កីឡាអន្តរជាតិ
អន្តរជាតិ
លោក Klopp បន្តកិច្ចសន្យាជាមួយ Liverpool ដល់ឆ្នាំ ២០២៦
29, Apr 2022 , 5:14 pm        
រូបភាព
រូបភាព៖ Sky Sports
រូបភាព៖ Sky Sports
លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool បានបន្តកិច្ចសន្យា២ឆ្នាំបន្ថែមទៀត លើកុងត្រាចាស់ ក្នុងការដឹកនាំក្រុម Liverpool រហូតដល់ឆ្នាំ ២០២៦។ ការប្រកាសនេះបានជំរុញទឹកចិត្តដល់ក្លិប និងកីឡាករ ដែលកំពុងប្រជែងពានរង្វាន់ធំៗ៣ផ្សេង ក្នុងពេលដំណាលគ្នា ។


តាមសេចក្តីថ្លែងការណ៍របស់ក្រុម Liverpool កាលពីថ្ងៃទី២៨ ខែមេសា បានឱ្យដឹងថា ជំនួយអ្នកចាត់ការ២រូប រួមមានលោក Pep Lijnders និង Peter Krawietz បានបន្តកិច្ចសន្យាជាមួយក្រុមដូចលោក Klopp ផងដែរ។
 
គ្រូបង្វឹកដែលចូលរួមជាមួយ Liverpool កាលពីឆ្នាំ ២០១៥ នេះ ធ្លាប់បាននិយាយកាលពីខែមីនាកន្លងទៅថា បើសិនលោកនៅមានកម្លាំងថាមពល លោកនៅតែបន្តដឹកនាំក្លិប បើទោះកិច្ចសន្យាត្រូវបញ្ចប់ត្រឹមឆ្នាំ ២០២៤។ ក្រោយពេលបន្តកិច្ចសន្យាថ្មីលោក Klopp បានចាត់ទុកថា វាជាថាមពលដ៏អស្ចារ្យ។
 
«មានពាក្យច្រើនណាស់ដែលខ្ញុំអាចលើកមកបរិយាយ អំពីអារម្មណ៍ខ្ញុំនៅពេលនេះ ព័ត៌មាននេះពិតជារំភើបខ្លាំង។ មានខ្ញុំនៅទីនេះ ម្ចាស់ក្លិបយើងមានការតាំងចិត្តខ្ពស់ និងថាមពលការជឿជាក់លើក្លិប ហើយច្បាស់ណាស់យើងកំពុងឆ្ពោះទៅអនាគតដ៏ល្អ ខ្ញុំពិតជាស្រលាញ់ទីកន្លែងនេះខ្លាំងណាស់»។ Klopp បាននិយាយបែបនេះប្រាប់អ្នកកាសែត។
 
រយៈពេល៧ឆ្នាំចាប់តាំងការផ្ទេរមកដឹកនាំក្លិបក្នុងតំបន់ Merseyside មួយនេះ លោក Klopp បានជួយស្វែងរកពានរង្វាន់ចំនួន៥ ដល់ក្លិប ដោយក្នុងនោះមាន UEFA Champions League, Club World Cup, UEFA Super Cup, League Cup និង Premier League។
 
សម្រាប់រដូវកាលនេះផ្ទាល់ Liverpool កំពុងសម្លឹងឱកាសលើកពានរង្វាន៣ផ្សេងគ្នាទៀត ខណៈ ពាន League Cup ដែលក្លិបបានឈ្នះ កាលពីខែមករាកន្លងមក ។
 
ពាននៅសល់រួមមាន ការប្រកួត FA Cup វគ្គផ្តាច់ព្រ័ត្រមិនទាន់ប្រកួត។ ពានរង្វាន់ Premier league ហង្សក្រហមកំពុងប្រដេញពិន្ទុជាមួយក្រុម Manchester City ត្រឹម១ពិន្ទុនៅសល់៥ប្រកួតក្នុងដៃ និងកំពុងប្រកួត Champions League វគ្គ ១​​​/៤ ចុងក្រោយ៕
 

Tag:
 Jurgen Klopp
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com