កីឡាអន្តរជាតិ
អន្តរជាតិ
រដ្ឋមន្ត្រីកីឡាអង់គ្លេស​ ​៖ Chelsea សល់ពេលវេលាមិនយូរឡើយក្នុងការលក់ក្លិប
29, Apr 2022 , 7:29 pm        
រូបភាព
ក្លិបតោខៀវ​ Chelsea ដែលកំពុងរងឥទ្វិពលទណ្ឌកម្មពីសំណាក់ម្ចាស់ក្លិបលោក Roman Abramovich នៅសល់ពេលវេលាមិនយូរឡើយក្នុងការបញ្ចប់ការលក់ក្លិបរបស់ខ្លួន។ រដ្ឋមន្ត្រីវប្បធម៌ និងកីឡាអង់គ្លេស ប្រាប់ទូរទស្សន៍ BBC ថ្ងៃទី២៨ ខែមេសា។



ក្លិប Chelsea ត្រូវបានលោក Roman Abramovich ដែលជាម្ចាស់និងជាមហាសេដ្ឋីដែលមានឥទ្វិពលមួយរូបរបស់រុស្ស៊ី បានប្រកាសលក់ក្លិបមុនពេលរដ្ឋាភិបាលប្រទេសអង់គ្លេសប្រកាសដាក់ទណ្ឌកម្មលើរូបលោក។ ក្លិបក្នុងទីក្រុងឡុងដ៍មួយនេះ ត្រូវបានហាមឃាត់មិនឱ្យទិញកីឡាករថ្មី ឬក៏បន្តកុងត្រាបន្ថែមឱ្យកីឡាករឡើយ។ កីឡាករដែលផុតកិច្ចសន្យាត្រឹមចុងរដូវកាលនេះ មិនអាចបន្តលេងឱ្យក្លិបទៀតឡើយដូចជាខ្សែការពារ Antonio Rudiger ជាដើម។
 
ការដេញថ្លៃលើកចុងក្រោយសម្រាប់ក្លិបយក្សអង់គ្លេសមួយនេះ បានធ្វើឡើងនាដើមខែមេសា តែមិនទាន់មានលទ្ធផល។ រដ្ឋមន្ត្រីកីឡាអង់គ្លេស​លើកឡើងថា​ តោខៀវមានពេលមិនច្រើនឡើយ។
 
«Chelsea នៅសល់ពេលវេលាខ្លីខ្លាំងណាស់ពេលនេះ ព្រោះពេលនេះទីផ្សារក៏នឹងជិតត្រូវបិទ។ ដូចនេះ ការរដាក់លក់ក្លិប ត្រូវកើតឡើងឆាប់ៗ»។ លោក Nadine Dorries និយាយប្រាប់ទូរទស្សន៍ BBC បែបនេះ។
 
យ៉ាងណាមិញរដ្ឋមន្ត្រីរូបនេះបានបដិសេធមិនឆ្លើយនូវសំណួរដែលអ្នកកាសែតបានចោទសួរអំពីបញ្ហានៅពេលដែលក្លិបមិនអាចលក់ចេញ ដោយលោកគ្រាន់តែបន្ថែមថា ក្លិបម្ចាស់ពាន Champions League ២សម័យមួយនេះសល់ប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះសម្រាប់ការលក់៕
 

Tag:
 Chelsea football Club
© រក្សាសិទ្ធិដោយ thmeythmey.com