ជាតិ
សង្គមជាតិ
ទ័ព៥០នាក់ ចូលសិក្សាវគ្គបណ្តុះបណ្តាល «ជំនាញស៊ើបការណ៍ពិសេស»
29, Apr 2022 , 5:42 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោក
រូបពីទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោក
ទីបញ្ជាការវរសេនាតូចស៊ើបការណ៍យោធភូមិភាគទី៥ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានបើកវគ្គហ្វឹកហ្វឺនជំនាញស៊ើបការណ៍ពិសេសរយៈពេល៩១ថ្ងៃ ដល់កងទ័ពជាសិក្ខាកាម៥០នាក់។ នេះបើតាមព័ត៌មាន ដែលផ្សាយលើទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោក។

 
ពិធីបើកវគ្គហ្វឹកហ្វឺនជំនាញស៊ើបការណ៍ពិសេស ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្ដីទីយោធភូមិភាគទី៥។ លោក សេង ធារិន លើកឡើងថា ទន្ទឹមនឹងប្រទេសជាតិមានសុខសន្ដិភាព ស្ថិរភាពនយោបាយ កងទ័ព ក៏ត្រូវទទួលការហ្វឹកហ្វឺន ការលើកកម្ពស់ស្មារតី និងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងតួនាទីភារកិច្ចឲ្យបានរឹងមាំ។ 
 
ទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោក បានសរសេរពីសម្តីរបស់លោកឧត្តមសេនីយ៍ទោរូបនេះ យ៉ាងដូច្នេះថា៖«ភារកិច្ចចំពោះមុខ គឺការការពារបូរណភាពទឹកដី ការពារឲ្យបានដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត»៕ 
 

Tag:
 យោធា
  ជំនាញស៊ើបការណ៍
© រក្សាសិទ្ធិដោយ thmeythmey.com