ពីនេះ ពីនោះ
អាច​សរសេរបាន​ទាំង «ស្មុតទ្រុឌ» និង «ស៊ុតទ្រុឌ»
10, May 2022 , 7:29 am        
រូបភាព
ស្មុតទ្រុឌ និង ស៊ុតទ្រុឌ អាច​សរសេរបានដូចគ្នា។ នេះបើតាម​ការពន្យល់​ក្នុង​វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។

 
វនានុក្រម លើកយកពាក្យ «ស្មុតទ្រុឌ» មក​ពន្យល់ ដោយបញ្ជាក់ថា ពាក្យនេះ ត្រូវបាននិយាយ​ក្លាយជា «ស៊ុតទ្រុឌ» ដែលមានន័យថា ដែលចេះតែទ្រុឌទ្រោមចុះ, ស្រុតចុះ; ដែលទន់ទាប, ដុនដាប, ថោកទាប; ទ័លក្រក្រៃពេក។ មនុស្សស្មុតទ្រុឌ, ខ្សត់ខ្សោយស្មុតទ្រុឌ។
 
«ទ្រុឌ» មានន័យថា ស្រុត, ស្រុតចុះ, លិចចុះ; ផតខូងចុះ។ ស្ពានបេតុងចាស់ទ្រុឌមួយកន្លែងត្រង់ផ្ទៃកណ្ដាល ។ ទ្រុឌទ្រោម ទ្រុឌផងទ្រោមផង , រាងកាយទ្រុឌទ្រោម រាងកាយដែលចាស់គ្រាំគ្រាណាស់ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com