កីឡាជាតិ
ជាតិ
ណាហ្គាខប​បង្ហាញ​មុខ​កីឡាករ​កូរ៉េខាងត្បូង​ពីរនាក់​បន្ថែម​ទៀត
17, Jan 2014 , 3:02 pm        
រូបភាព
កីឡាករ​កូរ៉េខាងត្បួងពីររូប ថតជាមួយលោកគ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា
កីឡាករ​កូរ៉េខាងត្បួងពីររូប ថតជាមួយលោកគ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា
ដោយ: រួបរួម
ឆ្លងកាត់​ការ​ធ្វើ​តេស្តិ៍​កន្លងមកនា​ដំណើរ​ប្រកួតមិត្តភាព​របស់​ខ្លួន​នៅ​ក្នុងប្រទេស​ថៃ ក្លិបណាហ្គាខប បាន​ចុះ​កិច្ច​សន្យា​ជាផ្លូវ​កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៣ ជាមួយ​កីឡាករ​កូរ៉េខាង​ត្បូង​ចំនួន​ពីរនាក់ គឺ​ខ្សែប្រយុទ្ធ​ Kim Sang Min អាយុ​២៤​ឆ្នាំ និង​ខ្សែបម្រើ Jang In Yong អាយុ​២២​ឆ្នាំ សម្រាប់​ការ​ប្រកួតក្របខណ្ឌ​មិត្តហ្វូន​ខេមបូ​ឌានលីក​នា​រដូវកាលនេះ។



កីឡាករ​ Sang Min ដែលមាន​កម្ពស់​១,៩១ម៉ែត្រ ធ្លាប់​បាន​លេង​ឲ្យ​ក្លិប GangNeung City F.C នៅ​ក្នុងប្រទេស​របស់​ខ្លួន រីឯ​កីឡាករ​ In Yong កម្ពស់​១,៧៧ម៉ែត្រ ធ្លាប់​បាន​លេង​ឲ្យ​ក្លិប Corinthians Paulista U-18 (ប្រេស៊ីល​), Hangzhou Greentown F.C U-20 (ចិន​), A.P.I.A Leichhardt Tigers F.C U-20(អូស្ត្រាលី​) និង​ក្លិប Rein Meer F.C (ជប៉ុន)។

កីឡាករ​ពីររូបនេះ ត្រូវ​បាន​ចុះ​ហត្ថលេខាបន្ទាប់ពី​កីឡាករ​ជប៉ុន
Masashiro Fukasawa (ហៅ​ថាកាត់ថា Masa) ដោយពួក​គេ​សុទ្ធ​តែបាន​ចូល​រួម​លេង​ជាមួយ​ណាហ្គាខប​នា​ដំណើរ​ការ​ប្រកួតមិត្តភាពកន្លងមក​នៅ​ប្រទេសថៃ៕

© រក្សាសិទ្ធិដោយ thmeythmey.com