ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺ​ភ្លេចភ្លាំង​គួរ​គិត​ពី​របប​អាហារ​ជាសំខាន់​
04, May 2022 , 11:29 pm        
រូបភាព
​ឥឡូវនេះ​មាន​ប្រជាជន​អាមេរិក​ជាង ៤,៥​លាន​នាក់​ហើយ​ដែល​មាន​ជំងឺ​ភ្លេច​ភ្លេច ហើយ​ភាគច្រើន​នៃ​អ្នក​ទាំងនេះ​មាន​បញ្ហា​វង្វេងវង្វាន់ ដែល​ជាហេតុ​បណ្តាលអោយ​ថយចុះ​នូវ​បញ្ញា​ស្មារតី​។បើ​យោង​ទៅតាម​សមាគមន៍​ជំងឺ​ភ្លេចភ្លាំង​បានអោយដឹងថា ចំនួន​នេះ​ឃើញ​ថា​ច្រើន​ជាង​កាលពី​ឆ្នាំ ១៩៨០​ដល់​តែ​ពីរ​ដង​ឯណោះ​។ ដូច្នេះ​បើ​យើង​ស្ទង់​ស្ថិតិ​នេះ ដល់​ឆ្នាំ ២០៥០ នោះ​ចំនួន​នេះ​អាច​កើនឡើង​រហូត​ដល់ ១៦​លាន​នាក់​។

 
​គ្រូពេទ្យ​ជាច្រើន​មិន​ប្រាកដ​ថា​ជំងឺ​ភ្លេចភ្លាំង​នេះ​បណ្តាលមកពី​អ្វី​នោះទេ​។ អ្វី​ដែល​ពួកគេ​ស្គាល់​គឺថា អ្នក​ដែល​មាន​ស្ថានភាព​ជំងឺ​បែបនេះ មានន័យ​ថា​ផ្នែក​ជាច្រើន​នៃ​ខួរក្បាល​របស់​ពួកគេ​ស្វិត និង​ទ្រុឌទ្រោម​, ប្រូតេអ៊ីន​ជាច្រើន​កក​ក្នុង​កោសិកា​ខួរក្បាល និង​ចន្លោះ​កោសិកា​ខួរក្បាល​។
 
​ដោយសារ​តែ​វា​នៅ​គ្មាន​វិធី​ព្យាបាល​ជំងឺ​ភ្លេចភ្លាំង​អោយ​ជា​នៅឡើយ អ្នក​ស្រាវជ្រាវ​ជាច្រើន​បាន​ផ្តោត​សំខាន់​ទៅលើ​របប​អាហារ​របស់​ពួកគេ​។ វេជ្ជបណ្ឌិត ជេម ជី ផេន​ឡេន (James G. Penland, PhD) អ្នកឯកទេស​ខាង​ស្រាវជ្រាវ​ជំងឺសរសៃប្រសាទ​នៅឯ USDA Human Nutrition Research Center ក្នុង​តំបន់ Grand Fork ទីក្រុង North Dakota និយាយថា “​ខ្ញុំ​យល់​ថា វា​គឺជា​រឿង​មួយ​មាន​ប្រយោជន៍​ណាស់​ក្នុង​ការពិចារណា​ទៅលើ​របប​អាហារ​ដែល​ជា​កត្តា​មួយ​ដ៏​មាន​សក្តានុភាព​មួយ​របស់​ជំងឺ​ភ្លេច​ភ្លាំង​”​។
 
​តួនាទី​មួយ​សម្រាប់​អង់​ទី​អុក​ស៊ីដង់​
​ការស្រាវជ្រាវ​មិន​បាន​បញ្ជាក់​អំពី​អំណះអំណាង​ដែលថា រ៉ាឌីកាល់​សេរី​ដែល​ជា​ម៉ូលេគុល​អុកស៊ីសែន​ដ៏​មាន​គ្រោះ ព្រម​ទាំង​ទៅ​បំផ្លាញ​ជាលិកា​ក្នុង​ខ្លួន​រួម​ទាំង​ក្នុង​ខួរក្បាល​ផង​ដែរ​នោះ ប្រហែល​ជា​ដើរតួ​ជា​ក្នុង​ជំងឺ​ភ្លេចភ្លាំង​។​
 
​ទោះបីជា​រាងកាយ​ផលិត​បាន​ជា​សារធាតុ​ការពារ​ខ្លួន​ដែល​មានឈ្មោះ​ថា អង់​ទី​អុកស៊ីដ​ង​សម្រាប់​គ្រប់គ្រង​រ៉ាឌីកាល់​សេរី​ក៏ដោយ ក៏​ចំនួន​របស់​តែងតែ​មិន​គ្រប់គ្រាន់​សម្រាប់​បញ្ឈប់​វា​ដែរ​។ ប៉ុន្តែ​អ្នក​អាច​ទទួលបាន​អង់​ទី​អុក​ស៊ីដង់​កាន់តែច្រើន​នៅក្នុងរាង​កាយតាមរយៈ​ការញ៉ាំអា​ហា​រ​ដូចជា ផ្លែឈើ និង​បន្លែ​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​អង់​ទី​អុក​ស៊ីដង់​។
 
​អ្នក​ស្រាវជ្រាវ​ជាច្រើន​មកពី​សាកលវិទ្យាល័យ Vanderbilt ក្នុង​ទីក្រុង Nashville និង សាកលវិទ្យាល័យ South Florida ក្នុង​ទីក្រុង Tampa បាន​ធ្វើ​ការសិក្សា​មួយ​ដែល​មាន​មនុស្ស​ប្រុស​ស្រី​ចូលរួម​ជាង ១៨០០​នាក់ ព្រមទាំង​រកឃើញថា អ្នក​ដែល​បាន​ផឹកទឹក​ផ្លែឈើ និង​បន្លែ​យ៉ាងតិច​បំផុត បី​ដង​ក្នុង​មួយ​សប្តាហ៍ ឃើញ​ថា​អាច​បន្ថយ​ការ​កើត​ជំងឺ​ភ្លេចភ្លាំង​រហូតដល់ ៧៦​ភាគរយ ហើយ​ចំនួន​នេះ​គឺ​ច្រើន​ជាង​អ្នក​ដែល​ផឹកទឹក​ផ្លែឈើ និង​បន្លែ​តិច​ជាង​មួយ​ដង​ក្នុង​មួយ​សប្តាហ៍​។ អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋាន​បញ្ចប់​ថា “​ទឹក​ផ្លែឈើ និង​បន្លែ​ប្រើ​ដើរតួនាទី​យ៉ាង​សំខាន់​មួយ​ក្នុងការ​ពន្យា​ពេល​កើត​ជំងឺ​ភ្លេច​ភ្លាំង​”​។​
 
​វីតាមីន B សម្រាប់​ខួរក្បាល​
​អ្នក​ស្រាវជ្រាវ​ជាច្រើន​ក៏​កំពុងតែ​រក​ឃើញ​ថា វីតាមីន B ជា​មធ្យោបាយ​សម្រាប់​ព្យាបាល​ជំងឺ​ភ្លេចភ្លាំង​ដែរ​។ រាងកាយ​ប្រើប្រាស់​វីតាមីន B ដើម្បី​រក្សា​ការការពារ​សរសៃប្រសាទ និង​ផលិត​ធាតុ​គីមី​ដើម្បី​អោយ​សរសៃប្រសាទ​ទាក់ទង​គ្នា​បាន​ធម្មតា​។ វេជ្ជបណ្ឌិត ផេន​ឡេន និយាយថា នៅពេល​កម្រិត​វីតាមីន B ថយចុះ វា​ប្រហែលជា​មាន​បញ្ហា​ដល់​បញ្ញា​ស្មារតី​។ លើសពីនេះទៅទៀត ការកើនឡើង​នេះ​កម្រិត អាមីណូអាស៊ីត Homocysteine ប្រហែល​ជា​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​ភ្លេច​ភ្លាំង​។ វីតាមីន B ជួយ​បន្ថយ​កម្រិត​របស់ Homocysteine តាមរយៈ​ទៅ​បំបែក​វត្តមាន​របស់​វា​។
 
​ការសិក្សា​ដោយ​ប្រជាជន​អូស្ត្រាលី​មួយ​ដែល​បាន​ធ្វើ​លើ​បុរស​ចំនាស់​ចំនួន ២៩៩​នាក់ ដោយ​ម្នាក់ៗ​តម្រូវ​អោយ​ញ៉ាំ​ថ្នាំ Eithera Placebo ឬ​ថ្នាំ​បំប៉ន Folate (​វីតាមីន B9), B6, និង B12 រយៈពេល ២​ឆ្នាំ​។ បុរស​ដែល​ប្រើ​វីតាមីន B មិនសូវ​ជា​កើន​ចំនួន សារធាតុ​ដែល​ធ្វើអោយ​កក​ក្នុង​ខួរក្បាល​អ្នកជំងឺ​ភ្លេចភ្លាំង​ឡើយ​។ ដូច្នេះ បើ​យោង​ទៅតាម​អ្នក​ស្រាវជ្រាវ​ជាច្រើន​បានអោយដឹងថា ដូច្នេះ​វីតាមីន B ប្រហែល​ជា​ដើរតួនាទី​ក្នុង​ការបង្ការ​ជំងឺ​ភ្លេច​ភ្លាំង​។
 
​ធនធាន​ដ៏​ល្អ​របស់​វីតាមីន Thiamin ដែល​ជា​វីតាមីន B គឺ​នៅក្នុង​សាច់ជ្រូក​, គ្រាប់​ផ្កាឈូករ័ត្ន និង​ផលិតផល​ធ្វើ​ពី​គ្រាប់​ធុញ្ញ​ជាតិ​។ សម្រាប់​វីតាមីន B12 មាន​នៅក្នុង​សាច់​ដូចជា ថ្លើម​មាន់​, ត្រី​សា​ឌី​ន និង អាហារ​សមុទ្រ​។ ចំពោះ​វីតាមីន Folate ច្រើន​តែ​មាន​នៅក្នុង​ម្ស៉ៅ​ធម្មជាតិ​។ វីតាមីន B6 មាន​នៅក្នុង​ដំឡូង​, សាច់មាន់ និង​ចេក​។
 
​អ្វី​ដែល​ត្រូវ​មើល​
​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ជំងឺ​ភ្លេចភ្លាំង​មួយចំនួន អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ​គឺ​សារធាតុ​ពី​ធម្មជាតិ​ម្យ៉ាង​ដែល​មានឈ្មោះ​ថា Acetyl-L-carnitine ជា​ប្រភេទ​អាស៊ីតអាមីណេ​មាន​ក្នុង​អាហារ​ធ្វើ​ទឹកដោះគោ​, សណ្តែក​, សុ​ត និង​សាច់​ក្រហម​។ ការស្រាវជ្រាវ​បានអោយដឹងថា សារធាតុ Carnitine ជួយ​ដឹកនាំ​ជាតិ​ខ្លាញ់​ចូលទៅ​ក្នុង​កោសិការ​ខួរក្បាល ហើយ​ក៏​ប្រហែលជា​ជួយ​បន្ថយ​ដំណើរ​របស់​ជំងឺ​នេះដែរ​។
 
​អ្នកស្រាវជ្រាវ​ជនជាតិ​អង់គ្លេស​បាន​ប្រមូល​រាល់​លទ្ធផល​ទាំងឡាយណា​ដែល​បាន​សិក្សា​ទៅលើ​សារធាតុ Acetyl-L-carnitine ដែល​ជា​សារធាតុ​មាន​ឥទ្ធិពល​លើ​ការខូចខាត​ខាង​ស្មារតី​តិចតួច និង​ជំងឺ​ភ្លេចភ្លាំង​ដំណាក់កាល​ដំបូង​។ ពួកគេ​បាន​រកឃើញថា សារធាតុ​មួយ​នេះ​មាន​ឥទ្ធិពល​វិជ្ជមាន​ក្រោយ​ពី​ប្រើ​បាន​រយៈពេល ៣​ខែ ហើយ​ផល​ល្អ​របស់​វា​នឹង​កាន់តែ​ប្រសើរ​ទៅៗ​នៅពេល​ប្រើ​កាន់តែ​យូរ​។
 
​សារធាតុ​លោហៈ​ធ្ងន់ៗ​
​បើ​យោង​ទៅតាម​សមាគមន៍​ជំងឺ​ភ្លេចភ្លាំង​បានអោយដឹងថា អ្នក​ស្រាវជ្រាវ​ក្នុង​ឆ្នាំ ១៩៦០ បាន​សង្ស័យ​ថា ធាតុ​រ៉ែ​អាលុយមីញ៉ូម​ប្រហែលជា​ដើរតួ​ជា​ជំងឺ​មួយ​នេះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ចាប់ពីពេលនោះ​មក ការស្រាវជ្រាវ​មិន​បាន​បញ្ជាក់​អោយ​ច្បាស់​ល្អ​អំពី​ព័ត៌មាន​ថា​ធាតុ​រ៉ែ​លោហៈ​មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ​ឬក៏​អត់​ឡើយ​។ សមាគម​ន៍​បាន​និយាយថា សព្វថ្ងៃនេះ អ្នកវិទ្យាសាស្ត្រ​ភាគច្រើន​បាន​សន្និដ្ឋាន​អោយដឹងថា បើសិនជា​ធាតុ​អាលុយមីញ៉ូម​ដើរតួ​ជា​អ្នកបង្ក​ជំងឺ​ភ្លេចភ្លាំង វា​ប្រហែលជា​មួយ​ភាគ​តូច​ប៉ុណ្ណោះ​។​
 
​យោង​ទៅ​ទាម​វិទ្យាស្ថាន​ជាតិ​សុខាភិបាល បានអោយដឹងថា វា​មាន​ភាព​ពិបាក​ណាស់​ក្នុង​ការចៀសវាង​សារធាតុ​រ៉ែ​អាលុយមីញ៉ូម​ណាស់​ចាប់​តាំ​ពី​វា​បាន​ក្លាយទៅជា​សារធាតុ​ដែល​តែងតែ​មាន​ច្រើន​បំផុត​ក្នុង​បរិដ្ឋាន​មក​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​ពិតជា​ចង់​បន្ថយ​ការប៉ះពាល់​វា​មែន ជំនួយ​ខាងក្រោម​នេះ​ប្រហែលជា​អាច​ជួយ​ដល់​អ្នក​បាន​៖
•​ចៀសវាង​រក្សាទុក ឬ​ចំអិន​អាហារ​ក្នុង​បន្ទះ​អ្វីមួយ​ដែល​មាន​ជាតិ​អាលុយមីញ៉ូម​។​
 
•​ចៀសវាង​ហ្វ្រូ​មាតកែ​ច្នៃ​ព្រោះ​វា​ជា​ប្រភព​ផ្ទុក​ជាតិ​អាលុយមីញ៉ូម​។​
•ចៀសវាង​ចំអិន​អាហារ​ដែល​មាន​ជាតិ​អាស៊ីតខ្លាំង​ដូចជា​ផលិតផល​ធ្វើ​ពី​ប៉េងប៉ោះ​នៅក្នុង​ខ្ទះ​មាន​ជាតិ​អាលុយមីញ៉ូម​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com