ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចំណង់​ផ្លូវភេទ​មនុស្ស​ប្រុស​នៅ​ពេល​ព្រឹក
30, Apr 2022 , 6:59 am        
រូបភាព
រឿង​មួយ​ដែលជា​ភាពខុសគ្នា​រវាង​ផ្លូវភេទ​មនុស្ស​ប្រុស និង​ស្រី​គឺ​បុរស​ច្រើន​តែ​មាន​និន្នាការ​ពេញចិត្ត​នឹង​ការ​រួមភេទ​នៅ​ពេល​ព្រឹក ខណៈពេល​ដែល​ស្ត្រី​ច្រើន​តែ​រៀបចំ​សកម្មភាព​នៅ​លើ​គ្រែ​នៅពេល​យប់​ទៅ​វិញ​។រឿង​នេះ​ប្រហែលជា​ទាក់ទង​នឹង​លិង្គ​ឡើង​រឹង​នៅពេល​យប់ (Nocturnal Penile Tumescence, NPT) ដែល​មួយ​យប់ៗ​អាច​មាន​រហូត​ដល់ ៥​ដង​ឯណោះ​។ ដូច្នេះ​អ្នក​ក្រោក​ឡើង​ដោយ​លិង្គ​នៅ​រឹង​។​វា​ជា​ហេតុផល​មួយ​ដ៏​សមស្រប​សម្រាប់​សកម្មភាព​លើ​គ្រែ​។ សំណាងអាក្រក់​អី មិត្តស្រី​របស់​អ្នក​ប្រហែលជា​មិន​មាន​អារម្មណ៍ល្អ​ដូច​អ្នក​ភ្លាម​នោះ​ទេ លុះត្រាតែ​អ្នកមាន​វិធី​ធ្វើ​យ៉ាងណា​អោយ​សមស្រប​បន្តិច​ទើប​នាង​មាន​អារម្មណ៍​ដូច​អ្នក​ដែរ​។​

 
​រៀប​ចំ​ពី​យប់​អោយ​ហើយ​
 
​ដើម្បី​ចៀសវាង​កុំអោយ​អ្វីៗ​ត្រូវបាន​ខកខាន​នៅ​ពេល​ព្រឹក​ឡើង អ្នក​គួរតែ​ត្រៀម​តាំងពី​យប់​អោយ​ហើយ​សិន​។ ចូរ​យក​ស្ករ​កៅស៊ូ​ដាក់​នៅក្បែ​គ្រែ​របស់​អ្នក​ដើម្បី​អាច​យក​វា​មក​ប្រើ​បំបាត់​ក្លិន​មាត់​នៅ​ពេល​ព្រឹក​មុនពេល​ចាប់ផ្តើម​នូវ​អារម្មណ៍​ដ៏​សិច​ស៊ី​បាន​។ ជាមួយគ្នានេះដែរ ចូរ​ប្រាកដថា អ្នក​បាន​ទៅ​បន្ទប់ទឹក​បត់ជើងតូច​រួច​ហើយ​មុនពេល​ចូលដេក​ដើម្បី​កុំអោយ​ភ្ញាក់​ពី​ព្រលឹម​ពេក​ទៅ​បន្ទប់ទឹក​។ អ្វី​ដែល​សំខាន់​គឺ​មិន​ត្រូវ​ភ្លេច​ស្រោមអនាម័យ​ឡើយ​។​
 
​កំណត់​ម៉ោង​រោរិ៍​ដល់​ខ្លួនឯង​
 
​យក​ល្អ​គួរតែ​ភ្ញាក់​ពី​ព្រលឹម​បន្តិច​ទើប​គ្រប់គ្រង​នាង​ក្នុងការ​ធ្វើ​សកម្មភាព​សិច​ដើម្បី​កុំអោយ​ខក​ម៉ោង​ទៅ​ធ្វើការ​។ ដូច្នេះ​អ្នក​អាច​ធ្វើ​បែប​នេះ​បាន​តាមរយៈ​ការ​កំណត់​ពេលវេលា​ដល់​ខ្លួនឯង ព្រោះ​វា​នឹង​មិន​រំខាន​ដល់​ដៃគូរ​ប្រសិនបើ​អ្នក​ចង់​ប្រើ​នាឡិការ​រោរិ៍​។ ប្រសិនបើ​អ្នក​ភ្ញាក់​មុន​នាង អ្នក​នឹង​អាច​ផ្តល់​ការ​ស្រើបស្រាល​ដល់​នាង​បាន​ដែរ​ជាមួយ​នឹង​ការ​បរ​បោស​អង្អែល​ដ៏​ព្រឺ​ព្រួច​។ ចូរ​ចងចាំ​ថា អ្នក​ប្រហែលជា​ត្រៀម​ខ្លួន​រួច​ហើយ ប៉ុន្តែ​អ្នក​គួរតែ​ទុកពេល​អោយ​នាង​អាច​កម្តៅ​សាច់ដុំ​បាន​មួយ​ភ្លែត​សិន​ដែរ ទើប​អាច​អោយ​បរិយាកាស​នៅ​ពេល​ព្រឹក​នេះ​ប្រព្រឹត្តទៅ​បាន​យ៉ាង​រលូន​។​
 
​ដាស់​នាង​អោយ​ភ្ញាក់​ថ្នមៗ​
 
​ខាង​ស្រី​ទំនងជា​មិន​ចង់​ស្វាគមន៍​នឹង​លិង្គ​ដែល​កំពុង​តែ​រឹង​ដាក់​នៅ​ពីមុខ​នាង​នោះ​ទេ ដូច្នេះ​ចូរ​ធ្វើ​អារម្មណ៍​ស្ងប់​សិន​ទៅ​។ ចូរ​អង្អែល​នាង​ដោយ​ថ្នមៗ និង​យឺតៗ​។ ចូរ​ផ្តល់អោយ​នូវ​នាង​ការ​ថើប​តិចៗ​នៅ​លើ​មុខ ក៏ដូចជា​រាងកាយ​របស់​នាង​ទាំងអស់​តែ​ម្តង​។ ប្រើ​ម្រាមដៃ​អ្នក​ច្បូតសក់​របស់​នាង​។ កាលណា​ដែល​អ្នក​អាច​ធ្វើ​បែប​នេះ​បាន វា​នឹង​ប្រាកដ​ថា​នាង​ភ្ញាក់ឡើង​នឹងមាន​អារម្មណ៍​វិជ្ជមាន​ចំពោះ​នាង ហើយ​ពេញចិត្ត​នឹង​ការ​រួមភេទ​នៅ​ពេល​ព្រឹក​ថែមទៀត​ផង​។​
 
​ធ្វើអោយ​នាង​មាន​អារម្មណ៍​សិច​ស៊ី​
 
​ខាង​ស្រី​ប្រហែលជា​មិន​មាន​អារម្មណ៍​ថា​ខ្លួនឯង​មាន​រូបរាង​សិច​ស៊ី​នោះ​ទេ​នៅ​ពេល​ភ្ញាក់​ពី​ដេក​នោះ ដូច្នេះ​ដើម្បី​កុំ​អោយ​នាង​មាន​អារម្មណ៍​បែប​នេះ​ចូរ​ប្រាប់ថា​នាង​ជា​មនុស្ស​ដែល​ស្អាត​បំផុត​ទោះបីជា​នាង​មាន​លក្ខណៈ​រញ៉េរញ៉ៃ​បន្តិច​ក៏ដោយ​។ ទោះបីជា​សក់​រញ៉េរញ៉ែ និង​ក្លិន​មាត់​ពេលព្រឹក​មិនល្អ​យ៉ាងណាក៏ដោយ ក៏​អ្នក​គួរតែ​ប្រាប់​នាង​ថា​អ្នកត្រូវការ​នាង​ខ្លាំង​ណាស់​នៅ​ព្រឹក​នេះ​។ ប្រសិនបើ​អ្នក​ពិបាក​នឹង​ប្រើ​អារម្មណ៍​ប្រាប់​នាង ចូរ​ព្យាយាម​ប្រើ​វិធី​ណា​ដែល​កុំអោយ​បែរមុខ​ដាក់គ្នា​។ ការប្រើ​ក្បាច់​រួមភេទ​បែប Spooning អាច​ផ្តល់​នូវ​អារម្មណ៍​ដ៏​រ៉ូ​ម៉ែន​ទិច​បាន ព្រោះ​វា​អាចធ្វើអោយ​អ្នក​រួម​ភេទ​បាន​ដោយ​ចៀសវាង​នូវ​ការ​ស្រង់ក្លិន​មាត់​នៅ​ពេល​ព្រឹក​។​
 
​ការ​ដែល​ធ្វើខ្លួន​អោយ​រវល់​នៅ​ពេល​ព្រឹក​ដូច្នេះ​អាច​ជា​កិច្ច​ចាប់ផ្តើម​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ថ្ងៃ​នេះ ព្រោះ​វា​ជួយ​ជម្រុញ​អោយ​អ័រម៉ូន​ចេញ​កាន់តែច្រើន​ដើម្បី​បង្កើតបានជា​ស្នាមញញឹម និង​ងាយស្រួល​ដល់​ការប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​ពេល​បំពេញការងារ​។​
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com