កីឡាអន្តរជាតិ
អន្តរជាតិ
Ancelotti ក្លាយជាអ្នកចាត់ការដំបូងគេ ដែលលើកពានកំពូលទាំង៥នៅអឺរ៉ុប ក្រោយ​ជួយ Real Madrid ឈ្នះ​ La Liga
01, May 2022 , 10:28 am        
រូបភាព
Real Madrid បានក្លាយជាម្ចាស់ពានរង្វាន់ La Liga រដូវកាល ២០២១-២២នេះ បន្ទាប់ពីយកឈ្នះ Espanyol ក្នុងលទ្ធផល ៤-០។ នេះជាការគ្រងជើងឯកពានលីគកំពូលអេស្ប៉ាញ ជាកំណត់ត្រាច្រើនបំផុតលើកទី៣៥ របស់ក្រុមរហស្សនាមអធិរាជស។ លោក Carlo Ancelotti បានក្លាយជាអ្នកចាត់ការដំបូងបំផុតដែលដឹកនាំក្រុមលើកពានលីគកំពូលទាំង៥នៅអឺរ៉ុប។


ឆ្លងកាត់ការប្រកួតត្រឹម៣៤លើកប៉ុណ្ណោះ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Carlo Ancelotti រកបានពិន្ទុនាំមុខដាច់ក្នុងតារាង La Liga។ ក្រោយឈ្នះ Espanyol នៅទឹកដី Santiago Bernabeu នៅរាត្រីថ្ងៃទី៣០ ខែមេសា ក្រុម Real Madrid ទទួលបានពិន្ទុសរុប៨១ពិន្ទុ នាំមុខគូប្រជែង Seviila ដែលនៅលេខ២ចំនួន១៦ពិន្ទុ ខណៈការប្រកួតនៅសល់៤លើកប៉ុណ្ណោះ។
 
ក្រោយគ្រងជើងឯកលីគ ទាំងនៅសល់៤ប្រកួត ក្រុមអធិរាជសបានកើនការនាំមុខក្នុងនាមក្រុមឈ្នះលីគកំពូលអេស្ប៉ាញច្រើនជាងគេចំនួន៣៥លើកជាកំណត់ត្រា ពោលនាំមុខគូប្រជែង Barcelona ដែលស្ថិតនៅលេខ២ដល់ទៅ៩លើក។ Atlético Madrid ម្ចាស់ជើងឯករដូវកាលមុនធ្លាប់ឈ្នះ១១លើក ឈរលេខ៣។
 
លោក Ancelotti វិញ បន្ទាប់ពីជួយ Real Madrid ឈ្នះ La Liga រដូវកាលបានធ្វើឱ្យលើកបង្កើតកំណត់ត្រាថ្មីមួយក្នុងនាមជាអ្នកចាត់ការដំបូងគេដែលដឹកនាំក្រុមឈ្នះជើងឯកលីគកំពូលទាំង៥នៅអឺរ៉ុប។

 
 
ក្នុងអាជីពជាអ្នកចាត់ការតាំងពីឆ្នាំ១៩៧៦មក បុរសសញ្ជាតិអ៊ីតាលី វ័យ៦២ឆ្នាំរូបនេះ បានដឹកនាំក្រុម AS Roma, AC Milan, Chelsea, Paris Saint-Germain, Bayern Munich និង Real Madrid ឈ្នះពានលីគកំពូលរៀងខ្លួន។ លោក Ancelotti ជួយ Roma ឈ្នះ Serie A  (១៩៨២–៨៣), AC Milan (១៩៨៧-៨៨, ១៩៩១-៩២ និង២០០៣-០៤), Chelsea ឈ្នះ Premier League រដូវកាល ២០០៩-១០, Paris Saint-Germain ឈ្នះ Ligue 1 ឆ្នាំ ២០១២-១៣, Bayern Munich ឈ្នះ Bundesliga ឆ្នាំ ២០១៦-១៧ និង​ Real Madrid ឈ្នះ La Liga ឆ្នាំ ២០២១-២២នេះ៕
 

Tag:
 Real Madrid
  Carlo Ancelotti
© រក្សាសិទ្ធិដោយ thmeythmey.com