ពីនេះ ពីនោះ
សុខភាព
«សម្ភេទ» មានន័យថា ការរួមចូលគ្នា, ដំណើរ​លាយ​ច្រឡំ​គ្នា, ការបែក​ខ្ញែកគ្នា
04, May 2022 , 7:29 am        
រូបភាព
តាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «សម្ភេទ»​ មានន័យ​បី​ផ្សេងគ្នា ទៅតាមបរិបទនៃការប្រើ​ប្រាស់។ ពាក្យនេះ ចេញពីភាសាបាលី-សំសង្ក្រឹត ដោយអានថា «សំភេត»។

 
ន័យ​ទីមួយ «សម្ភេទ» សំដៅ​លើ​ការប្រចួបឬប្រសព្វចូលគ្នា, ការរួមចូលគ្នា។ នទីសម្ភេទ ឬ សម្ភេទទន្លេ គឺ ប៉ែកទន្លេខាងចុងបំផុតដែលចួបទល់នឹងសមុទ្រ, មាត់ពាមទន្លេ។
 
ន័យទីពីរ គឺ​ ដំណើរលាយច្រឡំគ្នា ជាតិសម្ភេទ ឬ សម្ភេទជាតិ [សំភេទៈជាត] គឺ​ដំណើរលាយច្រឡំជាតិ ឬជាតិដែលលាយច្រឡំគ្នា ។
 
​ទីបី «សម្ភេទ» មានន័យថា ការបែកឬធ្លាយ; ការបែកបាក់គ្នាឬបែកខ្ញែកគ្នា។ ញាតិសម្ភេទ ឬ សម្ភេទញាតិ [សំ-ភេទៈញាត] គឺ ការបែកខ្ញែកញាតិ ឬញាតិដែលបែកបាក់គ្នា, ដំណើរ​បែកខ្ញែក​ចាកញាតិ​។ ល ។
 

© រក្សាសិទ្ធិដោយ thmeythmey.com