ជាតិ
ព្រំដែន
កម្ពុជា-ឡាវ បង្ហាញឆន្ទៈធ្វើឲ្យព្រំដែន មានសន្តិភាព សាមគ្គីភាព និង ការអភិវឌ្ឍ
03, May 2022 , 7:59 pm        
រូបភាព
ជំនួបថ្នាក់ដឹកនាំនៃគណៈកម្មាធិការព្រំដែនកម្ពុជា-ឡាវ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។ រូបពីក្រសួងការពារជាតិកម្ពុជា
ជំនួបថ្នាក់ដឹកនាំនៃគណៈកម្មាធិការព្រំដែនកម្ពុជា-ឡាវ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។ រូបពីក្រសួងការពារជាតិកម្ពុជា
ដោយ៖ ទេពញាណ
 
កម្ពុជា-ឡាវ បង្ហាញឆន្ទៈរួមគ្នា ធ្វើឲ្យ​ព្រំដែន​ប្រទេស​ទាំង២ ​មាន​សន្តិភាព ​មិត្តភាព​ សាមគ្គី​ភាព​ កិច្ចសហការ ​និង​ ការ​អភិវឌ្ឍ។ ការបង្ហាញឆន្ទៈនេះ ធ្វើឡើងក្នុងជំនួប  រវាងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ​ប្រធានគណៈ​កម្មាធិការ​កិច្ច​សហប្រតិបត្តិការ​រក្សា​សន្តិសុខ​របៀប​រៀប​រ​យ​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា-​ឡាវ និងលោកឧត្តម​សេនីយ៍​ត្រី​ វ៉ាន់​ថន​ ប៊ុត​តាក់​វង្ស​ ​ប្រធាន​គណៈ​ក​ម្មាធិការ​កិច្ច​សហប្រតិបត្តិការ​សន្តិ​សុខ​របៀប​រៀប​រយ​តាម​បណ្ដោ​យ​ព្រំ​ដែន​ឡាវ-កម្ពុជា​ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។


បន្ថែមពីនេះ ភាគីទាំង២ លើកឡើងថា ​ត្រូវរួមគ្នា​ទ​ប់ស្កាត់​រាល់​សកម្ម​ភាព ​ដែល​បំផ្លាញ​សន្តិភាព​ ​​ហើយត្រូ​វ​ដោះ​ស្រាយ​ករណី​ដែល​កើត​ឡើង ដោយ​សន្តិវិធី​ និងតាម​គោល​ការណ៍នៃការ​គោរព​អធិប​តេយ្យ​ភាព​គ្នា​ទៅ​វិញ​ទៅ​មក​​។ ភាគីទាំង២ នៅបានសម្រេចរួមគ្នាទៀតថា ត្រូវ​ជំរុញ​​ទំនាក់​ទំនង​រវាង​កង​ទ័ព​ប្រទេស​ទាំង២ ក្នុង​ស្មារតី​មិត្តភាព​ សាមគ្គី​ភាព ​ភាពជា​បង​ប្អូន ​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​ តាមរយៈការ​បង្កើត​ឲ្យមាន​ការ​លេង​កីឡា និង​សិល្បៈ​កម្សាន្ត​ទៅ​វិញ​ទៅ​មក។ 
 
លោកនាយឧត្តមសេនីយ៍ ​ឥត​ សា​រ៉ាត់​ ​ចាត់​ទុក​កិច្ច​ប្រជុំ​នេះថា ​មាន​សារសំខាន់ខ្លាំង ដែលភាគី​ទាំ​ង២ អាច​ពង្រឹង​​កិច្ច​សហប្រតិបត្តិការក្នុង​ការ​ថែ​រក្សា​សន្តិសុខ​ របៀប​រៀប​រយ​តាម​បណ្ដោយ​ព្រំ​ដែនឲ្យកាន់​តែ​ល្អ៕ 
 
 

Tag:
 កម្ពុជា-ឡាវ
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com