ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផឹកទឹក​ក្រូចឆ្មា​ររាល់ថ្ងៃ តែ​មិន​ស្រក​គីឡូ មកពី​កំហុស​៣​យ៉ាងនេះ​
03, Sep 2022 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ការ​ទទួលទាន​ទឹកក្រូច​ឆ្មា​រជា​រៀងរាល់ថ្ងៃ​មាន​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​។ ទោះជា​យ៉ាងណាក៏ដោយ​ប្រសិនបើ​ប្រើ​មិន​សមរម្យ គុណសម្បត្តិ​នឹង​ប្រែ​មកជា​គុណវិបត្តិ​។​

 
​ការផឹក​ទឹកក្រូច​ឆ្មារ​អាច​នាំមក​នូវ​អត្ថប្រយោជន៍​មួយចំនួន​ដល់​រាងកាយ​។ ទឹកក្រូច​ឆ្មា​រសម្បូរ​ទៅដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ប្រឆាំង​បាក់តេរី និង​មេរោគ​ដែល​បណ្តាលឱ្យ​ផ្តាសាយ និង​ផ្តាសាយធំ​។​
 
​ក្រៅពីនេះ ការ​ទទួលទាន​ទឹកក្រូច​ឆ្មា​រពេលព្រឹក​នឹង​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ បំបាត់​កាកសំណល់​នៅ​ខាងក្រៅ​រាងកាយ​។ លើសពីនេះ វា​ក៏​ជួយ​ជម្រះ​កំដៅ និង​បន្សាប​ជាតិពុល​ក្នុង​រាងកាយ​ផងដែរ​។​
 
​អត្ថប្រយោជន៍​មួយ​នៃ​ការ​ទទួលទាន​ទឹកក្រូច​ឆ្មារ​ដែល​ស្ត្រី​ចូលចិត្ត​ខ្លាំង គឺ​ការ​សម្រក​ទម្ងន់​។ ការ​ទទួលទាន​ទឹកក្រូច​ឆ្មា​រជាប្រចាំ រួមផ្សំ​ជាមួយនឹង​របប​អាហារ​បែប​វិទ្យាសាស្ត្រ និង​ការធ្វើ​លំ​ហាត់ប្រាណ​សម​ហេតុផល​នឹង​កាត់បន្ថយ​ទម្ងន់ និង​កម្ចាត់​ជាតិ​ខ្លាញ់​លើស​។​
 
​ទោះជា​យ៉ាងណាក៏ដោយ ការប្រើប្រាស់​ទឹកក្រូច​ឆ្មារ​មិនអាច​បំពាន​បានទេ​។ ការផឹក​ទឹកក្រូច​ឆ្មា​រតាម​វិធី​ខាងក្រោម​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​កាន់តែខ្លាំង​៖
 
​លាយ​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹក​ក្តៅ ឬ​ត្រជាក់​ពេក​
 
​ការប្រើ​ទឹក​ក្តៅ​ដើម្បី​ធ្វើ​ទឹក​ក្រូចឆ្មារ​នឹង​បំផ្លាញ​វីតាមីន C និង​សារធាតុចិញ្ចឹម​ដ៏​មានតម្លៃ​ជាច្រើន​ទៀត កាត់បន្ថយ​ប្រសិទ្ធភាព​នៃ​ភេសជ្ជៈ​នេះ​។ ផឹកទឹក​ក្រូចឆ្មា​រក្តៅ​ពេក​ក៏​ប៉ះពាល់​ដល់​ស្រទាប់​ខាងក្នុង​មាត់ ស្រទាប់​ក្រពះ​…​។​
 
​ទន្ទឹមនឹងនេះ ការ​លាយ​ជាមួយនឹង​ទឹក​ត្រជាក់​នឹងមិន​អាច​ទាញយក​សារធាតុ​សំខាន់ៗ​ទាំងអស់​នៅក្នុង​ក្រូចឆ្មារ​បានទេ​។ លើសពីនេះ ការផឹក​ទឹកក្រូច​ឆ្មារ​ត្រជាក់​ពេក​ក៏​ធ្វើឱ្យ​រាងកាយ​ធ្លាក់​ក្នុង​ភាព​តក់ស្លុត ដែល​មិនល្អ​សម្រាប់​ក្រពះ​។ ការផឹក​ទឹកក្រូច​ឆ្មារ​ត្រជាក់​ក្នុង​រដូវរងា​គឺ​កាន់តែ​អាក្រក់​។​
 
​អ្នកជំនាញ​បានចង្អុលបង្ហាញ​ថា ដើម្បី​ទាញយក​សារធាតុចិញ្ចឹម​ទាំងអស់​ចេញពី​ក្រូចឆ្មារ អ្នក​គួរតែ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​។ សីតុណ្ហភាព​ទឹក​ល្មម​នឹង​ជួយ​សារធាតុ flavonoids ដែលមាន​ប្រយោជន៍​ក្នុង​ក្រូចឆ្មា​រធ្វើការ​បាន​ត្រឹមត្រូវ​។​

​ផឹកទឹក​ក្រូចឆ្មា​រនៅ​ពោះ​ទទេ​
 
​ក្រូចឆ្មា​រសម្បូរ​អាស៊ីត ដូច្នេះ​វា​មិនគួរ​ប្រើពេល​ពោះ​ទទេ​ឡើយ​។ ការផឹក​ទឹកក្រូច​ឆ្មារ​ពេល​ពោះ​ទទេ​នឹង​បំផ្លាញ​ក្រពះ បណ្តាលឱ្យមាន​អារម្មណ៍​ក្រហាយ និង​មិន​ស្រួល​។​
 
​ការផឹក​ទឹកក្រូច​ឆ្មារ​នៅ​ពោះ​ទទេ​ក្នុង​រយៈពេល​យូរ​នឹង​បង្កើន​ជាតិ​អាស៊ីត​ក្រពះ​លើស​ហើយ​អាច​បណ្តាលឱ្យ​ដំបៅ​ក្រពះ ហូរឈាម​ក្រពះ​។​
 
​វា​ជា​ការល្អ​បំផុត​សម្រាប់​អ្នក​ដែលមាន​ជំងឺ​ក្រពះ​ក្នុងការ​កំណត់​ការប្រើប្រាស់​ភេសជ្ជៈ​ដែលមាន​ជាតិ​អាស៊ីត​ដូចជា​ទឹកក្រូច​ឆ្មារ​។​
 
​ផឹកទឹក​ក្រូចឆ្មា​រដោយផ្ទាល់​
 
​ថ្វីត្បិតតែ​ទឹកក្រូច​ឆ្មារ​ល្អ​សម្រាប់​សុខភាព​ក៏ដោយ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​នៅពេល​ប្រើ​វា​។ ទឹកក្រូច​ឆ្មា​រមាន​វីតាមីន​ជាច្រើន ប៉ុន្តែ​មិនអាច​ប្រើ​ដោយផ្ទាល់​បានទេ​។ មុននឹង​ផឹកទឹក​ក្រូចឆ្មារ​ត្រូវ​លាយ​នឹង​ទឹក បើ​មិន​ដូច្នេះ​ទេវា​នឹង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​។ អាស៊ីត​ក្នុង​ទឹកក្រូច​ឆ្មារ​ខ្លាំងពេក បើ​ទទួលទាន​ផ្ទាល់​នឹង​ប៉ះពាល់​ដល់​ក្រពះ​។​
 
​លើសពីនេះទៅទៀត អាស៊ីត​ក្នុង​ក្រូចឆ្មា​រក៏​អាច​បង្កបញ្ហា​មាត់​ធ្មេញ​ផងដែរ ។​
 
​ដូច្នេះហើយ អ្នក​គួរ​ផឹកទឹក​ក្រូចឆ្មា​រលាយ​នឹង​ទឹក ហើយ​គួរ​ផឹក​ប្រហែល ៣០ នាទី​ក្រោយ​អាហារ​រួច​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com