ជាតិ
កម្ពុជា អាចមានភ្លៀងខ្លាំងលាយឡំ ផ្គរ ន្ទះ មួយសប្ដាហ៍
04, May 2022 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ចាប់ពីថ្ងៃទី៤ ដល់ទី១០ ខែឧសភា កម្ពុជានឹងរងឥទ្ធិពលសម្ពោធទាបពីឥណ្ឌា។ ស្ថានភាពបែបនេះ អាចបណ្ដាលឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ បូករួមជាមួយខ្យល់កន្ត្រាក់។



ការព្យាករក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣ ឧសភា បានឱ្យដឹងថា ឥទ្ធិពលសម្ពាធទាបពីឥណ្ឌា អាចធ្វើឱ្យតំបន់ទំនាបកណ្ដាល មានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ទន្ទឹមនោះកន្លែងខ្លះក៏អាចមានភ្លៀងខ្លាំង។ 
 
ជាមួយគ្នានេះ តំបន់ខ្ពង់រាបអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់។ ចំពោះ តំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com