី៣។


បើតាមក្រសួងអប់រំ យុវជន និងកីឡា ការផ្តល់ពានរង្វាន់នេះធ្វើឡើង នាថ្ងៃទី៣ នៃមហាសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១។  ការផ្តល់ជូននេះ គឺក្រោមវត្តមាន រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន។ 
 
ស្ថិតក្នុងពិធីចែកពានរង្វាន់ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ លោក ហង់ ជួន ណារ៉ុន លើកឡើងថា នាយកសាលាល្អ និងគ្រូបង្រៀនល្អ  គឺជាកត្តាគន្លឹះសំខាន់ក្នុងគោលដៅលើកកម្ពស់ការអប់រំ។ 
 
រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា៖ «ការគ្រប់គ្រងធនធានមនុស្ស គឺស្ថិតក្រោមសមាសភាពចំនួន៣ គឺ ការពង្រឹងសមត្ថភាព ការបណ្តុះបណ្តាលគ្រូ ​និងអភិវឌ្ឍសមត្ថភាពជាប្រចាំ។ រួមទាំងការលើកទឹកចិត្ត ការដំឡើងប្រាក់បៀវត្ស និងការអនុវត្តអាជីព។»
 
សូមបញ្ជាក់ថា ក្រៅពីពានរង្វាន់ គ្រូបង្រៀនល្អ និងនាយកសាលាល្អ ចំនួន១៨រូប ក៏មានសាលារៀនស្អាតចំនួន៥ ទទួលបានពានរង្វាន់សាលាស្អាតផងដែរ៕
 

Tag:
 ThmeyThmey
  Moeys
  ពានរង្វាន់
© រក្សាសិទ្ធិដោយ thmeythmey.com