ជាតិ
ពិព័រណ៍រូបថតស្តីពី «ទន្លេសាប៖ បេះដូងនៃទន្លេមេគង្គ» នឹងតាំងបង្ហាញនៅបុប្ផាណារយៈពេលមួយខែ
03, May 2022 , 7:59 am        
រូបភាព
រូបតំណាង៖ ប្រជានេសាទ កំពុងរាយមង សម្រាប់ចា~តូលអំពៅ នៅក្នុងបឹងទន្លេសាប។ រូបភាព៖ ឈុត ឈាណា
រូបតំណាង៖ ប្រជានេសាទ កំពុងរាយមង សម្រាប់ចា~តូលអំពៅ នៅក្នុងបឹងទន្លេសាប។ រូបភាព៖ ឈុត ឈាណា
ដោយ:
ភ្នំពេញ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ នឹងរៀបចំការតាំងពិព័រណ៍រូបថត ក្រោមប្រធានបទ «ទន្លេសាប៖ បេះដូងនៃទន្លេមេគង្គ» ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣១ ខែឧសភា នៅមជ្ឈមណ្ឌលបុប្ផាណា។ រូបថតចំនួន ៣០ផ្ទាំង ដែលនឹងដាក់តាំងក្នុងពិព័រណ៍នេះ នឹងបង្ហាញពីជីវិតរស់នៅរបស់អ្នកនេសាទលើដងទន្លេសាប ជីវៈចម្រុះ និងភាពខុសប្លែកគ្នារវាងទិដ្ឋភាពនៅរដូវប្រាំង និងវស្សាក្នុងតំបន់ទន្លេសាប។ រូបថតទាំងអស់ជា ស្នាដៃរបស់សិល្បករជនជាតិថៃ គឺលោក សូថេប គ្រីសាណាវ៉ារីន។

 
លោកស្រី ជា សីលា អ្នកគ្រប់គ្រងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានប្រាប់សារព័ត៌មានថ្មីៗថា ការតាំងវិធីពិព័រណ៍រូបថត ដែលជាស្នាដៃរបស់សិល្បករជនជាតិថៃ គឺលោក សូថេប គ្រីសាណាវ៉ារីន ទាក់ទងនឹងបឹងទន្លេសាបកម្ពុជា  ធ្វើដើម្បីឱ្យសាធារណជនទូទៅ បានស្វែងយល់បន្ថែម ពីបឹងទន្លេសាប តាមរយៈរូបថត។  
 
«ក្នុងចំណោមរូបថត៣០សន្លឹក រូបភាពនីមួយៗ នឹងបង្ហាញពីភាពខុសៗគ្នា។ ខ្លះបង្ហាញពីរដូវប្រាំង វស្សា ក្នុងបឹងទន្លេសាប។ ខ្លះបង្ហាញពីជីវភាពពលរដ្ឋ ជីវៈចម្រុះ និងការប្រែប្រួលមួយចំនួនក្នុងតំបន់ទន្លេសាប»។ នេះជាពន្យល់របស់ លោកស្រី សីឡា ដោយបានបន្ថែមថា កម្មវិធីជួយដល់សាធារណជន ក៏ដូចជាសិស្សានុសិស្ស អ្នកស្រឡាញ់ធម្មជាតិ ឱ្យបានស្វែងយល់ពីបញ្ហា និងភាពខុសប្លែកគ្នា ដែលបកស្រាយដោយអ្នកជំនាញ និងមានបទពិសោធន៍ធ្វើការជាមួយទន្លេ និងបឹងធម្មជាតិជាង២០ឆ្នាំ៕



Tag:
 ទន្លេសាប
  ពិព័រណ៍
  រូបថត
© រក្សាសិទ្ធិដោយ thmeythmey.com